គប្បីមានបទបញ្ជាដាច់ដោយឡែកសម្រាប់តំបន់ជនរួមជាតិខ្មែរ
|
លោកសើុងភឿកហ្វាង
|
កាសែតកឹងធើភាសាខ្មែរ ទើបដោះដូរជាមួយ លោកសើុងភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ អំពីលទ្ធផលផ្សព្វផ្សាយបទបញ្ជាជាប់ពាក់ព័ន្ធនឹងការងារនៅតំបន់ជនរួមជាតិខ្មែរ។
*លោកសើុងភឿកហ្វាង ឱ្យដឹង៖
- កាលពីថ្ងៃ ១៨ ខែមេសា ឆ្នាំ១៩៩១ គណៈលេខាមជ្ឈិមបក្ស នីតិកាល VI បានចេញបទបញ្ជាលេខ៦៨-CT/TW ស្តីពីការងារនៅតំបន់ជនរួមជាតិខ្មែរ (បទបញ្ជាលេខ៦៨)។ ការអនុវត្តបទបញ្ជានេះ ត្រូវបានធ្វើការបូកសរុបបណ្តោះអាសន្ន២លើក (នៅឆ្នាំ១៩៩៨ និងឆ្នាំ២០០២) ហើយត្រូវបានបូកសរុប១៥ឆ្នាំអនុវត្តនៅឆ្នាំ២០០៦។ ផ្អែកលើមូលដ្ឋានបូកសរុបបណ្តោះអាសន្ន និងបូកសរុបជាក់ស្តែង គណៈលេខាមជ្ឈិមបក្ស នីតិកាល X បានចេញសេចក្តីប្រកាសលេខ ៦៧-TB/TW ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៧ បន្តការអនុវត្តបទបញ្ជាលេខ៦៨។ ចាប់ពីឆ្នាំ២០១៨ ការអនុវត្តបទបញ្ជាលេខ៦៨ ត្រូវបានបន្តផ្សព្វផ្សាយតាមបទបញ្ជាលេខ១៩ (បទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខាមជ្ឈិមបក្ស បានប្រកាសឱ្យប្រើស្តីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី)។
* បទបញ្ជាលេខ១៩ ត្រូវបានដាក់ឱ្យប្រើរយៈពេល៥ឆ្នាំ និងពង្រីកបានលទ្ធផលជាវិជ្ជមាននៃបទបញ្ជាលេខ៦៨ ដូចម្តេចខ្លះ ជម្រាបប្រសាសន៍ លោក?
- ងាកមកមើលការអនុវត្តបទបញ្ជាលេខ៦៨ ភូមិភាគនីមួយៗសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើនលើគ្រប់វិស័យ។ ដូចជាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ ត្រូវបានបង្កើន; ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរជាសន្សឹមៗត្រូវបានលើកស្ទួយ មានផ្នែកខ្លះបានកើនឡើងជាលំដាប់។ ពិសេស អត្រាកាត់បន្ថយភាពក្រីក្រសម្រេចតាមល្បឿនដំណើរការនៃភាគកម្រិតរួម; បុព្វហេតុអប់រំ សុខាភិបាល មានការវិវឌ្ឍយ៉ាងសកម្ម។ ម្យ៉ាងទៀត ការកសាងបក្ស រដ្ឋអំណាច ប្រព័ន្ធនយោបាយនៅតំបន់ជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់ជាង; ធ្លុងមហាសាមគ្គីជនជាតិ សាសនាត្រូវបានពង្រឹងជានិច្ច៘ រាល់សកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈ និងសហគមន៍គាំទ្រយ៉ាងពេញទំហឹង។
បទបញ្ជាលេខ១៩ បានស្នងបន្តធ្វើបច្ចុប្បន្ន ភាពបន្ថែមនូវគោលការណ៍ គោលនយោបាយថ្មីៗ និងអនុវត្តសម្រេចបានលទ្ធផលសំខាន់ៗនៅតំបន់ជនរួមជាតិខ្មែរណាមបូចាប់ពីបានដាក់ឱ្យប្រើរហូតដល់សព្វថ្ងៃ។ ផ្តើមពីនោះ បានជួយឱ្យតំបន់ជនរួមជាតិខ្មែរណាមបូអភិវឌ្ឍលើគ្រប់វិស័យ តាំងពីនយោបាយសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច ការពារប្រទេស សន្តិសុខ; ជាសន្សឹមៗកាត់បន្ថយការគម្លាតជាមួយជនជាតិដទៃទៀតលើភូមិសាស្ត្រ និងក្នុងទូទាំងប្រទេសក្នុងបរិបទថ្មី។
* មានគោលនយោបាយជនជាតិជាច្រើន បាននិងកំពុងផ្សព្វផ្សាយអនុវត្ត ពិសេសគឺគោលនយោបាយជនជាតិ ត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាល I: ២០២១-២០២៥។ ក្នុងបរិបទនេះ រយៈពេលខាងមុខ គប្បីបន្តមានគោលនយោបាយមួយដាច់ដោយឡែក ដូចជាបទបញ្ជាលេខ១៩សម្រាប់តំបន់ជនរួមជាតិខ្មែរដែរឬទេ ជម្រាបប្រសាសន៍លោក?
តំបន់ជនរួមជាតិខ្មែរនៅណាមបូអភិវឌ្ឍដោយឥតឈប់ឈរ។ ក្នុងរូប៖ មួយជ្រុងនៃហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរនៅស្រុកទ្រីតូង ខេត្តអាងយ៉ាង។
- ជនជាតិនិងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ មានកត្តាដាច់ដោយឡែកជាច្រើនដែលពាក់ព័ន្ធដល់ដំណាក់កាលអភិវឌ្ឍនៃប្រវត្តិជនជាតិ សាសនានិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅលើភូមិសាស្ត្រណាមបូ។ អាស្រ័យហេតុនោះ គោលនយោបាយរួមសម្រាប់បណ្តាជនជាតិនិងសាសនាក្នុងទូទាំងប្រទេស ពិបាកនឹងធ្វើឱ្យជាក់ស្តែង ពេញលេញទៅតាមតថភាពរបស់ជនរួមជាតិខ្មែរណាស់។ ហេតុដូច្នោះ ក្រៅពីគោលនយោបាយសម្រាប់បណ្តាជនជាតិភាគតិចនិងសាសនានិយាយរួមក្នុងទូទាំងប្រទេស ក៏គប្បីមានបទបញ្ជាដាច់ដោយឡែកសម្រាប់ តំបន់ជនរួមជាតិខ្មែរដូចជាបទបញ្ជាលេខ១៩ជាដើម។ ដើម្បីឱ្យបទបញ្ជាសម្រាប់តំបន់ជនជាតិខ្មែរពង្រីកបានប្រសិទ្ធភាពល្អ ផ្នែកពាក់ព័ន្ធនានាគប្បីបង្កើតទៅជាគោលនយោបាយជាក់ស្តែង ធានាប្រភពកម្លាំងអនុវត្តនិងប្រគល់ទៅឱ្យប្រព័ន្ធស្ថាប័នការងារជនជាតិគ្រប់លំដាប់ថ្នាក់ដឹកនាំ សហការជាមួយស្ថាប័នសមត្ថកិច្ច តាមភូមិភាគនីមួយៗរៀបចំផ្សព្វផ្សាយអនុវត្ត។ ពិសេស ធ្វើការពិនិត្យ បូកសរុបបណ្ដោះអាសន្ន ឬបូកសរុបវាយតម្លៃនៅដំណាក់កាលនីមួយៗ និងធ្វើសេនាធិការស្នើឱ្យមានគោលការណ៍ គោលនយោបាយថ្មីសមស្របជាមួយនឹងលក្ខណៈជាក់ស្តែង៕
* សូមអរគុណលោក!
ថាញឡុង (អនុវត្ត)-ប្រែសម្រួល៖ លីសៀ