នគរបាលខេត្តគៀងយ៉ាង ទើបសហការជាមួយនគរបាលខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្នលទ្ធផលការងារកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន ៦ខែដើមឆ្នាំ២០២៣។
ថ្នាក់ដឹកនាំនគរបាលខេត្តគៀងយ៉ាង (វៀតណាម) នគរបាលខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ (កម្ពុជា) ថតរូបអនុស្សាវរីយ៍ក្នុងកិច្ចប្រជុំ។
ពេលថ្មីៗនេះ នគរបាលខេត្តគៀងយ៉ាង និងនគរបាលខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ បានផ្សព្វផ្សាយព្រមៗគ្នា ម៉ឺងម៉ាត់រាល់ផ្នែកការងារនៃកិច្ចសហប្រតិបត្តិការ ដូច្នេះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់តាមខែ្សបន្ទាត់ព្រំដែននៃប្រទេសទាំងពីរជាសារវន្តត្រូវបានការពាររឹងមាំ ពិសេស បានសហការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខែ្សបន្ទាត់ព្រំដែន នៅពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ SEA Game លើកទី៣២ និង Asian Paragame លើកទី១២។
កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់នៃភាគីទាំងពីរ បានរក្សាការដោះដូរលិខិតបទដ្ឋាន និងទូរស័ព្ទទំនាក់ទំនង ដើម្បីផ្ដល់ព័ត៌មានដែលពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតាមខែ្សបន្ទាត់ព្រំដែន តំបន់សមុទ្រ; អាស្រ័យហេតុនេះ ដោះស្រាយករណីកើតឡើងបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព យោងលើស្មារតីសាមគ្គី គោរពគ្នាទៅវិញទៅមក មិត្តភាពនិងការយោគយល់គ្នា ម៉្លោះហើយសម្រេចបានលទ្ធផលល្អប្រសើរជាច្រើន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខែ្សបន្ទាត់ព្រំដែន។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ភាគីទាំងពីរបានពូនផ្ដុំទំនាក់ទំនងសន្តិភាព មិត្តភាព សាមគ្គីភាព ជិតស្និទ្ធនិងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម -កម្ពុជា។
ក្នុង៦ខែដើមឆ្នាំ២០២៣ នគរបាលខេត្តគៀងយ៉ាង (វៀតណាម) និងខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ (កម្ពុជា) បានសហការចាប់ឃាត់ខ្លួន ចាត់វិធានការចំពោះជនជាតិវៀតណាម៣ នាក់ដែលដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់នៅកម្ពុជា; សហការចាត់វិធានការ៣ករណី ពលរដ្ឋវៀតណាមម្នាក់ឆ្លងដែនចូលកម្ពុជាខុសច្បាប់ ពលរដ្ឋខ្មែរ២នាក់ឆ្លងដែនចូលប្រទេសវៀតណាមខុសច្បាប់; ទទួលពលរដ្ឋខេត្តគៀងយ៉ាងចំនួន១៦នាក់ដែលកម្ពុជាប្រគល់សងមកវិញ; សហការចាត់វិធានការកប៉ាល់នេសាទ ២ គ្រឿងរបស់នេសាទករខេត្តគៀងយ៉ាងដែលចូលនេ សាទនៅដែនសមុទ្រកម្ពុជាខុសច្បាប់។
លោកវរសេនីយ៍ឯក ង្វៀងវ៉ាន់ហឹង នាយកនគរបាលខេត្តគៀងយ៉ាង បញ្ជាក់៖ “រយៈពេលកន្លង នគរបាលខេត្តគៀងយ៉ាង និងនគរបាលខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ បានចង្អុលការយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលមូលដ្ឋានត្រូវម្ចាស់ការ សកម្មចូលរួមធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការប្រឆាំងបទល្មើសគ្រប់ប្រភេទ ចាត់វិធានការនូវបញ្ហាស្មុគស្មាញដែលកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែនដីគោក ព្រំដែនសមុទ្រ រួមចំណែកពង្រឹងនិងកសាងព្រំដែនសន្តិភាព មិត្តភាពនិងស្ថិរភាព”។
ផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ភាគីទាំងពីរបានបន្តអនុវត្តល្អនូវខ្លឹមសារកំណត់ហេតុនៃកិច្ចប្រជុំនិងកិច្ចសហប្រតិបត្តិការលើកទី១៩ ស្តីពីការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែនរវាងនគរបាលខេត្តគៀងយ៉ាងនិងនគរបាលនៃខេត្តទាំង៣ប្រទេសកម្ពុជា ដែលបានចុះហត្ថលេខានៅខេត្តគៀងយ៉ាង កាលពីខែ១២ ឆ្នាំ២០២២ ជាពិសេស គឺកិច្ចសហប្រតិបត្តិការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន នៅពេលប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕
យោងតាម 1thegioi.vn-បកប្រែ៖ ទីទុយ