18/09/2023 - 14:06

កាង​ឡុង វិនិយោគ​កសាង​ផ្លូវ​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​តំបន់​ជន​រួម​ជាតិ​ភាគ​តិច ស្រុក​កាង​ឡុង ខេត្ត​ត្រា​វិញ បាន​វិនិយោគ​សំ​ណង់​ផ្លូវ​គមនា​គមន៍​ជន​បទ​ជា​ច្រើន បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច។

ដង​ផ្លូវ​កៅ​ស៊ូ​នៅ​ភូមិ​ង្វៀក​ឡាង C ឃុំ​ប៊ិញ​ភូ។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កាង​ឡុង បាន​ផ្ដុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ព្រម​ៗ​គ្នា បង្ក​ជំ​ហាន​វិវឌ្ឍន៍​យ៉ាង​សកម្ម​ក្នុង​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច; រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​អា​ទិភាព​ប្រ​ភព​កម្លាំង​សម្រាប់​វិនិយោគ​អនុវត្ត​គោល​នយោ​បាយ​ក្នុង​តំបន់​ជន​ជាតិ​ភាគ​តិច។ បច្ចុប្បន្ន ភូមិ​ទាំង​១០០%លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​ផ្លូវ​រឹង​មាំ រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​សម្រេច​៦៤​លាន​ដុង/ម្នាក់/ឆ្នាំ; អត្រា​គ្រួសារ​ក្រីក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​១,៧% រៀង​រាល់​ឆ្នាំ។ តាម​ការ​គ្រោង​ទុក​ដល់​ចុង​ឆ្នាំ​២០២៣  បណ្តា​ភូមិ​លំ​បាក​ខ្លាំង​ ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ភូមិ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី។

លោក​ស្រី​ថាច់​ធី​ហ្វាង ប្រធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កាង​ឡុង ឱ្យដឹង៖ “តាម​រយៈ​ប្រ​ភព​ទុន​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច ឆ្នាំ​២០២៣ ស្រុក​កាង​ឡុង​បាន​វិនិយោគ​ជិត​១១,៥​ពាន់​លាន​ដុង ដើម្បី​អនុវត្ត​សំ​ណង់​ផ្លូវ​គមនា​គមន៍​ជន​បទ​ចំ​នួន​១១​ខ្សែ មាន​ប្រ​វែង​សរុប​ប្រមាណ​១៥​គីម៉ែត្រ នៅ​ឃុំ​ប៊ិញ​ភូ​និង​ភឿង​ថាញ។ សំ​ណង់​ទាំង​នេះ​ត្រូវ​បាន​ពិនិត្យ​ទទួល​គុណ​ភាព​ដាក់​ឱ្យ​ប្រើ​ប្រាស់​និង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព”។

លោក​គៀង​ចាំង នៅ​ភូមិ​ង្វៀក​ឡាង C ឃុំ​ប៊ិញ​ភូ ឱ្យដឹង៖ “កាល​ពី​មុន នៅភូមិ​ង្វៀក​ឡាង C ជា​ផ្លូវ​ដី រដូវ​ភ្លៀង​បែក​ភក់​ជ្រាំ​បង្ក​លំ​បាក​ដល់​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន។ អា​ស្រ័យ​រដ្ឋ​បាន​វិនិយោគ​កសាង​ផ្លូវ​កៅ​ស៊ូ មាន​ប្រ​វែង​ជាង​៥០០​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ប្រ​ជា​ជន​នៅ​ទី​នេះ​រីក​រាយ​ឥត​ឧបមា ដ្បិត​អី មាន​ផ្លូវ​ថ្នល់​សម​រម្យ ការ​ធ្វើ​ដំ​ណើរ ដឹក​ជញ្ជូន​ទំនិញ​ក៏​មាន​ភាព​ងាយ​ស្រួល ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច”។

មីង​ថាច់​ធីកៀង ក៏​ជា​អ្នក​នៅ​ភូមិ​ង្វៀក​ឡាង C ឱ្យដឹង​ដោយ​ក្ដី​រីក​រាយ៖ “គ្រួសារ​ខ្ញុំ​មាន​ដី​ស្រែ​៧​កុង​ដែល​ជំ​នាញ​ផលិត​ស្រូវ។ កាល​ពី​មុន មិន​ទាន់​មាន​ផ្លូវ​ថ្នល់​ស្រួល​បួល ពេល​លក់​ស្រូវ​ម្ដងៗ​គឺ​ឈ្មួញ​តែង​បញ្ចុះ​តម្លៃ ពី​ព្រោះ​លំ​បាក​ក្នុង​ការ​ដឹក​ជញ្ជូន។ ឥឡូវ​នេះ រដ្ឋ​បាន​វិនិយោគ​ផ្លូវ​កៅ​ស៊ូ​សម​រម្យ ស្រូវ​ក៏​លក់​បាន​ថ្លៃ​ខ្ពស់​ជាង​មុន”។

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កាង​ឡុង ស្រុក​បន្ត​ការ​អនុ​វត្ត​ល្អ​នូវ​ប្រ​ភព​ទុន​អភិវឌ្ឍ​តំបន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ផ្ដុំកម្លាំង​វិនិយោគ​ផ្លូវ​សំ​ខាន់ៗ​ទៅ​តាម​ដំ​ណើរ​ការ លំ​ដាប់​លំ​ដោយ​អា​ទិភាព ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​ផ្លូវ​បេតុង ផ្លូវ​កៅ​ស៊ូ ជៀស​វាង​ស្ថាន​ភាព​វិនិយោគ​រាត់​រាយ គ្មាន​ប្រ​សិទ្ធ​ភាព៕ 

                សើុង​ម៉ាល័យ - ថាច់​ធី

ចែករំលែកអត្ថបទ