ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/06/2023 - 16:47

ជួប​ជុំ​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​បាក​លីវ ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។  សកម្ម​ភាព​នេះ​សំ​ដៅ​ឱ្យ​ការ​ត្រៀម​រៀប​ចំ​មហា​សន្និ​បាត​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​បាក​លីវ​លើក​ទី ៧ អា​ណត្តិ​កាល​ ២០២៣-២០២៨។

លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ លោក​ ឡឺវ៉ាន់​ហុង​ សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​តេជ​ព្រះ​គុណ​និង​ព្រះ​សង្ឃ​គ្រប់​អង្គ។

ថ្លែង​ក្នុង​ពិធី​ជួប​ជុំ​ លេខា​បក្ស​ខេត្ត​បាក​លីវ លោក​ឡឺ​វ៉ាន់​ហុង​ បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ល្បឿន​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​របស់​ខេត្ត។ ទន្ទឹម​នឹង​នោះ​ ឱ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​វត្ត​ខ្មែរ​នានា​ក្នុង​ខេត្ត​បាន​សកម្ម​ធ្វើ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ និង​គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ និង​ពុទ្ធ​បរិ​ស័ទនៅ​លើ​ភូមិ​សាស្រ្ត។ លេខា​បក្ស​ខេត្ត​បាក​លីវ លោក​ ឡឺវ៉ាន់​ហុង​ ស្នើ៖ អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​បន្ត​ឃោស​នា ផ្សព្វ​ផ្សាយ​ ចលនា​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​ ឱ្យ​មាន​ការ​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​អនុវត្ត​ល្អ​គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​របស់​រដ្ឋ​; ស្រប​ចិត្ត​ស្រប​គំ​និត​គាំ​ទ្រ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គម្រោង​ និង​គោល​នយោ​បាយ​របស់​មជ្ឈិម​ និង​ខេត្ត​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ផ្តើម​ពី​នោះ​ ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​ត្រូវ​បាន​លើក​ស្ទួយ​ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ និង​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ រក្សា​ខ្ជាប់​ការ​ការ​ពារ​ប្រ​ទេស​ និង​សន្តិ​សុខ​នៅ​ភូមិ​ភាគ៕

                                                                  លីធាន​

ចែករំលែកអត្ថបទ