ខេត្តសុកត្រាំងអនុវត្តល្អបទបញ្ជាលេខ៤០-CT/TW ចុះថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៤ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីបង្កើនការដឹកនាំរបស់បក្ស ចំពោះឥណទានគោលនយោបាយសង្គម បានរួមចំណែកដ៏ធំក្នុងការលុបបំបាត់ភាពក្រីក្រនៅភូមិភាគ។
សាខាធនាគារគោលនយោបាយសង្គមខេត្តសុកត្រាំង ចុះមកពិនិត្យទម្រង់ចិញ្ចឹមបង្គា
របស់មាមីងខ្មែរនៅទីរួមខេត្តវិញចូវ។
យោងតាមធនាគារគោលនយោបាយសង្គមមានសាខានៅខេត្តសុកត្រាំង មកទល់ពេលនេះ សំណល់ប្រាក់បំណុលសរុបដែលឱ្យបុលតាមកម្មវិធីឥណទានគោលនយោបាយនៅធនាគារសម្រេច ៤.៦៣៧ ពាន់លានដុង កើន ២.៣៨៩ ពាន់លានដុង បើប្រៀបនឹងឆ្នាំ ២០១៤។ ដូច្នេះ ធនាគារកំពុងតែតាមដាននិងគ្រប់គ្រងអតិថិជន ១៥២.៣៦៧ នាក់ ស្រូបអត្រាជាង ៤៥,៨% នៃចំនួនគ្រួសារប្រជាជនទូទាំងខេត្ត។ អាស្រ័យហេតុនោះ គ្រួសារដែលមានជីវភាពខ្វះខាត មានគ្រប់លក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចឈានឡើងធូរធារ។ បងឌោហឿង នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ឱ្យដឹង៖ “កាលពីមុននេះ ខ្ញុំទៅធ្វើការឈ្នួល ខណៈដែលធនាគារគោលនយោបាយសង្គមឱ្យបុលទុនដោយការប្រាក់ទាប ខ្ញុំបានបុលដើម្បីជួលដីដាំដំណាំរួមផ្សំ និងចិញ្ចឹមគោទឹកដោះ។ ដោយសារមានដើមទុនសម្រាប់ធ្វើការរកស៊ី រៀនបានបច្ចេកទេសដាំដំណាំរួម ផ្សំនិងចិញ្ចឹមគោ ម្ល៉ោះហើយទម្រង់ពង្រីកបានប្រសិទ្ធភាព។ ប៉ុន្មានឆ្នាំមកនេះ ផ្តើមពីការដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វ ខ្ញុំសល់ប្រាក់ទិញដីបាន ៣,៥ កុង សង់បានផ្ទះនិងចិញ្ចឹមកូន ៣ នាក់រៀនសូត្រ”។ មិនដោយឡែកតែគ្រួសារបងហឿងទេ គឺគ្រួសារខ្មែរឯទៀតនៅតំបន់ជនបទខេត្តសុកត្រាំង ក៏បានបុលទុនពីធនាគារគោលនយោបាយសង្គមដោយការប្រាក់ទាប មានលក្ខណៈពង្រីកសេដ្ឋកិច្ចរៀនវិជ្ជាជីវៈ ទៅធ្វើការនៅក្រៅប្រទេស ទើបជីវភាពមានភាពល្អប្រសើរឡើង។
ផ្តើមពីប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម គ្រួសារខ្មែរជាច្រើននៅឃុំថាមដូង ចិញ្ចឹមគោទឹកដោះចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន។
តាមប្រសាសន៍លោក ស្រីត្រិញប៊ិតត្វៀង នាយិកាសាខាធនាគារគោលនយោបាយសង្គមខេត្តសុកត្រាំង រយៈពេល ៩ ឆ្នាំកន្លង ធនាគារបានជួយគ្រួសារក្រីក្រ ៣៧៧.៧២៧ លើកគ្រួសារនិងមុខសញ្ញាក្របខណ្ឌគោលនយោបាយឯទៀតបានបុលទុន សរុបទឹកប្រាក់ ៨.៨០៨ ពាន់លានដុង ជួយប្រជាជនជាង ៨៥.០០០ គ្រួសារឆ្លងផុតការលំបាក; មានសិស្ស និស្សិត ជាង ៣៦.៨០០ នាក់ បានបុលទុនសម្រាប់គិតគូរការរៀនសូត្រ; ពលករជាង ២៦០.០០០ នាក់ មានការងារធ្វើ; មានពលករជាង ១.០០០ នាក់ បានទៅធ្វើការនៅក្រៅប្រទេស; សាងសង់ថ្មី និងជួសជុលសំណង់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យបរិស្ថានចំនួន ១៤៥.៥០០; សង់លំនៅឋានបានចំនួន ៣០.២២៨ ខ្នងជូនគ្រួសារក្រីក្រ សាងសង់ថ្មីនិងជួសជុលផ្ទះបាន ១៦៨ ខ្នង តាមសេចក្តីសម្រេចលេខ ១០០/២០១៥/NĐ-CP របស់រដ្ឋាភិបាល ស្តីពីអភិវឌ្ឍន៍និងគ្រប់គ្រងលំនៅឋានសង្គម។ល។ អាស្រ័យហេតុនោះ លុះដល់ចុងឆ្នាំ ២០២២ គ្រួសារក្រីក្រសរុបក្នុងខេត្តកាត់បន្ថយនៅ ១៥.១៣៩ គ្រួសារ ស្រូបអត្រា ៤,៥% នៃចំនួនប្រជាជនរួម។ ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិខ្មែរមាន ៧.១២១ គ្រួសារ ស្រូបអត្រា ៧%។ លទ្ធផលទាំងនេះគឺអាស្រ័យខេត្តចង្អុលការដល់ផ្នែកសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធអនុវត្តល្អការកសាង គួបផ្សំទម្រង់ កម្មវិធី គម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រដោយចីរភាពជាមួយការប្រើប្រាស់ដើមទុនឥណទានគោលនយោបាយសង្គមទៅក្នុងគ្រោងការនិងគម្រោងរបស់ខេត្ត។ ទន្ទឹមនឹងនោះ គួបផ្សំកម្មវិធីឥណទានគោលនយោបាយសង្គមជាមួយនឹងសកម្មភាពផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស និងកម្មវិធីជំរុញកសិកម្ម នេសាទកម្ម បណ្តុះបណ្តាលវិជ្ជាជីវ។ល។ ជួយគ្រួសារទាំងនេះប្រើប្រាស់ដើមទុនដែលបុលមានប្រសិទ្ធភាព៕
យ្វីអាញ-លីសៀ