យោងតាមប្រសាសន៍លោកត្រឹងថាញប៊ិញ ប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាក្រុងកឹងធើ អត្រាសាលារៀនសម្រេចបទដ្ឋានលើភូមិសាស្រ្តក្រុងគឺខ្ពស់បង្គួរ៖ ៣៤៥/៤៤៦ សាលាសម្រេច៧៧,៣៥%។ ទន្ទឹមនឹងការកសាងសាលារៀនសម្រេចបទដ្ឋាន ផ្នែកអប់រំក៏កំពុងផ្តោតការវិនិយោគមូលដ្ឋានសម្ភារៈ ដើម្បីលើកកម្ពស់ជាងទៀតគុណភាពបង្រៀននិងរៀនផងដែរ។
សាលារៀននៅតំបន់ជនជាតិភាគតិចក្រុងកឹងធើមានភាពសមរម្យ។
បច្ចុប្បន្ន ក្រុងនៅខ្វះបន្ទប់រៀនកុំព្យូទ័រជាច្រើន។ ដោយសារមុននេះបន្ទប់កុំព្យូទ័រត្រូវបានវិនិយោគជាច្រើនលើក និងដោយកម្មវិធីគម្រោងផ្សេងៗគ្នា ដូច្នេះអត្រានៃការខ្វះខាតក៏ខុសគ្នា។ ដូច្នេះ ផ្នែកអប់រំកំពុងសហការជាមួយនឹងភូមិភាគនានា ធ្វើការពិនិត្យ ធ្វើស្ថិតិ និងជំនះដើម្បីធានាមានគ្រប់បន្ទប់កុំព្យូទ័រសម្រាប់សិស្សានុសិស្ស ស្របតាមស្ថានភាពជាក់ស្តែងរបស់សាលានីមួយៗ។ ក្រៅពីនោះ ការវិនិយោគអប្បបរមាលើឧបករណ៍សម្រាប់កម្មវិធីអប់រំចំណេះទូទៅថ្មី (ឆ្នាំ២០១៨) នៅយឺត។ ការអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី ក៏មានការខ្វះខាតគ្រូបង្រៀនផងដែរ។ បច្ចុប្បន្ន ទូទាំងក្រុងនៅខ្វះគ្រូបង្រៀន៦៨៨នាក់ ក្នុងនោះកម្រិតវិទ្យាល័យខ្វះ១០៥នាក់។ ចម្លើយសម្រាប់មូលហេតុខ្វះគ្រូបង្រៀន លោកត្រឹងថាញប៊ិញ មានប្រសាសន៍ថា ដោយសារភូមិភាគមិនទាន់បានជ្រើសរើស ឬបានជ្រើសរើសដែរ ប៉ុន្តែចំនួនគ្រូបង្រៀនដែលបានជម្រើសមិនទាន់គ្រប់ចំនួន ដោយសារបទដ្ឋានគ្រូបង្រៀន កើនឡើងបើបៀបនឹងពីមុន។ ក្រៅពីនេះ របបប្រាក់បំណាច់ជាដើមសម្រាប់គ្រូបង្រៀននៅមានកម្រិតទាប ពិសេសចំពោះគ្រូបង្រៀនដែលទើបបញ្ចប់ការសិក្សា មានប្រាក់ខែជាមធ្យមត្រឹមតែ៣,៥ដល់៤លានដុងក្នុងមួយខែប៉ុណ្ណោះ ដូច្នេះពិបាកទាក់ទាញយុវជនជម្រើសរបរគ្រូបង្រៀន។
មានបន្ទប់ម៉ាស៊ីនកុំព្យូទ័រក្នុងសាលារៀន ជួយឱ្យសិស្សរៀនព័ត៌មានវិទ្យានិងគ្រូបង្រៀនអនុវត្តល្អនូវបច្ចេកវិទ្យាក្នុងការបង្រៀន។
ទោះជាយ៉ាងណាក៏ដោយ បើប្រៀបនឹងភូមិភាគនានាក្នុងតំបន់ ឃើញថាអត្រាសាលារៀនសម្រេចបទដ្ឋានជាតិនៅក្រុងកឹងធើគឺខ្ពស់បង្គួរ។ ក្រុងក៏មានបន្ទប់រៀនជាង៩០% រឹងមាំ។ អត្រាបន្ទប់រៀន សិស្សរៀនក៏ខ្ពស់ដែរ ដូច្នេះជាមូលដ្ឋានអាចអនុវត្តនូវកម្មវិធីអប់រំចំណេះទូទៅថ្មី។ ជាពិសេស ភូមិភាគដែលមានសិស្សជនជាតិភាគតិចរៀនច្រើន គឺអត្រាសាលារៀនដែលសម្រេចបទដ្ឋានជាតិក៏ខ្ពស់ ដូចជា៖ ថើយឡាយមានអត្រា៨៦,៦៦%; អូរម៉ូងមានអត្រា ៩៣.០២%។ លោកង្វៀងមិញហៀង អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកថើយឡាយ បានឲ្យដឹង៖ “បណ្តាសាលានៅតំបន់ដែលមានសិស្សជនជាតិភាគតិចរៀនច្រើន ដូចទីប្រជុំជនថើយឡាយ ឃុំឌិញម៉ូង ឃុំថើយតឹងជាដើម សុទ្ធសឹងសម្រេចបទដ្ឋានជាតិ ដូច្នេះ ងាយស្រួលក្នុងការលើកកម្ពស់គុណភាពអប់រំ នៅតំបន់ជនជាតិភាគតិច”។
សាលារៀនសម្រេចបទដ្ឋានជាតិ គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងឡាយដែលទាក់ទាញសិស្សចូលរៀន។ អ្នកស្រីដាវធីម៉ាយង៉ឹង គ្រូបង្រៀនសាលាបឋមសិក្សាឌិញម៉ូង១ បានឲ្យដឹង៖ “បន្ទប់រៀនធំទូលាយគឺធានាសុវត្ថិភាពឱ្យសិស្សសិក្សាផង និងគ្រប់លក្ខណសម្បត្តិសម្រាប់គ្រូបង្រៀនផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនផង ដូច្នេះគុណភាពអប់រំដល់សិស្សម្នាក់ៗក៏ល្អប្រសើរឡើងដែរ”៕
ហាថាញ-បកប្រែ៖ សុផន