31/07/2023 - 16:46

វិញ​ឡុង​ ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ខេត្ត​វិញ​ឡុង​ កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ I (២០២១​-២០២៥) ម្ល៉ោះ​ហើយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​ កាត់​បន្ថយ​បន្តិច​ម្តង​ៗ។​

អា​ស្រ័យ​ដោយ​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វិញ​ឡុង​ កាន់​តែមាន​ភាព​សម​រម្យ​។​

តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​វិញ​ឡុង​ គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​​២០២២ ខណៈ​ពេល​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ I (២០២១​-២០២៥) (ហៅ​កាត់​ថា​ កម្ម​វិធី​) ខេត្ត​បាន​ផ្សព្វ​ផ្សាយ​នូវ​គម្រោង​ជា​ច្រើន។​ តួយ៉ាង​ដូច៖ គម្រោង​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​ លំ​នៅ​ឋាន​ ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចំ​នួន​២៣៩ ដែល​រស់​នៅ​រាត់​រាយ​នៅ​តាម​ភូមិ​លំ​បាក​ខ្លាំង​; បើក​ការ​ដ្ឋាន​សាង​សង់​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​ចំ​នួន​៨ បម្រើ​ការ​ផលិត ប្រ​ជុំ​ជីវ​ភាព​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ឃុំ​តឹង​មី និង​ត្រា​កូង ស្រុក​ត្រា​អូង​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​៨,៣​ពាន់​លាន​ដុង​; គម្រោង​អភិវឌ្ឍ​ការ​អប់រំ បង្កើន​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​៥,៥​ពាន់​លាន​ដុង។​ ឆ្នាំ​២០២២ ដើម្បី​បង្កើត​ស្នា​ដៃ​អំ​ណរ​ខួប​អនុស្សាវ​រីយ៍​១០០​ឆ្នាំ​ ថ្ងៃ​កំ​ណើត​អតីត​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ វ៉វ៉ាន់​កៀក​ និង​បំ​ពេញ​បំ​ណង​របស់​លោក​ គឺលុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ជូន​គ្រួ​សារ​ក្រី​ក្រ ខេត្ត​វិញ​ឡុង​បាន​អំ​ពាវ​នា​វចលនា​សប្បុរស​ជន​ចូល​រួម​វិភាគ​ទាន​ និង​ផ្សព្វ​ផ្សាយ​សាង​សង់​ថ្មី​ផ្ទះ​មហា​សាម​គ្គី​បាន​២.២២១ ខ្នង​ ក្នុង​នោះ​ ផ្ទះ​មហា​សាម​គ្គី​៣០៧​ខ្នង​ ផ្តល់​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ជាជន​ជាតិ​ខ្មែរ។​

លោក​ង្វៀង​មិញ​ថៀង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​បន្ថែម​៖ អនុវត្ត​កម្ម​វិធី​ ខេត្ត​វិញ​ឡុង​បាន​ជ្រើស​យក​ខ្លឹម​សារ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ។​ ក្នុង​ឆ្នាំ​២០២២ ជាសារ​វន្ត​ខេត្ត​បាន​អនុវត្ត​សម្រេច​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រលើ​ភូមិ​សាស្ត្រ​ខេត្ត​។​ ខណៈ​ពេល​ “មាន​ផ្ទះ​សម្បែង​នឹង​ធឹង” គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ មិន​អល់​អែក​ក្នុង​ការ​កែ​ប្រែ​ចម្ការ​ចាស់​ ពង្រីក​នូវ​ទម្រង់​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ លោក​ថាច់​តឹម លេខា​សាខា​បក្ស​នឹង​ជាប្រ​ធាន​ភូមិ​តាធាយ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ប្រ​ភព​ទុន​អនុគ្រោះ​របស់​រដ្ឋ​ បាន​ជាគ្រួ​សារ​ខ្មែរ​ក្រី​ក្រ ជា​ច្រើន​ក្នុង​ភូមិ​មិន​រារែក​ជួល​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ កែ​ប្រែ​ចម្ការ​ចាស់​ លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​ ម្ល៉ោះ​ហើយ​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ខណៈ​បាន​ចាក​ផុត​ភាព​ក្រី​ក្រ ជន​រួម​ជាតិ​ខ្មែរ​ថែម​ទាំង​ព្រួត​ដៃ​រួម​កម្លាំង​ជា​មួយ​ភូមិ​ភាគ​ កសាង​ភូមិ​ស្រុក​កាន់​តែសមរម្យ​ ស្រស់​ស្អាត”៕​

                                 ហា​ថា​ញ-លីសៀ

ចែករំលែកអត្ថបទ