ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/06/2023 - 14:43

នាយក​រដ្ឋ​មន្ត្រី​ អញ្ជើញទៅ​សួរ​សុខ​ទុក្ខ​សាលា​ជន​ជាតិ​អន្តេ​វាសិក និង​គ្រួសារ​គោល​នយោ​បាយ​នៅ​ខេត្ត​អា​ងយ៉ាង​

ក្នុង​ដំ​ណើរ​បំ​ពេញ​ការ​ងារ​នៅ​ខេត្ត​អាង​យ៉ាង​កន្លង​ហើយ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​អញ្ជើញ​ទៅ​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​អាង​យ៉ាង​ និង​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​យោ​ធិន​ពិការ​នៅ​ក្រុង​ចូវ​ដុក។

​ ក្មួយៗសិស្សា​នុសិស្ស​នៃ​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​អាង​យ៉ាង​ ទទួល​ស្វា​គមន៍​នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ អនុ​ប្រ​ធាន​រដ្ឋ​ វ៉ធី​អាញ​ស្វឹង និង​ក្រុម​គណៈ​ប្រតិ​ភូ។

សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​អាង​យ៉ាង​ គឺ​ជា​ទី​តាំង​សិក្សា​សម្រាប់​កូន​ចៅ​ជា​ជន​ជាតិ​ភាគ​តិច (ខ្មែរ​ចាម) មាន​តួនាទី​ជា​មុខ​ព្រួញ​ក្នុង​បុព្វ​ហេតុ​អប់រំ​របស់​ខេត្ត​អាង​យ៉ាង។ ក្រោយ​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​កសាង​និង​វិវឌ្ឍន៍​ សា​លា​បាន​ក្លាយ​ជា​សាលា​សម្រេច​ស្តង់​ដារ​ជាតិ​ ជា​ទីតាំង​ដ៏​លេច​ធ្លោនៃ​ការ​អប់រំ​របស់​ខេត្ត​អាង​យ៉ាង​ និង​ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វាសិក​ក្នុង​ទូទាំង​ប្រ​ទេស។

សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ និង​លើក​ទឹក​ចិត្ត​ដល់​កង​ជួរ​កម្មាភិ​បាល​ គ្រូ​បង្រៀន​ និង​សិស្សា​នុសិស្ស​ នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​គូស​បញ្ជាក់៖ ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វាសិក គឺ​ជា​ប្រ​ភេទ​សាលា​ពិសេស​ក្នុង​ប្រ​ព័ន្ធ​អប់រំ​ ដើរ​តួនាទី​មិន​អាច​ជំនួស​បាន។ ប្រ​ព័ន្ធ​សាលា​នេះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ បណ្តុះ​បញ្ញ​វន្ត បង្កើត​ប្រភព​កម្មា​ភិ​បាល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ។

នាយក​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ បក្ស​ និង​រដ្ឋ​ជា​និច្ច​កាល​តែង​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​អា​ទិភាព​វិនិ​យោគ​លើ​ការ​អភិវឌ្ឍ​អប់រំ​ និង​បណ្តុះ​បណ្តាល​សម្រាប់​តំបន់​ដែល​មាន​ការ​លំ​បាក​ខ្លាំង​ តំ​បន់​ជន​ជាតិ​ភាគ​តិច ព្រំដែន​ កោះ​សមុទ្ទ និង​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ និង​មុខ​សញ្ញា​គោល​នយោ​បាយ​... មាន​យន្ត​ការ​គោល​នយោ​បាយ​ជា​ច្រើន​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ សំ​ដៅ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សិក្សា​របស់​កូន​ចៅ​ជន​ជាតិ​ភាគ​តិច និង​ធានា​យុត្តិ​ធម៌​សង្គម​ក្នុង​វិស័យ​អប់រំ។

នា​យក​រដ្ឋ​មន្ត្រី​បាន​កត់​សម្គាល់​នូវ​សំ​ណើ និង​អនុ​សាសន៍​របស់​សា​លា; ទន្ទឹម​នឹង​នោះ​ នឹង​ចង្អុល​ការ​ដល់​ក្រ​សួង​ ផ្នែក​ ដែល​ពាក់​ព័ន្ធ​ធ្វើ​ការ​ពិនិត្យ​ កែ​តម្រូវ​ និង​បំ​ពេញ​បន្ថែម​គោល​នយោ​បាយ​ ឱ្យ​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​ជាក់​ស្តែង។

* នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​គ្រួសារ​យោ​ធិន​ពិការ​ហ្វិញ​ក្វាង​វិញ​ នៅ​ឃុំ​វិញ​តេ ក្រុង​ចូវ​ដុក​ផង​ដែរ៕

                          យោង​៖ ក្រាំង​ព័ត៌​មាន​រដ្ឋា​ភិបាល​

ចែករំលែកអត្ថបទ