ចាប់ពីឆ្នាំ២០១៨មកទល់ពេលនេះ សមាគមកសិករស្រុកទ្រីតូង បានផ្សព្វផ្សាយសកម្មភាពជាច្រើន ដូចជា ឧបត្ថម្ភទុន បណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ ដើម្បីជំនួយកម្លាំងដល់កសិករអភិវឌ្ឍផលិតកម្ម និងធ្វើអាជីវកម្ម។
គ្រួសារកសិករជាច្រើន បានបុលទុនអភិវឌ្ឍរបររម្ងាស់ស្ករត្នោតប្រពៃណី។
លោកចៅគឹមសន អនុប្រធានសមាគមកសិករស្រុកទ្រីតូង ឱ្យដឹង៖ មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹងប្រទេសកម្ពុជា១៥,៥គីឡូម៉ែត្រ ហេតុនោះទ្រីតូង ជាស្រុកតំបន់ភ្នំ ព្រំដែន ជនជាតិរបស់ខេត្តអាងយ៉ាង។ ទូទាំងស្រុកមានកសិករជាង៣៣.៤០០ គ្រួសារ ជីវភាពភាគច្រើននៅលំបាកច្រើន បំផុតគឺគ្រួសារជនរួមជាតិខ្មែរ។ ព្រោះហេតុនោះ រយៈពេលកន្លង សមាគមកសិករស្រុក បានផ្សព្វផ្សាយសកម្មភាពជាច្រើន ដូចជា៖ ឧបត្ថម្ភទុន រៀបចំបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្គត់ផ្គង់ សម្ភារៈនិងឧបករណ៍កសិកម្ម។ល។ ដើម្បីកសិករអភិវឌ្ឍផលិតកម្ម និងធ្វើអាជីវកម្ម”។
ដោយសារបានបង្រៀនវិជ្ជាជីវៈ និងឧបត្ថម្ភទុនផលិតកម្ម ទើបកសិករជាច្រើនចិញ្ចឹមសត្វ
មានប្រសិទ្ធភាព អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ដោយកំណត់ថា ដើមទុនគឺជាតម្រូវការចាំបាច់បំផុតដើម្បីកសិករអភិវឌ្ឍផលិតកម្ម។ ព្រោះហេតុនោះ សមាគមកសិករបានម្ចាស់ការ សហការជាមួយនឹងធនាគារគោលនយោបាយសង្គមស្រុក រំសាយថវិកាជិត៧៤ពាន់លានដុង ឱ្យកសិករជាង៩.៨៣៥លើកគ្រួសារបុល។ សមាគមបានផ្សព្វផ្សាយអនុវត្តគម្រោងចំនួន ១២ និងចែកឱ្យបុលជិត២,៧ពាន់លានដុង ពីប្រភពមូលនិធិឧបត្ថម្ភកសិករឱ្យកសិករចំនួន៧៧គ្រួសារបុលសម្រាប់អនុវត្តគម្រោងលើកចម្ការ ដាំឈើហូបផ្លែ និងចងសម្ព័ន្ធផលិតកម្ម ទម្រង់ចិញ្ចឹមសត្វជាដើម។ ក្រៅពីនោះ ស្រុកបានសមាគមកសិករខេត្តឧបត្ថម្ភផ្សព្វផ្សាយអនុវត្តគម្រោង “ឧបត្ថម្ភគោស្រុកបន្តពូជដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ” នៅឃុំអូឡឹមចំនួន២៤គ្រួសារ គិតជាថវិកា៣៥៧,៦លានដុង។ ឆ្លងតាមរយៈនោះ ជួយឱ្យកសិករមានលក្ខណៈអភិវឌ្ឍផលិតកម្ម កសាងនិងបើកទូលាយនូវទម្រង់អភិវឌ្ឍសេដ្ឋកិច្ចក្នុងកសិករ ឈានឡើងចាកផុតពីភាពក្រីក្រ។ តួយ៉ាងដូច គ្រួសារបងស្រី នាងគង់ នៅឃុំអូឡឹម។ បងស្រី ឱ្យដឹង៖ គ្រួសារគាត់គ្មានដីស្រែបង្កបង្កើនផលទេ ប្ដីគាត់ដើរធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិត។ ចំណែក បងស្រីគាត់លក់បបរនៅក្នុងភូមិស្រុក ប្រាក់ចំណូលមិនលំនឹង។ល។ ដល់ឆ្នាំ២០១៩ គ្រួសារគាត់បានទទួលគោបន្តពូជពីគម្រោង “ឧបត្ថម្ភគោស្រុកបន្តពូជដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ”។ “ផ្តើមពីគោពូជ១ក្បាលដែលបានឧបត្ថម្ភមកទល់ពេលនេះ គ្រួសារខ្ញុំមានគោ៥ក្បាល។ អាស្រ័យមានគោ ទើបគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច គិតគូរឱ្យកូនរៀនសូត្រ”- បងស្រីនាងគង់ បានឱ្យដឹងដូច្នេះ។
រយៈពេលកន្លង សមាគមកសិករស្រុកទ្រីតូង ក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈដល់កសិករផងដែរ។ ឆ្លងតាមរយៈនោះ ចាប់ពីឆ្នាំ២០១៨ មកទល់ពេលនេះ សមាគមបានសហការជាមួយនឹងផ្នែកជាប់ពាក់ព័ន្ធបើក វគ្គបង្រៀនវិជ្ជាជីវៈចិញ្ចឹមគោ ជ្រូក បសុសត្វ សំណង់ បច្ចេកទេសដាំដុះបាន៦៤វគ្គ មានអ្នកចូលរួម៣.៣១៥លើកនាក់។ ឆ្លងតាមរយៈនោះ សមាគមបានឧទ្ទេសនាមការងារធ្វើជូនពលករ៣.៣១៥នាក់ ហើយមានពលកររកបានការងារធ្វើចំនួន២.៨៤៤នាក់។ សមាគមក៏បានម្ចាស់ការសហការជាមួយនឹងស្ថាប័នឯកទេស អាជីវកម្ម រៀបចំបើកវគ្គហ្វឹកហ្វឺនជាង២០០វគ្គ អំពីជំរុញកសិកម្ម រុក្ខកម្ម នេសាទកម្ម ឧស្សាហកម្មជូនសមាជិកនិងកសិករជាង៨.៣៥០លើកនាក់។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់ចំណេះដឹងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម ធ្វើអាជីវកម្ម បង្កើតបាននូវផលិតផលកសិកម្មជាច្រើន ឆ្លើយតបនឹងតម្រូវការទីផ្សារ បង្កើតបានការងារធ្វើបន្ថែម កែលម្អនិងលើកកម្ពស់ជីវភាពសមាជិក កសិករនៅលើភូមិសាស្រ្តស្រុក៕
ហាត្រេវ-វិមាន