ពូថាច់ឡេ នៅភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ ជាកសិករម្នាក់ក្នុងចំណោមកសិករគំរូឈានមុខបរិច្ចាគដី ធ្វើផ្លូវ កសាងហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគ។
ពូថាច់ឡេ បង្ហាញដងផ្លូវដែលគ្រួសារគាត់ចូលរួមបរិច្ចាគដីកសាង។
តាមផែនការ ដងផ្លូវបេតុងនៅភូមិបត់ចែក អាស្រ័យបានរដ្ឋវិនិយោគ ថវិកាកសាងនិងប្រជាជនបរិច្ចាគដីកន្លែងដែលមានសំណង់រត់កាត់ត្រង់។ ក្រោយពីបានភូមិភាគផ្សព្វផ្សាយកសាងដងផ្លូវនេះ ពូថាច់ឡេ ឈានមុខចុះឈ្មោះបរិច្ចាគដីជាង៤០០ម៉ែត្រការ៉េ គិតជាតម្លៃទឹកប្រាក់ជិត៤០០លានដុង និងចំណាយកម្លាំងពលកម្មជាង១៥ថ្ងៃ។ ការរួមចំណែករបស់ពូក្លាយជាគំរូដើម្បីអ្នកដទៃយកតម្រាប់តាម។ ពូថាច់ឡេ ឱ្យដឹង៖ “ដើម្បីប្រជាជនក្នុងភូមិមានផ្លូវធ្វើដំណើរទៅមកងាយស្រួល ក្រុមគ្រួសារខ្ញុំអ្នកណាក៏ស្ម័គ្រចិត្តឱ្យខ្ញុំបរិច្ចាគដីធ្វើផ្លូវដែរ។ ផ្លូវធ្វើរួចស្រេច ប្រជាជនធ្វើដំណើរទៅមកបានងាយស្រួលជាសន្សឹមៗលើកកម្ពស់គុណភាពជីវភាព”។
ឃើញគ្រួសារពូឡេ ឈានមុខបរិច្ចាគដីនិងចេញកម្លាំងពលកម្ម អ្នកដទៃទៀតក្នុងភូមិក៏យកតម្រាប់តាម។ លោកគឹមរ៉ួន លេខាសាខាបក្សភូមិបត់ចែក ឱ្យដឹង៖ “ពូថាច់ឡេ មានការរួមចំណែកជាច្រើន ក្នុងការចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវនិងកម្លាំងពលកម្ម កសាងជនបទថ្មី ពូគឺជាគំរូឆ្នើមក្នុងជនរួមជាតិខ្មែរតែងគិតពីផលប្រយោជន៍រួមជានិច្ច។ ផ្តើមពីទង្វើរបស់គាត់ សាខាបក្សបានស្នើផ្នែកពាក់ព័ន្ធជូនលិខិតសរសើរដល់ពូឡេ”។
លោកហ្វិញគឹមជុង ប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា ឱ្យដឹង៖ “ខណៈពេលឃុំ ចុះទៅចលនាមាមីងនៅភូមិបត់ចែកបរិច្ចាគដី ដំណាំឈើហូបផ្លែដើម្បីកសាងផ្លូវជនបទ ឃើញថាគ្រួសារពូថាច់ឡេ គឺជាគ្រួសារគំរូមួយ។ ក្រៅពីនេះ គាត់ក៏ជាអ្នកចូលរួមដោយផ្ទាល់ក្នុងការចលនាផ្សព្វផ្សាយដល់ប្រជាជន អំពីទិសដៅនិងអត្ថន័យកសាងជនបទថ្មី។ ក្នុងនោះ គាត់បានរួមជាមួយរដ្ឋអំណាចភូមិភាគចលនាគ្រួសារ ញាតិមិត្តនិងប្រជាជនក្នុងភូមិកសាងផ្លូវបេតុងប្រវែង៤០០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ។ ដងផ្លូវនេះ បានសម្រេចជាស្ថាពរនិងដាក់ឱ្យប្រើប្រាស់ផងដែរ។ ជាពិសេស ពូថាច់ឡេ តែងបានប្រជាជនក្នុងភូមិរាប់អាន ហើយក៏បានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរ អំពីស្នាដៃក្នុងការចលនា “ទូទាំងប្រជាជន សាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យផងដែរ”៕
សើុងម៉ាល័យ-លីសៀ