នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គណៈលេខាមជ្ឈិមបក្សបានចេញបទបញ្ជាលេខ១៩-CT/TW ស្តីពីការពង្រឹងការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី (ហៅកាត់ថា បទបញ្ជាលេខ១៩)។ ផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ១៩ ខេត្តអាងយ៉ាង សម្រេចបាននូវលទ្ធផលលេចធ្លោជាច្រើន។
មួយជ្រុងនៃផ្លូវជនបទតំបន់ជនរួមជាតិខ្មែរនៅឃុំឡេទ្រី ស្រុកទ្រីតូង។
ខេត្តអាងយ៉ាង មានជនជាតិភាគតិចចំនួន២៨ ដោយមានប្រជាជនជាង ១១៩.២០០នាក់ (ជាង២៨.៤៨០គ្រួសារ) ស្រូបអត្រា៥,២៦% នៃចំនួនប្រជាជនក្នុងខេត្ត។ ក្នុងនោះ ជនរួមជាតិខ្មែរមានចំនួនច្រើនបំផុត ដោយមានប្រជាជនប្រមាណ៩៣.៧៥០នាក់ (ស្រូបអត្រា៤,២%)។ លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង បានឱ្យដឹង៖ ជនជាតិខ្មែរនៅខេត្តអាងយ៉ាង ភាគច្រើនរស់ប្រមូលផ្តុំនៅស្រុកតំបន់ភ្នំទាំងពីរគឺ ទ្រីតូង និងទិញបៀង។ ក្រៅពីនោះ គឺរស់នៅរាយប៉ាយ នៅស្រុកចូវភូ ចូវថាញ់និងថ្វយសើុង។ ប្រភពចំណូលចម្បងរបស់ជនរួមជាតិខ្មែរ គឺបានមកពីការធ្វើស្រែ ចម្ការ ចិញ្ចឹមសត្វនិងធ្វើការឈ្នួលតាមរដូវកាល ជីវភាពនៅមានការលំបាកច្រើន។ ហេតុនោះ ខេត្តអាងយ៉ាងតែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិនិយោគប្រភពធនធាន ដើម្បីអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ; ពិសេស គឺអនុវត្តបទបញ្ជាលេខ១៩។
ជនរួមជាតិខ្មែរមានលក្ខណសម្បត្តិចិញ្ចឹមសត្វ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
តាមនោះ ខេត្តអាងយ៉ាងបានកៀរគរ ផ្គួបបញ្ចូលនូវកម្មវិធីនិងប្រភពធនធានជាច្រើន ដើម្បីអនុវត្តគោលនយោបាយជនជាតិ អភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរបស់ជនរួមជាតិខ្មែរ។ តួយ៉ាងដូច៖ អនុវត្តគម្រោងឧបត្ថម្ភ អភិវឌ្ឍផលិតកម្មក្នុងរយៈពេល៤ឆ្នាំ (២០១៦-២០១៩) ផ្នែកកសិកម្មខេត្តបានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំនានាចំណុះស្រុក និងទីរួមខេត្តចំនួន៤ គឺ៖ ទ្រីតូង ទិញបៀង អាងភូ និងតឹងចូវ បានរំសាយថវិកាជិត១៥ពាន់លានដុង ដើម្បីបង្កើតទម្រង់បង្ហាញនូវការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនទៅក្នុងការផលិត ឧបត្ថម្ភពូជសត្វចិញ្ចឹម ម៉ាស៊ីនបាញ់ថ្នាំកម្ចាត់សត្វល្អិត។ល។ ជូនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ។ ក្រោយពីបានឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ឆ្នាំ២០១៦ មាន៩៦/ ២៧៤គ្រួសារនៅស្រុកអាងភូ និងទីរួមខេត្តតឹងចូវ បានចាកផុតពីភាពក្រីក្រដោយចីរភាព។ ឆ្នាំ២០១៨ ឃុំអាងកឺ ស្រុកទិញបៀង មាន៥១/ ៥៨គ្រួសារចូលរួមឈានឡើងចាកផុតពីភាពក្រីក្រ និងមាន១៣/១៣គ្រួសារបានចាកចេញពីគ្រួសារប្រកៀកបន្ទាត់ក្រ។ ទន្ទឹមនឹងនោះ ខេត្តក៏បានកៀរគរថវិកាជិត១១៨ពាន់លានដុង ដើម្បីឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្ម ទឹកស្អាតប្រជុំជីវភាព និងបុលទុនសម្រាប់ផ្លាស់ប្តូរមុខរបរសម្រាប់គ្រួសារជនជាតិភាគតិចជិត ៦.៧៤០គ្រួសារ ភាគច្រើនគឺជនរួមជាតិខ្មែរ ដែលមានតម្រូវការបណ្តាគោលនយោបាយ ស្តីពីការអប់រំ និងបណ្តុះបណ្តាល; សុខាភិបាល; វប្បធម៌ ព័ត៌មាន ឬគោលនយោបាយ ស្តីពីជំនឿសាសនា នៅតំបន់ជនរួមជាតិខ្មែរ ក៏បានខេត្តអាងយ៉ាងអនុវត្តនិងទទួលបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេស បណ្តាវត្តពុទ្ធសាសនាខ្មែរ តែងបានបង្កលក្ខណៈសម្បត្តិ អនុវត្តល្អនូវការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ស្តីពីលទ្ធផលនៃការអនុវត្តបទបញ្ជាលេខ១៩ លោកត្រឹងអាញធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានឱ្យដឹង៖ ខេត្តអាងយ៉ាង បានប្រមូលផ្តុំរាល់ប្រភពធនធានសមស្របជាមួយនឹងសមត្ថភាព និងលក្ខណៈជាក់ស្តែងសម្រាប់ការវិនិយោគអភិវឌ្ឍ ក៏ដូចជាកសាងដំណោះស្រាយមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ។ ខេត្តក៏បានជំរុញយ៉ាងខ្លាំងក្លាការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចសមស្រប សុាំជាមួយនឹងការប្រែប្រួលអាកាសធាតុ ផ្លាស់ប្តូរមុខរបរបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរបស់ជនរួមជាតិ ធានាស្ថិរវប្បកម្ម ស្ថិរនិវេសន៍ និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។ មកទល់ពេលនេះ ស្ថានភាពសេដ្ឋកិច្ច-សង្គម ជីវភាពរបស់ជនជាតិភាគតិចក្នុងខេត្តនិយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែកបន្តអភិវឌ្ឍន៍ជាហូរហែ… នេះជាភាពងាយស្រួលដ៏ធំ ដើម្បីភូមិភាគអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិផ្សេងៗទៀតនាពេលខាងមុខ៕
ថាញឡុង-វ៉ាន់តឹន