15/08/2023 - 11:00

អាង​យ៉ាង​

លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច

ខេត្ត​អាង​យ៉ាង​ មាន​ជន​ជាតិ​ភាគ​តិច​២៨​ជន​ជាតិ​ មាន​ចំ​នួន​មនុស្ស​ជាង​១១៩.​២០០​នាក់​ (សរុប​ជាង​២៨.៤៨០​គ្រួ​សារ​) ស្រូប​អត្រា​៥,២៦% បើ​ប្រៀប​នឹង​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត។ ព្រោះ​ហេតុ​នោះ​ ខេត្ត​អាង​យ៉ាង​បាន​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​ជា​ច្រើន​ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។

បន្ទប់​អនុវត្តន៍​ជាក់​ស្ដែង​របស់​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេវា​សិក​អាង​យ៉ាង។

តាម​ប្រ​សាសន៍​លោក​ ត្រឹង​ត្វឹង​ខាញ អនុប្រ​ធាន​មន្ទីរ​អប់​រំនិង​បណ្ដុះ​បណ្ដាល​ខេត្ត​អាង​យ៉ាង​ លើក​កម្ពស់​គុណ​ភាព​អប់រំ​និយាយ​រួម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​តែង​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ វិនិ​យោគ​នូវ​មូល​ដ្ឋាន​សម្ភារៈ។ មក​ទល់​បច្ចុប្បន្ន​ បន្ទប់​រៀន​បន្ទប់​មុខ​វិជ្ជា ឧបករណ៍​ សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់​បង្ហាត់​បង្រៀន​នៅ​តាម​សាលា​នីមួយ​ៗ ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន។

តួយ៉ាង​ដូច​ សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេវា​សិក​អាង​យ៉ាង​ បច្ចុប្បន្ន​ សា​លា​មាន​មូល​ដ្ឋាន​សម្ភារៈ​គ្រប់​សព្វ​ដូច៖ បន្ទប់​រៀន​ រោង​ជាង​ អន្តេវា​សិកដ្ឋាន​ និង​ទីលាន​បម្រើសកម្ម​ភាព​ខាង​ក្រៅ​សម្រាប់​សិស្សា​នុសិស្ស​ក្រោយ​ពី​ម៉ោង​រៀន។ លោក​គ្រូ​កៅ​វ៉ាន់​ធឹត នា​យក​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វាសិក​អាង​យ៉ាង​ ឱ្យ​ដឹង៖ សាលា​បាន​និង​កំ​ពុង​អនុវត្ត​ល្អ​នូវ​ការ​ងារ​បណ្ដុះ​បណ្ដាល​មុខ​របរ​ គួប​ផ្សំ​នឹង​ការ​បង្រៀន​វប្ប​ធម៌​តាម​ប្រ​ព័ន្ធ​អប់រំ​ជា​ប្រ​ចាំ​កម្រិត​វិទ្យា​ល័យ។ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែក​បង្កើន​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​កម្រិត​ វប្ប​ធម៌​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច លើក​កម្ពស់​ការ​យល់​ដឹង​សង្គម​ពី​កិច្ច​ការ​រៀន​មុខ​របរ​ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

សិស្ស​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​រៀន​នៅ​សា​លា​អនុវិទ្យា​ល័យ​អូរ​ឡឹម​ កំពុង​ផ្ចិត​ផ្ចង់​ស្ដាប់
​គ្រូពន្យល់​និង​សរ​សេរ​មេ​រៀន។

ទន្ទឹម​នឹង​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ រយៈ​ពេល​កន្លង​ ខេត្ត​អាង​យ៉ាង​ក៏​បាន​ពង្រីក​វិសាល​ ភាព​ប្រ​ព័ន្ធ​សាលា​រៀន​ លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​បណ្ដុះ​បណ្ដាល​ក្នុង​ប្រ​ព័ន្ធ​សាលា​ជំ​នាញ​ដោយ​ឡែក។ ទូទាំង​ខេត្ត​បច្ចុប្បន្ន​មាន​ សាលា​វិទ្យា​ល័យ​ចំ​នួន​៥៤​និង​សាលា​អនុវិទ្យា​ល័យ​ចំ​នួន​១៥៥។ ក្នុង​នោះ​ សាលា​ជន​ជាតិ​អន្តេ​វា​សិក​មាន​ចំ​នួន​៣ (សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ទ្រី​តូង សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទិញ​បៀង​ និង​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​អាង​យ៉ាង​) សុទ្ធ​តែ​សម្រេច​បទដ្ឋាន​ជាតិ។ ការ​ងារ​បង្រៀន​ភាសា​ជន​ជាតិ​ក៏​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់។ តួយ៉ាង​ដូច​ការ​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​នៅ​កម្រិត​មធ្យម​សិក្សា​ ត្រូវ​បាន​រៀប​ចំ​បង្រៀន​នៅ​សាលា​ជន​ជាតិ​អន្តេ​វាសិក​ទាំង​៣; នៅ​កម្រិត​បឋម សិក្សា​ស្រុក​ទ្រី​តូង មាន​សាលា​ចំ​នួន​៧ នៅ​ឃុំ​ចូវ​ឡាំង​ ឡេទ្រី​ណុយ​តូ អាង​ទឹក​និង​អូរ​ឡឹម​; ទី​រួម​ខេត្ត​ទិញ​បៀង​ មាន​សាលា​ចំ​នួន​៩ នៅ​ឃុំ​វ៉ាន់​យ៉ាវ​ អាង​កឺ តឹង​ឡើយ​និង​វិញ​ទ្រុង។ ក្រៅ​ពី​នោះ​ ស្រុក​ទ្រី​តូង​នៅ​ទាំង​បើក​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ខ្មែរ​ចំ​នួន​១៩​ក្នុង​ឱកាស​ វិស្សម​កាល​ទៀត​ផង។ល។

ដើម្បី​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច លោក​ត្រឹង​ត្វឹង​ខាញ បាន​ស្នើ៖ ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់ ​គប្បី​បំ​ពេញ​បន្ថែម​នូវ​សេចក្តី​កំណត់​ពី​កម្រិត​ឧបត្ថម្ភ​ថវិ​កា​សម្រាប់​ព្រះ​សង្ឃ​ គ្រូអា​ចារ្យ​ គ្រូ​បង្រៀន។ល។ ក៏​ដូច​ ជា​ផ្ដល់​ជូន​សៀវ​ភៅ​ ឧប​ករណ៍​នៅ​តាម​វត្ត​អា​រាម​ វិហារ​ដែល​មាន​បើក​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​វិស្សម​កាល។ ទន្ទឹម​នឹង​នោះ​ មាន​គោល​នយោ​បាយ​វិក្រឹតការ​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​; បង្កើន​ការ​អប់រំ​បំ​ណិន​ជីវិត​ជូន​សិស្ស​ជន​ជាតិ​ភាគ​តិច រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហាត់​បំ​ប៉ន​វិជ្ជា​ជីវៈ​ដល់​គ្រូ​បង្រៀន​បង្គោល​ដែល​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ បង្ហាត់​បង្រៀន...៕

  ថាញ​ឡុង - ថាច់​ធី

ចែករំលែកអត្ថបទ