ប៉ុស្ដិ៍ការពារព្រំដែនហងសើុង កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ទើបជួយសង្គ្រោះជោគជ័យកប៉ាល់នេសាទ១គ្រឿង ជួបគ្រោះថ្នាក់នៅតំបន់សមុទ្រគៀងយ៉ាង។
កម្មាភិបាល យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែនហងសើុង អូសកប៉ាល់នេសាទ
ដែលរងគ្រោះចូលច្រាំង។
ឆ្លងតាមរយៈនោះ ពេលទទួលបានព័ត៌មានពីគណៈបញ្ជាការការពារព្រំដែនកំពង់ផែយឿងដុង ឱ្យដឹង៖ មានកប៉ាល់នេសាទមឺក១គ្រឿង (គ្មានផ្លាកលេខ) អាស្រ័យ លោកត្រឹងវ៉ាន់ង៉ាង នៅភូមិ៨ ឃុំខាញ់ហ្វា ស្រុកអ៊ូមិញ ខេត្តកាម៉ាវ ជាប្រធានក្រុមនាវិក បានខូចម៉ាស៊ីន នៅលើសមុទ្រចម្ងាយ ពីកំពង់ផែឡាយសើុង ប្រមាណ១៣គាវុត ភាគអាគ្នេយ៍។
បន្ទាប់ពីស្វែងរកអស់រយៈពេលជាង២ម៉ោងក្នុងស្ថានភាពរលកធំៗនិងខ្យល់កន្រ្តាក់ខ្លាំង នៅវេលាជិតម៉ោង៣រសៀលថ្ងៃដដែលនោះ ក្រុមការងារបានប្រទះឃើញកប៉ាល់កំពុងរសាតអណ្ដែតលើដែនសមុទ្រ ដែលប៉ុស្ដិ៍ការពារព្រំដែនហងសើុងគ្រប់គ្រង។
ភ្លាមនោះ ក្រុមការងារក៏បានអូសកប៉ាល់ ដែលរងគ្រោះចូលច្រាំងនៅឃុំឡាយសើុង ហើយជួយម្ចាស់កប៉ាល់ជួសជុលម៉ាស៊ីន...៕
យោងតាមកាសែតបៀងផុង-បកប្រែ៖ ថាច់ធី