31/07/2023 - 16:46

ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ក្លែង​ធ្វើ​នា​យក​ដើម្បី​បោក​ប្រាស់​លើ​បណ្ដាញ​សង្គម​

ពិរុទ្ធជន​ត្រឹង​វ៉ាន់​វ៉ូវ ។​  រូប​ថត​៖ នគរ​បាល​ក្រុង​កឹង​ធើ​ផ្តល់​ជូន

ការិ​យាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ក្រុង​កឹង​ធើ ទើប​បំ​បែក​ករណី​បោក​ប្រាស់ ដើម្បី​កិប​កេង​ទ្រព្យ​សម្បត្តិ​។​ តាម​រយៈ​នោះ​ បញ្ជូន​សេចក្ដី​សម្រេច​ផ្ដើម​នីតិ​វិធី​បណ្ដឹង​ពិរុទ្ធ​ជន​ និង​អនុវត្ត​ដី​កា​ចាប់​ខ្លួន​មុខ​សញ្ញា​ ត្រឹង​វ៉ាន់​វ៉ូវ (អា​យុ​៣៣​ឆ្នាំ​ ស្នាក់​នៅ​ស្រុក​វិញ​ថាញ់) ដើម្បី​បន្ដការ​សើុប​អង្កេត​ពី​ករណី​ខាង​លើ។​

យោង​តាម​ព័ត៌​មាន​បឋម​ មុខ​សញ្ញា​វ៉ូវ បាន​ប្រើ​ប្រាស់​ស៊ីម​កាត​ប្រ​មូសិន​ដើម្បី​បង្កើត​គណ​ នី  Zalo, Facebook ក្លែង​បន្លំ​ជា​នា​យក​ក្រុម​ហ៊ុន​ ស្បៀង​អា​ហារ​លើ​ភូមិ​សាស្រ្ត​បណ្ដា​ខេត្ត​នៅ​ភូមិ​ភាគ​ខាង​លិច ដើម្បី​ឆបោក​លក់​ស្រូវ​ អង្ករ​ ឧស​និង​អង្កាម​ក្នុង​តម្លៃ​ថោក។​ បើ​អតិថិ​ជន​ យល់​ព្រម​ការ​ដោះ​ដូរ​ទិញ​លក់​ គឺត្រូវ​បង់​ប្រាក់​កក់​ដោយ​រូប​ភាព​វេរ​ប្រាក់​ចូល​គណនី​ឱ្យ​វ៉ូវ។​ ក្រោយ​ពី​ទទួល​បាន​ប្រាក់​រួច​រាល់​ គេ​ក៏​លុប​ការ​ដោះ​ដូរ​លើ​បណ្ដាញ​សង្គម​ ដើម្បី​កិប​កេង​ទ្រព្យ​សម្បត្តិ​របស់​ជន​រង​គ្រោះ។​

បន្ទាប់​ពី​បង្កើត​រឿង​ក្ដី​សើុប​អង្កេត​ តាម​រយៈ​វិធាន​ការ​វិជ្ជា​ជីវៈ នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ក្រុង​កឹង​ធើ បាន​ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​វ៉ូវ។​ នៅ​ស្ថាប័ន​សើុប​អង្កេត​វ៉ូវ​ក៏​ឆ្លើយ​សារ​ភាព​ ថា​បាន​ប្រ​ព្រឹត្ត​ទង្វើ​បោក​ប្រាក់​នេះ​៤​ដង​ (នៅ​កឹង​ធើ​៣​ដង​ និង​នៅ​តៀង​យ៉ាង​ម្ដង​) កិប​កេង​បាន​ទឹក​ប្រាក់​ប្រ​មាណ​១,២​ពាន់​លាន​ដុង។​ ចំ​នួន​ទឹក​ប្រាក់​នេះ​ វ៉ូវបាន​យក​ទៅ​លេង​ល្បែង​លើ​ប្រ​ព័ន្ធ​អន​ឡាញ​និង​ស៊ីចាយ​អស់។​

នគរ​បាល​ព្រហ្ម​ទណ្ឌ​ នគរ​បាល​ក្រុង​កឹង​ធើ បាន​ជូន​ដំ​ណឹង​ថា​ អ្នក​ណា​ខ្លះ​ដែល​ជា​ជន​រង​គ្រោះ​របស់​ពិរុទ្ធ​ជន​វ៉ូវ សូម​ទំ​នាក់​ទំ​នង​មក​អង្គ​ភាព​ដើម្បី​ទទួល​បាន​ការ​ដោះ​ស្រាយ។​ បច្ចុប្បន្ន​ ស្ថាប័ន​សើុប​អង្កេត​កំ​ពុង​តែសួរ​ចម្លើយ​ បើក​ទូលាយ​ករ​ណីនេះ៕

​ កេវ​ជិញ-ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ