កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្សតំបន់ព្រំដែនសមុទ្រ។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានសហការជាមួយសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ជូនអាហារូបករណ៍២០០ចំណែកដល់សិស្សក្នុងកម្មវិធី “ជំរុញដំណើរប្អូនទៅកាន់សាលា” និងសិស្សជនជាតិខ្មែរដែលមានជីវភាពខ្វះខាត ឆ្លងកាត់ការលំបាក រៀនសូត្រល្អនៅតំបន់ព្រំដែនសមុទ្រចំណុះទីរួមខេត្តវិញចូវ ស្រុកត្រឹងដេ និងស្រុកកូវឡាវយុង។ អាហារូបករណ៍ក្នុងមួយចំណែកតម្លៃ១ លានដុង។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែន ថែមទាំងចលនាសប្បុរសជនឧបត្ថម្ភកង់ សិក្ខូបករណ៍និងសម្លៀកបំពាក់៘ ដល់សិស្សតំបន់ព្រំដែនសមុទ្រ ជួយឱ្យប្អូនៗកាន់តែមានស្មារតីឈានឡើងក្នុងការរៀនសូត្រ៕
លីធាន-លីសៀ