គណៈជនជាតិខេត្តសុកត្រាំង ទើបរៀបចំបើកវគ្គហ្វឹកហ្វឺន “លើកកម្ពស់សមត្ថភាពអនុវត្តព័ត៌មានវិទ្យា - សារគមនាគមន៍ សម្រាប់អ្នកបំពេញការងារជនជាតិពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន” ជូនកម្មាភិបាល អ្នករដ្ឋការនៅតាមមន្ទីរ គណៈ ផ្នែកថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងនៅលើភូមិសាស្រ្តខេត្តចំនួន៨០រូប។
ទិដ្ឋភាពនៃវគ្គហ្វឹកហ្វឺន។
សិក្ខាកាមចូលរួមវគ្គហ្វឹកហ្វឺននេះ បានគ្រូឧទ្ទេសធ្វើការឧទ្ទេសនាមអំពីប្រធានបទជំនាញចំនួន២ លើកកម្ពស់អនុវត្តព័ត៌មានវិទ្យា- សារគមនាគមន៍ ការយល់ដឹងនិងបំណិនផ្លាស់ប្តូរឌីជីថលជូនកម្មាភិបាល អ្នករដ្ឋការថ្នាក់ខេត្ត ស្រុក នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ; ណែនាំវិជ្ជាជីវៈឌីជីថលភាវូបនីយកម្មឯកសារ លទ្ធផលដោះស្រាយបែបបទរដ្ឋបាល និងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៧៦៦/ QĐ-UBND ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តល់សច្ចានុម័តិកម្រងសន្ទស្សន៍ចង្អុលការ ដឹកនាំនិងវាយតម្លៃគុណភាពបម្រើប្រជាជន អាជីវកម្មក្នុងការអនុវត្តបែបបទរដ្ឋបាល សេវាកម្មសាធារណៈលើបរិស្ថានអេឡិចត្រូនិក។ ឆ្លងតាមរយៈនោះ ជួយឱ្យសិក្ខាកាមក្តាប់ច្បាស់នូវសេចក្តីកំណត់រួមអំពីការផ្លាស់ប្តូរឌីជីថល អនុវត្តព័ត៌មានវិទ្យាក្នុងការទទួលនិងដោះស្រាយសំណុំបែបបទរដ្ឋបាល សេវាកម្មសាធារណៈលើបរិស្ថានអេឡិចត្រូនិក៕
យ្វីអាញ - វិមាន