ចាប់តាំងពីឃុំបានសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ ឃើញថាជីវភាពសម្ភារនិងស្មារតីរបស់ប្រជាជននៅឃុំឡុងថើយ ស្រុកទីវកឹង ខេត្តត្រាវិញ បានលើកស្ទួយដោយឥតឈប់ឈរ។
![ជីវភាពប្រជាជននៅឃុំជនបទថ្មីកម្រិតខ្ពស់](https://baocantho.com.vn/image/fckeditor/upload/2023/20230807/images/khmer/51.jpg)
ដោយប្រភពទុនកសាងជនបទថ្មី ឃុំឡុងថើយបានបង្កើនកម្រិតផ្លូវជាតិលេខ
៦០ ចំណុះភូមិសាស្ត្រឃុំ។
អ្នកស្រី ថាច់ធីមិញពឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងថើយ ឱ្យដឹង៖ “ដើម្បីបានសម្រេចបទដ្ឋានឃុំជនបទថ្មីកម្រិតខ្ពស់ ឃុំបានចង្អុលការដល់គ្រប់គណៈ ផ្នែក និងអង្គការមហាជននានាកៀរគររាល់ប្រភពកម្លាំង ដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ជំរុញការបង្កើតរចនាសម្ព័ន្ធកសិកម្មឡើងវិញ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី; ផ្សព្វផ្សាយចលនាប្រជាជនបង្វែរផ្ទៃដី ផលិតស្រូវផ្តល់ទិន្នផលទាប ងាកមកដាំដំណាំរួមផ្សំ ឈើហូបផ្លែ។ល។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ឃុំសម្រេច ៦៨ លានដុង/ឆ្នាំ ផ្តើមពីនោះ រួមចំណែកជួយកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅ ២,៥%” ។
![ជីវភាពប្រជាជននៅឃុំជនបទថ្មីកម្រិតខ្ពស់](https://baocantho.com.vn/image/fckeditor/upload/2023/20230807/images/khmer/52.jpg)
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំឡុងថើយ មកសួរសុខទុក្ខគ្រួសារលោក គៀងវ៉ាន់ហ្វាង ដែលបានរដ្ឋជួយសង់ផ្ទះមេត្តាធម៌។
លោក គៀងវ៉ាន់ហ្វាង នៅភូមិស្វាយជ្រំ ឱ្យដឹង៖ “គ្រួសារខ្ញុំស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ បានរដ្ឋជួយសង់ផ្ទះមេត្តាធម៌។ សមាគមកសិករ ឃុំឧទ្ទេសនាមបុលទុនអនុគ្រោះចំនួន ៤០ លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកទីវកឹង ដើម្បីទិញគោចិញ្ចឹម។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ សន្យានឹងយកចិត្តទុកដាក់ធ្វើការរកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ”។
អ្នកមីង ត្រឹងធីវៀង នៅភូមិស្វាយជ្រំ ឱ្យដឹង៖ “ពីមុន ឡុងថើយជាឃុំចំណុះកម្មវិធី ១៣៥ របស់រដ្ឋាភិបាល។ អាស្រ័យមានកម្មវិធីកសាងជនបទថ្មី ម៉្លោះហើយហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រក្នុងវាលត្រូវបានកសាងរួចរាល់ កសិករបង្វែររចនាសម្ព័ន្ធការផលិតដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព។ ជីវភាពសម្ភារៈ និងស្មារតីត្រូវបានលើកស្ទួយ ប្រជាជនរំភើបចិត្តខ្លាំងណាស់”។
អ្នកស្រី ថាច់ធីមិញពឿង ឱ្យដឹងបន្ថែម៖ “ដើម្បីរក្សាខ្ជាប់នូវលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ ឃុំបន្តការប្រើប្រាស់រាល់ប្រភពកម្លាំងប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធជនបទ; កសាងទម្រង់គំរូនៃការដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព ដើម្បីចលនាប្រជាជនបើកទូលាយទម្រង់ជួយកសិករបង្កើនប្រាក់ចំណូល។ ដោយការប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគនិងប្រជាជន ឡុងថើយនឹងបន្តការលើកកម្ពស់គុណភាពលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់”៕
សើុងម៉ាល័យ-មុនី