ជាង ១០០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ភូមិអាជីពអំបិលបាកលីវ នៅតែរក្សាបាននូវសោភណភាពដដែល និងផលិតផលពិសេសរបស់ប្រជាជនតំបន់សមុទ្រ។ បាកលីវ ត្រូវបានគេចាត់ទុកថា ជាខេត្តមួយក្នុងចំណោមខេត្តដែលមានផ្ទៃដីផលិតអំបិលច្រើនក្នុងប្រទេសជាមួយផ្ទៃដីជិត ១.៥០០ ហិកតា។
អំបិលបាកលីវ ត្រូវបានវេចខ្ចប់គួរឱ្យចាប់អារម្មណ៍។
តាមប្រសាសន៍លោក លឺវហ្វាងលី ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្តបាកលីវ អំបិលបាកលីវ (ពីមុនហៅថា អំបិលបាថាក់) គឺជាម៉ាកយីហោប្រជាប្រិយដ៏ល្បីមួយតាំងពីយូរយារណាស់មកហើយ ដែលផ្សារភ្ជាប់នឹងការចិញ្ចឹមជីវិតនៃអ្នកផលិតអំបិលតំបន់សមុទ្រ។ ដើម្បីរក្សាអាជីពធ្វើអំបិលតាមបែបប្រពៃណី ខេត្តបានអនុម័តលើ “គម្រោងបង្កើនតម្លៃផលិតកម្មនិងកែច្នៃអំបិល ក្នុងដំណាក់កាល ២០២១-២០៣០”។ គម្រោងនេះ មានគោលបំណងអភិវឌ្ឍឧស្សាហកម្មអំបិល ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ដោយឈរលើមូលដ្ឋាននៃការឆ្លៀតឱកាសទាញយកផលរបស់មូលដ្ឋាននានា ជាមួយការផលិតអំបិលបែបប្រពៃណីដើម្បីលើកកម្ពស់ទិន្នផល គុណភាពនិងធ្វើពិពិធកម្មប្រភេទផលិតផលអំបិល បំពេញតម្រូវការក្នុងប្រទេសនិងនាំចេញរួមចំណែកដើម្បីបង្កើនប្រាក់ចំណូលនិងលំនឹងជីវភាពរបស់អ្នកផលិតអំបិល។ ក្រៅពីនោះ គម្រោងធ្វើឱ្យប្រសើរឡើង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកម្មអំបិល ដំណាក់កាលឆ្នាំ ២០២១-២០២៥ នៅស្រែអំបិលដុងហាយ ស្រុកដុងហាយ ដែលមានទុនសរុបជាង ១០០ ពាន់លានដុងកំពុងត្រូវបានអនុវត្ត។ អាស្រ័យហេតុនេះ បង្កលក្ខណៈងាយស្រួល ក្នុងការផលិត និងចរាចរការកែលម្អគុណភាព អំបិល និងប្រាក់ចំណូលសម្រាប់អ្នកផលិតអំបិល។
អ្នកផលិតអំបិលបាកលីវ ប្រមូលផលអំបិលសដោយប្រើទម្រង់ផ្ទាំងកម្រាលប្លាស្ទិច។
បច្ចុប្បន្ន ការផលិតអំបិលបែបប្រពៃណី គឺហាលថ្ងៃ គឺក្រាលផ្ទាំងប្លាស្ទិចផលិតអំបិលស កំពុងត្រូវបានអ្នកផលិតអំបិលអនុវត្ត។ ដោយសារនេះជាទិសដៅត្រឹមត្រូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃឧស្សាហកម្ម អំបិលនៅខេត្តបាកលីវ ដូច្នេះផ្ទៃដីនៃការអនុវត្ត វិធីសាស្រ្តនេះកាន់តែកើនឡើងដោយមានផ្ទៃដីជាង ១០០ហិកតា។ លោក ហ្វិញវ៉ាន់ថើយ ជាអ្នកផ្សារភ្ជាប់នឹងរបរផលិតអំបិលអស់រយៈពេលជាង ៦០ ឆ្នាំ ឱ្យដឹង៖ “ចំណុចសំខាន់នៃការផលិតអំបិលក្រាលផ្ទាំងប្លាស្ទិច គឺអំបិលស មិនសូវមានសារធាតុលាយឡំ និងទិន្នផលខ្ពស់។ ដូច្នេះ ការផលិតអំបិលសកំពុងត្រូវបានអ្នកផលិតអំបិលវិនិយោគបន្តិចម្តងៗ”។
តាមក្រុមអ្នកសិក្សាស្រាវជ្រាវ អំបិលបាកលីវ មានរសជាតិពិសេស និងប្លែកពីគេដោយសារ អំបិលមានបរិមាណ ម៉ាញ៉េស្យូម, កាល់ស្យូម, ស៊ុលហ្វាត...។ល។ ទាបណាស់ ដោយសារអវត្តមានភ្នំថ្មកំបោរមាត់សមុទ្រ និងមិនបង្កឱ្យមានភាពល្វីងចត់។ ទន្ទឹមនោះ បរិមាណសារធាតុ Natriclorua គឺខ្ពស់ណាស់ ជាមធ្យមសម្រេច ៩៦,៦% ប្រហាក់ប្រហែលនឹងបទដ្ឋានថ្មីប្រណីតនៅប្រទេសវៀតណាម (៩៧%)។ ប្រការនេះហើយបានធ្វើឲ្យអំបិលបាកលីវល្បីឈ្មោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ បច្ចុប្បន្ន ខេត្តមានរោងចក្រកែច្នៃអំបិលចំនួន ២ ដែលមានសមត្ថភាពផលិតសរុប ៣៦.៧៥០ តោនក្នុងមួយឆ្នាំ។ យោងតាមលោកស្រី ង្វៀងធីស្វឹងថាវ នាយករងក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មអំបិលបាកលីវ បច្ចុប្បន្ននេះ សហគ្រាសកំពុងធ្វើអាជីវកម្មផលិតផលចំនួន ២ គឺអំបិលអាហារ (អំបិលស អំបិលអ៊ីយ៉ូត អំបិលគ្រាប់) និងអំបិលគ្រឿងទេស (អំបិលបង្គា អំបិលម្ទេស អំបិលម្រេច)។ ផលិតផលទាំង ៧ ប្រភេទនេះ ទទួលបានវិញ្ញាបនបត្រ OCOP លំដាប់ផ្កាយ ៤ ហើយមានលក់នៅផ្សារទំនើបដូចជា Big C, Coopmart, Lotte mart, Satrafoods, Vinmart, Bach Hoa Xanh ជាដើម ក្រៅពីនេះ នៅទាំងបាននាំចេញទៅកាន់ទីផ្សារកូរ៉េ និងជប៉ុន ឬតាមរយៈក្រុមហ៊ុនតំណាងនៅវៀតណាម៕
យ្វីអាញ-លេងមី