ពេលបានវិនិយោគមូលដ្ឋានសម្ភារៈ និងបំពាក់ឧបករណ៍សុខាភិបាលគ្រប់សព្វ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតដំណាក់សុខាភិបាលសង្កាត់ ៩ ក្រុងត្រាវិញ ខេត្តត្រាវិញ បានអនុវត្តល្អនូវការថែទាំសុខភាពប្រជាជន និងបង្ការទប់ស្កាត់ជំងឺរាលដាលនៅភូមិភាគ។
លោកយាយថាច់ធីសារ៉ូន នៅអនុសង្កាត់ ៤ មកពិនិត្យជំងឺនៅដំណាក់សុខាភិបាលសង្កាត់ ៩។
នៅសង្កាត់ ៩ មានជនរួមជាតិខ្មែររស់នៅជាង ៥៣%។ ពីមុន អាស្រ័យជីវភាពនៅលំបាក ម្ល៉ោះហើយប្រជាជនមិនសូវយកចិត្តទុកដាក់ដល់ការថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។ ប៉ុន្មានឆ្នាំជិតៗនេះ ដោយសារបានការយកចិត្តទុកដាក់គិតគូររបស់បក្ស និងរដ្ឋ ទើបជីវភាពប្រជាជននៅទីនេះបានលើកកម្ពស់។ ផ្តើមពីនោះ ការយល់ដឹងរបស់មាមីងក្នុងការថែទាំសុខភាព បង្ការទប់ស្កាត់ជំងឺ COVID -១៩ និងជំងឺគ្រុនឈាមដើមរដូវភ្លៀង ក៏មានការល្អប្រសើរឡើង។ គ្រូពេទ្យត្រឹងធីភឿងយុង អនុប្រធានដំណាក់សុខាភិបាលសង្កាត់ ៩ ឱ្យដឹង៖ “ជាភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយការរៀបចំកម្លាំង បម្រើការងារផ្នែកសុខាភិបាលជាជនជាតិខ្មែរ កាន់តែបង្កភាពងាយស្រួលសម្រាប់ប្រជាជនពេលមកពិនិត្យនិងព្យាបាលជំងឺ។ មធ្យមភាគក្នុងមួយថ្ងៃ មានប្រជាជនមកពិនិត្យនិងព្យាបាលជំងឺជាង ២០ លើកនាក់ មានថ្ងៃខ្លះដំណាក់ទទួលអ្នកជំងឺប្រមាណពី ៣០-៤០លើកនាក់។ ដំណាក់សុខាភិបាលសង្កាត់៩ នៅទាំងយកចិត្តទុកដាក់ដល់កិច្ចសហការជាមួយនឹងសហការីសុខាភិបាល ខ្នះខ្នែងផ្សព្វផ្សាយជូនដំណឹងពីការបង្ការទប់ស្កាត់ជំងឺរាលដាល ចំណេះដឹងថែទាំសុខភាពជូនប្រជាជន និងអនុវត្តបានល្អការផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺ COVID-១៩ ដើម្បីជួយឱ្យប្រជាជន មានយល់ដឹង និងចេះរបៀបថែទាំសុខភាព និងការពារសុខភាពផ្ទាល់ខ្លួន”។
ប្រជាជនមកពិនិត្យភ្នែកនៅដំណាក់សុខាភិបាលសង្កាត់ ៩។
បច្ចុប្បន្ន ដំណាក់សុខាភិបាលមានកម្មាភិបាលពេទ្យ ៥រូប ក្នុងនោះ គ្រូពេទ្យ ១ រូបជាអនុប្រធានដំណាក់សុខាភិបាល គិលានុបដ្ឋាក៣ រូប និងឆ្មប ១ រូប។ ក្នុង ៦ ខែដើមឆ្នាំ ២០២៣ ដំណាក់សុខាភិបាលសង្កាត់ ៩ ពិនិត្យនិងព្យាបាលជូនអ្នកជំងឺជិត ៤០០ លើកនាក់; ថ្លឹងតាមដានតារាងទម្ងន់និងកម្ពស់របស់កុមារអាយុក្រោម ២ ឆ្នាំ និងចាក់វ៉ាក់សាំងបើកទូទៅដល់កុមារ ១០៨ នាក់ ស្រ្តីមានផ្ទៃពោះ ១៩៣ នាក់។ គ្រប់គ្រងនិងព្យាបាលជំងឺ HIV/AIDS ចំនួន ៣៤ ករណី អ្នកជំងឺគ្រុនឈាម ៨ ករណី និងជំងឺភ្នែក ២៧ ករណី។ល។ ការងារបង្ការទប់ស្កាត់ កង្វះអាហារូបត្ថម្ភចំពោះកុមារក៏បានយកចិត្តទុកដាក់អនុវត្តល្អផងដែរ។
លោកយាយថាច់ធីសារ៉ូន នៅអនុសង្កាត់ ៤ សង្កាត់ ៩ ឱ្យដឹង៖ “ខ្ញុំតែងទៅដំណាក់សុខាភិបាលពិនិត្យជំងឺសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម ដើម្បីយកថ្នាំផឹករៀងរាល់ខែ។ គ្រូពេទ្យ វេជ្ជបណ្ឌិតដំណាក់សុខាភិបាលពិនិត្យជំងឺដោយអស់ពីចិត្តពីថ្លើម ផ្តែផ្តាំពីរបៀបផឹក ថ្នាំសម្រាក ហូបចុក និងណែនាំបង្ការជំងឺ ដោយហ្មត់ចត់ ម្ល៉ោះហើយខ្ញុំស្ងប់អារម្មណ៍ខ្លាំងណាស់”៕
សើុងម៉ាល័យ-វិមាន