សាលារៀនទាំងអស់នៅតំបន់វាលរាបទន្លេគឺវឡុង កំពុងតែជួសជុលមូលដ្ឋានសម្ភារៈ បន្ទប់រៀន បើកវគ្គបំពាក់បំប៉ន់ដល់គ្រូបង្រៀន ត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី២០២៣-២០២៤។
សាសាបឋមសិក្សាដុងថាញ់ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុងបានជួសជុល
ត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី។
លោកង្វៀងង៉ុកខ្វាង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាល ស្រុកត្រាអូង ខេត្តវិញឡុង បានជូនដំណឹងថា សាលារៀនទាំងអស់នៅលើភូមិសាស្រ្តស្រុកនិយាយរួមនិងនៅតំបន់ជនជាតិភាគតិច ដូចជា តឹងមី ត្រាកូង ទីរួមស្រុកត្រាអូង និងហឺវថាញ់ ជាសារវ័ន្តបានបញ្ចប់ការជួសជុល បង្កើនកម្រិតមូលដ្ឋានសម្ភារៈ បន្ទប់រៀន ត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី។ ក្រៅពីនេះ ផ្នែកអប់រំក៏បានសំណូមពរសាលារៀននានាអនុវត្តម៉ឺងម៉ាត់ និងគ្រប់សព្វនូវតម្រូវការបំពាក់បំប៉ន់នារដូវវិស្សមកាលដល់គ្រូបង្រៀន បំផុតគឺវគ្គហ្វឹកហាត់អនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី។ ប្រសិនបើជួបការលំបាកត្រង់ចំណុចណាក្នុងការអនុវត្ត ត្រូវរាយការណ៍មកការិយាល័យជាបន្ទាន់ ដើម្បីពេលឈានចូលឆ្នាំសិក្សាថ្មីប្រព្រឹត្តទៅដោយរលូន សម្រេចតាមសំណូមពរពីគុណភាព ពិសេសគឺថ្នាក់ទី៤ និងទី៨ ព្រោះជាឆ្នាំដំបូងអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី។
ក្រោយពីបានកសាងថ្មី សាលាបឋមសិក្សាដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ
បានទទួលស្គាល់សម្រេចបទដ្ឋានជាតិ។
បញ្ហាមួយក្នុងចំណោមបញ្ហាចម្បងដើម្បីអនុវត្តជោគជ័យនូវកម្មវិធីអប់រំចំណេះទូទៅថ្មី គឺការហ្វឹកហាត់ដល់កងជួរគ្រូបង្រៀន។ ដោយមានខ្លឹមសាររួមបញ្ចូលគ្នា ទាមទារគ្រូបង្រៀន ត្រូវរវៀសរវៃ ពិសេសការរៀបគម្រោងមេរៀនថ្មី។ លោកគ្រូថាច់វុឌ្ឍី គ្រូបង្រៀនសាលាបឋមសិក្សាថាច់ធា ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង មានប្រសាសន៍៖ “គម្រោងមេរៀនពីមុន យើងមិនអាចប្រើបានទៀត ម្ល៉ោះហើយ ត្រូវសិក្សាស្រាវជ្រាវរៀបគម្រោងមេរៀនថ្មី។ ប្រការនេះ ទាមទារគ្រូបង្រៀនត្រូវចំណាយកម្លាំងកាយច្រើន ប៉ុន្តែក៏ជាឱកាសដើម្បីគ្រូបង្រៀនធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនផងដែរ”។
បណ្តាសាលារៀននៅតំបន់ជនជាតិភាគតិចនៅក្រុងកឹងធើ ក៏កំពុងបង្ហើយការងារចុងក្រោយ ដើម្បីទទួលសិស្សចូលរៀន។ លោក ហ្វិញវ៉ាន់វ៉ាត់ ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ បានឲ្យដឹង៖ “ការិយាល័យបានបញ្ចប់ការជួសជុល បង្កើនកម្រិតមូលដ្ឋានសម្ភារៈ និងបែងចែកគ្រូបង្រៀនដល់សាលារៀននីមួយៗ។ ចំពោះសាលារៀនតំបន់ជនជាតិភាគតិចដូចជាដុងថាំងថើយ ស្វឹងថើយដុង និងទីរួមស្រុកកើ-ដ ការិយាល័យក៏បានបែងចែកគ្រូបង្រៀនទទួលបន្ទុកបង្រៀនអក្សរខ្មែរដល់សិស្សជនជាតិផងដែរ។ ក្រៅពីនេះ ដើម្បីបង្កលក្ខណសម្បត្តិដល់សិស្សជនជាតិខ្មែរដែលជួបការលំបាកបានទៅរៀន ការិយាល័យក៏បានសហការជាមួយសមាគមជំរុញការសិក្សា កៀរគរសប្បុរសជនឧបត្ថម្ភសៀវភៅសិក្សាគោលសៀវភៅសរសេរ ឧបករណ៍សិក្សា។ល។ ជូនដល់ប្អូនៗ។ ដោយការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ ឃើញថាសាលារៀនទាំងអស់នៅតំបន់ជនជាតិភាគតិច នៅលើភូមិសាស្រ្តស្រុកសុទ្ធសឹងតែសម្រេចបទដ្ឋានជាតិ (បច្ចុប្បន្ននៅតែសាលារៀនមួយដែលកំពុងរង់ចាំបែបបទទទួលស្គាល់សម្រេចបទដ្ឋានជាតិឡើងវិញ)៕
ហាថាញ - សុផន