03/07/2023 - 16:10

ទីបង្អែក​ដ៏​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​យ៉ាង​ថាញ់​

ដើម្បី​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព​បាន​ទាន់​ពេល​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី បាន​បន្ត​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​ “ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ-មិន​ទុក​ឱ្យ​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ​ឡើយ​”  និង​ចលនា “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី”  ។ល។ ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​នៅ​តំ​បន់​ព្រំដែន​យ៉ាង​ថាញ់។

 ​​ កម្មាភិ​បាល​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ភូមី ឃោស​នា​ផ្សព្វ​ផ្សាយ​ អប់រំ​ច្បាប់​ដល់​
ប្រ​ជា​ជន​និង​ព្រះ​សង្ឃ​លើ​ភូមិ​សាស្ត្រ

ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ភូមី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គៀង​យ៉ាង​ គ្រប់​គ្រង​ភូមិ​សាស្ត្រ​ឃុំ​ចំ​នួន​ ២ គឺ​ឃុំ​ភូមី​និង​ភូឡើយ​ ស្រុក​យ៉ាង​ថាញ់​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​ ៤០% នៃ​ចំ​នួន​ប្រ​ជា​ជន​ អត្រា​គ្រួសារ​ក្រីក្រ​និង​គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ​មាន​កម្រិត​ខ្ពស់។ លោ​វរ​សេនីយ៍​ទោ​យ័ញ​តឹម ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ភូមី ឱ្យ​ដឹង​៖ ទន្ទឹម​នឹង​ការ​អនុវត្ត​ល្អ​រាល់​ចលនា​កៀរ​គរ​ដើម្បី​សហ​គមន៍​ អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​និង​សមា​គមនានា​លើ​ភូមិ​សាស្ត្រ​ កសាង​កម្ម​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​ប្រ​ជាជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ផ្សារ​ភ្ជាប់​នឹង​ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម។

ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺ​កម្ម​វិធី​ “រួម​ដំ​ណើរ​ជា​មួយ​នារីជាយ​ដែន​” ចាប់​ពី​ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​មក​ទល់​បច្ចុប្បន្ន​ អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ភូមី ឧបត្ថម្ភ​ដើម​ទុន​ដល់​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​អនុវត្ត​នូវ​ទម្រង់​ មាន​ដូច​៖ ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពូជ ចិញ្ចឹម​ជ្រូក​សាច់​ មាន់​ ទា និង​ទម្រង់​ច្នៃ​ផលិត​ផល​សិប្ប​កម្ម​ត្បាញ​ពី​កក់​ចចូត។ល។ ក្រៅ​ពី​នោះ​ ការ​ប្រាក់​ដែល​បាន​មក​ពី​ប្រ​ភព​ទុន​ឱ្យ​បុល ត្រូវ​បាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ភូមីគ្រប់​គ្រង​ និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព។ ជាក់​ស្តែង​ រហូត​មក​ទល់​ពេល​នេះ​ ផ្តើម​ពី​ប្រ​ភព​ទុន​ដំបូង​ អង្គ​ភាព​ក៏​បាន​សហការ​ វិនិ​យោគ​កសាង​បង្គោល​អគ្គិសនី​ថាម​ពល​ពន្លឺ ព្រះ​អា​ទិត្យ​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ចំ​នួន ​៣៦។ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី តែង​សហ​ការ​ជា​មួយ​ដំណាក់​សុខា​ភិបាល​ឃុំ​ បន្ទប់​ពិនិត្យ​ជំងឺ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ រៀប​ចំ​ពិនិត្យ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​ពិគ្រោះ​សុខ​ភាព​បន្ត​ពូជ និង​ជំងឺ​ភ្នែក​ដល់​ប្រ​ជា​ជន​រាប់​ពាន់​លើក​នាក់​លើ​ភូមិ​សាស្ត្រ។

ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​កិញ ខ្មែរ​ អង្គ​ភាព​បាន​សហ​ការ​ចលនា​អា​ជីវ​កម្ម​ សប្បុ​រស​ជន​ ក្រុម​មនុស្ស​ធម៌​ រៀប​ចំ​អំ​ណោយ​ជូន​គ្រួសារ​ក្រីក្រ​ គ្រួសារ​គោល​នយោ​បាយ​លើ​ភូមិ​សាស្ត្រ។ កន្លង​ជាង​ ២ ឆ្នាំ​ចូល​រួម​សកម្ម​ភាព​ឆ្ពោះ​ទៅ​រក​ជន​រួម​ជាតិ​ក្រីក្រ​តំ​បន់​ព្រំ​ដែន​ អង្គ​ភាព​ចលនា​បាន​ប្រាក់​និង​អំ​ណោយ គិត​ជា​ទឹក​ប្រាក់​ជាង​ ៧០០ លាន​ដុង។

លោក​វរសេនីយ៍​ទោ​យ័ញ​តឹម ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ឱ្យ​ដឹង​បន្ថែម​៖ ដោយ​មនោ​សញ្ចេត​នា និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​ កម្មាភិ​បាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ភូមី បាន​ក្លាយ​ជា ”ទី​បង្អែក” យ៉ាង​ពិត​ប្រា​កដ ជួយ​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រីក្រ​ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ព្រំ​ដែន​មាន​ភាព​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ផ្សារ​ភ្ជាប់​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​កាន់​តែ​ជិត​ស្និទ្ធ រក្សា​លំ​នឹង​នយោ​បាយ​សង្គម​ រឹង​មាំ​ខាង​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ និង​សេដ្ឋ​កិច្ច​កាន់​តែ​រីក​ចម្រើន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                   យោង​៖ កា​សែត​ការ​ពារ​ព្រំ​ដែន​-បក​ប្រែ៖ មុនី

ចែករំលែកអត្ថបទ