តាមប្រសាសន៍លោកង្វៀងហ្វាងបា លេខាគណៈកម្មាធិការបក្សខណ្ឌអូរម៉ូង ក្រុងកឹងធើ ការអប់រំលើភូមិសាស្រ្តខណ្ឌមានការអភិវឌ្ឍលំនឹង ក្នុងនោះ គុណភាពអប់រំតំបន់ជនជាតិភាគតិច មានភាពសមស្របជាបណ្ដើរៗបើប្រៀបជាមួយនឹងវិស័យអប់រំរួមសព្វថ្ងៃ។
អ្នកគ្រូត្រឹងធីយីវហា នាយិការងសាលាមត្តេយ្យត្រឿងឡាក បានផ្ដល់ព័ត៌មាន ក្រោយពីសាលារៀនបាន កសាងថ្មី មានកុមារជនជាតិខ្មែរនៅតំបន់ប៊ិញអៀងនិងប៊ិញឡើយចុះឈ្មោះចូលរៀនអឌ្ឍអន្តេវាសិក។
តាមរយៈនោះ ការងារអភិវឌ្ឍបុព្វហេតុអប់រំ លើកកម្ពស់ប្រជាបញ្ញាក្នុងជនរួមជាតិភាគតិចតែងបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខណ្ឌអូរម៉ូងយកចិត្តទុកដាក់ចង្អុលការ ម្ល៉ោះហើយ អត្រាកៀរគរសិស្សជនជាតិភាគតិចក្នុងកម្រិតអាយុចូលរៀនក្នុងប៉ុន្មានឆ្នាំកន្លងសម្រេចជាង៩៨%។ ក្នុងនោះ សិស្សមត្តេយ្យចូលរៀនស្រូបអត្រា ៩៥%; បឋមសិក្សាស្រូបអត្រា ១០០% អនុវិទ្យាល័យស្រូបអត្រា ៩២% វិទ្យាល័យស្រូបអត្រា ៧៤%។ ទន្ទឹមនឹងនោះ អាស្រ័យពង្រីកល្អការអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ឆ្លងតាមរយៈអនុវត្តសេចក្ដីសម្រេចលេខ ៦៦/២០១៣/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សេចក្ដីសម្រេចចិត្តលេខ ០១/២០១៥/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ស្ដីពីគោលនយោបាយជំនួយថវិការៀនសូត្រសម្រាប់សិស្ស និស្សិតជនជាតិភាគតិច ការងារសង្គមូបនីយកម្មអប់រំ។ល។ ខណ្ឌបានជួយដល់និស្សិតជនជាតិភាគតិចជាង ៣៦០ នាក់ មានលក្ខណសម្បត្តិចូលរៀនមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យ មហាវិទ្យាល័យនៅក្នុងនិងក្រៅក្រុង (បើប្រៀបនឹងឆ្នាំ ២០១៥ និស្សិតកើនឡើង ១៦០ នាក់)។
លោកវ៉តឺទ្រី ប្រធានការិយាល័យជនជាតិខ័ណ្ឌអូរម៉ូង ឱ្យដឹង៖ សម្រេចបានសមិទ្ធផលខាងលើ គឺអាស្រ័យការយកចិត្តទុកដាក់យ៉ាងជិតដិតរបស់ថ្នាក់ដឹកនាំខណ្ឌ ក្នុងកិច្ចចង្អុលការអនុវត្តនូវកម្មវិធី គម្រោងនានារបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិច ក្នុងនោះរួមមាន អភិវឌ្ឍការអប់រំ។ បច្ចុប្បន្ន សាលានិងបន្ទប់រៀននៅភូមិសាស្រ្តទាំងពីរដែលមានជនរួមជាតិភាគតិចរស់នៅកុះករក្នុងភូមិសាស្រ្តខណ្ឌ មានភាពសមរម្យ សម្រេចបទដ្ឋានជាតិ”។ តាមប្រសាសន៍លោកត្រឿងសុវី អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ចូវវ៉ាន់លីម ក្រៅពីសាលារៀនចាប់ពីមត្តេយ្យរហូតដល់អនុវិទ្យាល័យសម្រេចបទដ្ឋានជាតិ សិស្សជនជាតិភាគតិចនៅក្នុងសង្កាត់ថែមទាំងមានភាពងាយស្រួល ព្រោះមានវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើបានកសាងនៅលើភូមិសាស្រ្តផង ម្ល៉ោះហើយ មានសិស្សជនជាតិភាគតិចជាច្រើនបានជាប់ជម្រើសចូលរៀន ហើយក៏បានសិក្សាបន្តក្រោយពីប្រឡងបញ្ចប់សញ្ញាបត្រវិទ្យាល័យ“។
បងស្រីដាវធីម៉ាយង៉ឹង គ្រូបង្រៀនភាសាអង់គ្លេសនៅស្រុកថើយឡាយ បានរ៉ាយរ៉ាប់៖ “គ្រួសារខ្ញុំរស់នៅប្រកបរបរលក់ដូរកំប៉ិកកំប៉ុកនៅសង្កាត់ចូវវ៉ាន់លីម ម្ល៉ោះហើយស្ថានភាពគ្រួសារលំបាកយ៉ាងខ្លាំង។ បងប្អូននាងខ្ញុំធ្លាប់ទទួលរបបជំនួយជាច្រើនអំពីការអប់រំរបស់រដ្ឋ ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យនៅវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ និងបុលទុនជំនួយនិស្សិតដើម្បីរៀនអនុមហាវិទ្យាល័យ ទើបមានលក្ខណសម្បត្តិរៀនសូត្រក្លាយជាគ្រូបង្រៀនដូចសព្វថ្ងៃ”។
តាមប្រសាសន៍លោកវ៉កុងត្វឹង អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្ដាលខណ្ឌអូរម៉ូង ទូទាំងខណ្ឌមានសាលារៀនចំនួន ៤៣ ក្នុងនោះសាលាសម្រេចបទដ្ឋានជាតិចំនួន ៣៩ សាលារៀននៅតំបន់ជនជាតិភាគតិចសុទ្ធសឹងសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយគុណភាពអប់រំនៅលើភូមិសាស្រ្តនីមួយៗបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបតម្រូវការអភិវឌ្ឍអប់រំរួមនៃទូទាំងខ័ណ្ឌ៕
ហាថាញ-ថាច់ធី