ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/07/2023 - 16:07

ទូទាំង​ប្រ​ទេស​មាន​បេក្ខ​ជន​ជាង​ ១ លាន​នាក់​ ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ ២០២៣

តាម​ស្ថិតិ​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ទូទាំង​ប្រ​ទេស​មាន​បេក្ខ​ជន​ជាង​ ១ លាន​នាក់​ ចូល​រួមប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ឆ្នាំ​ ២០២៣។ ដូច្នេះ​ ផ្នែក​អប់រំ​បាន​រៀប​ចំ​មណ្ឌល​ប្រ​ឡង ២.២៧៣ កន្លែង​ ដោយ​មាន​បន្ទប់​ប្រ​ឡង ៤៤.៦៦១ បន្ទប់។

កម្មាភិ​បាល​ គណៈ​កម្ម​ការ​មេ​ប្រ​យោគ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ព័ត៌​មាន​ ហៅ​ឈ្មោះ​បេក្ខ​ជន​ចូល​បន្ទប់​ប្រ​ឡង​នៅ​មណ្ឌល​ ប្រ​ឡង​វិទ្យា​ល័យ​ចូវ​វ៉ាន់​លីម។      រូប​ថត៖ B.NG

សម័យ​ប្រ​ឡង​ឆ្នាំ​នេះ​ មាន​បេក្ខ​ជន​នៅ​តាម​ខេត្ត​ ក្រុង​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុវ​ចូល​រួម​ប្រ​ឡង​រាប់​រយ​ពាន់​នាក់​។ ក្នុង​នោះ​ ក្រុង​កឹង​ធើ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ជិត ​១២.០០០ នាក់។  ក្រុង​បាន​ប្រ​មូល​ផ្ដុំ​កម្មា​ភិ​បាល​ ១.៨៧០ នាក់​ ដើម្បី​ដំ​ណើរ​ការ​អនុវត្ត​ការ​ងារ​ជា​គណៈ​កម្ម​ការ​មេប្រ​យោគ​នៅ​តាម​មណ្ឌល​ប្រ​ឡង​ជា​ផ្លូវ​ការ​ចំ​នួន​ ២៥ និង​ ៩ មណ្ឌល​ប្រ​ឡង​បង្ការ។ នៅ​ខេត្ត​ត្រា​វិញ​ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ប្រ​មាណ​ ៩.២០០ នាក់​ ដោយ​មាន​បេក្ខ​ជន​អប់រំ​ចំ​ណេះ​ទូទៅ​ជាង​ ៨.៧៤០ នាក់​ មាន​បេក្ខ​ជន​តាម​រយៈ​ប្រ​ព័ន្ធ​អប់រំ​ជា​ប្រ​ចាំ​ជាង​ ៤៥០ នាក់​ បេក្ខ​ជន​ចុះ​ឈ្មោះ​សុំ​ជម្រើស​ចូល​មហា​វិទ្យា​ល័យ​ជាង​ ៨.៤៤០ នាក់។ រីឯខេត្ត​អាង​យ៉ាង​ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង​ជាង​ ១៩.៩៤០ នាក់​ រួម​មាន៖ បេក្ខ​ជន​ ១៩.២០៩ នាក់​ ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ផង​ ជម្រើស​ចូល​មហា​វិទ្យា​ល័យ​ផង​; បេក្ខ​ជន​ ៧៣១ នាក់​ ចុះ​ឈ្មោះ​ប្រឡង​ដើម្បី​ជម្រើស​ចូល​មហា​វិទ្យា​ល័យ; បេក្ខ​ជន​ ២ នាក់​ ចុះ​ឈ្មោះ​គ្រាន់​តែ​ជម្រើស​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ប៉ុណ្ណោះ។ ទូទាំង​ខេត្ត​សុក​ត្រាំង មាន​មណ្ឌល​ប្រ​ឡង​ចំ​នួន​ ២៧ មាន​បេក្ខ​ជន​ចូល​រួម​ប្រ​ឡង ១០.១០០ នាក់។ សម័យ​ប្រ​ឡង​លើក​នេះ​ សុក​ត្រាំង បាន​ចាត់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ គ្រូ​បង្រៀន​ បុគ្គ​លិក ១.៧៥០ នាក់​ ចូល​រួម​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​សម័យ​ប្រ​ឡង៘

សមណ​សិស្ស​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ ចូល​រូម​សម័យ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ ២០២៣ នៅ​វិទ្យា​ល័យ​ហ្វាង​យេវ​ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង។
រូប​ថត៖ លីធាន​

សម័យ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​សម័យ​ប្រ​ឡង​ដ៏​សំ​ខាន់​របស់​បេក្ខ​ជន​ក្រោយ​រយៈ​ពេល​ខិត​ខំ​ព្យា​យាម​សិក្សា​អស់​ ១២ ឆ្នាំ។ ពី​ព្រោះ​លទ្ធ​ផល​ប្រ​ឡង​របស់​បេក្ខ​ជន​ មិន​ត្រឹម​តែ​ជា​ការ​ទទួល​ស្គាល់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​បាន​មហា​វិទ្យា​ល័យ​នានា​ប្រើ​ប្រាស់​ដើម្បី​ជម្រើស​ចូល​ទៀត​ផង។ ដើម្បី​ត្រៀម​សម្រាប់​សម័យ​ប្រ​ឡង​ភូមិ​ភាគ​នីមួយ​ៗបាន​កៀរ​គរ​ប្រ​ភព​ធន​ធាន​មនុស្ស​ និង​សម្ភារៈ​ជា​ច្រើន​ ដោយ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​សំ​ណាក់​គណៈ​ ផ្នែក​ ចាប់​ពី​សុខា​ភិបាល​រហូត​ដល់​នគរ​បាល​ និង​សម្ព័ន្ធ​យុវ​ជន៘ ក្រោម​កិច្ច​ចង្អុល​ការ​ ដោយ​ផ្ទាល់​របស់​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង។ ពិសេស​ សន្តិ​សុខ​ សុវត្ថិ​ភាព​ក្នុង​ការ​ប្រ​ឡង​និង​ជុំ​វិញ​នៃ​ក្រុម​ប្រឹក្សា​ គណៈ​កម្ម​ការ​មេប្រ​យោគ​ត្រូវ​បាន​ធានា​ជា​និច្ច។ ហេតុ​នោះ​ ការ​ងារ​សង្គ​មូប​នីយកម្ម​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​គណៈ​កម្ម​ការ​មេ​ប្រ​យោគ​និង​ភូមិ​ភាគ​នានា​យក​ចិត្ត​ទុក​ដាក់​ សហ​ការ​ឧបត្ថម្ភ​បេក្ខ​ជន​ដែល​ចូល​រួម​ប្រ​ឡង​មាន​អា​រម្មណ៍​នឹង​នរ​ជឿ​ជាក់​លើ​ខ្លួន​ឯង សម្រេច​ជោគ​ជ័យ​នៃ​សម័យ​ប្រ​ឡង​ដ៏​សំ​ខាន់​នេះ៕

          ក្រុម​អ្នក​យក​ព័ត៌មាន- លីសៀ

ចែករំលែកអត្ថបទ