ដំណាក់ត្រួតពិនិត្យការពារព្រំដែនកីមវី ចំណុះប៉ុស្តិ៍ការពារព្រំដែនស៊ាវញ៉ាវ កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង ទទួលបានព័ត៌មានពីលោកង្វៀងវ៉ាន់មិញ (កើតឆ្នាំ១៩៦៨) ជូនដំណឹងថា ស្រឡាងដឹកក្រួសដែលគាត់កំពុងបើកបរ ជួបគ្រោះនៅលម្ហសមុទ្រ ជិតដំណាក់ត្រួតពិនិត្យការពារព្រំដែនកីមវី។
កងទ័ពការពារព្រំដែន បានស្រង់ជនរងគ្រោះ ៤ នាក់លិចស្រឡាង។
ពេលទទួលបានដំណឹងភ្លាម គណៈបញ្ជាការកងទ័ពការពារព្រំដែនស៊ាវញ៉ាវ បានចង្អុលការកម្មាភិបាល យុទ្ធជនដំណាក់ត្រួតពិនិត្យការពារព្រំដែនកីមវី កែនបានកប៉ាល់របស់នេសាទករម្នាក់នៅភូមិភាគចេញទៅជួយសង្គ្រោះបន្ទាន់។ អស់រយៈពេលជាង ២ ម៉ោងប្រឹងតស៊ូនឹងរលកធំ យុទ្ធជនការពារព្រំដែន បានជួយស្រង់ជនរងគ្រោះទាំង ៤ នាក់ឡើងកប៉ាល់ រួចនាំចូលដីគោកដោយសុវត្ថិភាព។
តាមប្រសាសន៍លោកមិញ មុនពេលលិចស្រឡាងដឹកក្រួសចំនួន ២០០ តោន៕
យោង៖ កាសែតអ្នកពលកម្ម-បកប្រែ៖ វិមាន