29/05/2023 - 11:02

ងាយ​នឹង​ពុល​ចំ​ណី​អា​ហារ​មក​​ពី​ទម្លាប់​ហូប​ចុក​

វេជ្ជ​បណ្ឌិត​ដោ​ហុង​ញ៉ាង អនុ​ប្រ​ធាន​ផ្នែក​អា​ហា​រូបត្ថម្ភ​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ក្រុង​កឹង​ធើ បាន​លើក​ឡើង​អំ​ពី​ទម្លាប់​មិន​ល្អ​និង​ផ្តល់​អនុសាសន៍​ដ៏​មាន​ប្រ​យោជន៍​ ជួយ​ដល់​ការ​រក្សា​ទុក​ចំ​ណី​អា​ហារ​ និង​អនុវត្ត​របប​អា​ហា​រូបត្ថម្ភ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ពិសេស​គឺ​សម្រាប់​មនុស្ស​ចាស់​ និង​ក្មេង​តូចៗ។

វេជ្ជ​បណ្ឌិត​អា​ហា​រូបត្ថម្ភ​បាន​រំ​ឭក​ថា មនុស្ស​ចាស់​និង​ក្មេង​តូច​ៗ​គប្បី​ហូប​ចុក​តុល្យ​ភាព
 ធានាអនាម័យម្ហូបអាហារ។

ការ​ពុល​ចំ​ណី​អា​ហារ​អាច​នឹង​កើត​មាន​ក្រោយ​ពី​ប៉ុន្មាន​នាទី ឬប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ចួន​កាល​អាច​ចាប់​ពី​ ១-២ ថ្ងៃ​ ក្រោយ​ពី​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​បាន​រំ​លាយ​អា​ហារ​អស់។ យោង​ទៅ​តាម​ភ្នាក់​ងារ​បង្ក​ជាតិ​ពុល ហេតុ​នោះ​រោគ​សញ្ញា​អាច​នឹង​កើត​មាន​ពី​កម្រិត​ស្រាល​រហូត​ដល់​ធ្ងន់​ ដូច​៖ ឈឺពោះ​ខ្លាំង​ ក្អួត ចង្អោរ រាក​រូស​ គ្រុន​ក្តៅ ខ្សោះ​ជាតិ​ទឹក​-វិបត្តិ​តុល្យ​ភាព​អេ​ឡិច​ត្រូលីត។ល។

ខណៈ​ពេល​ដែល​ក្អួត​ចង្អោរ​និង​រាក​ច្រើន​ដង ប្រ​ព័ន្ធ​រាង​កាយ​អាច​នឹង​ខ្សោះ​ជាតិ​ទឹក​ហើយ​អតុល្យ​ភាព​អេឡិច​ត្រូ​លីត។ ដំ​ណាក់​កាល​នេះ​ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​បង្ការ​ក្អួច​ចង្អោរ ឬទប់​ស្កាត់​ការ​ចុះ​រាក​ទេ ចាំ​បាច់​ត្រូវ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ដើម្បី​សម្រួល​តុល្យ​ភាព​អេឡិច​ត្រូលីត។ ល្បាយ​រាវ​អា​ទិភាព​ប្រើ គឺ​ជា​សារ​ធាតុ​ Oresol ត្រូវ​បាន​លាយ​និង​ប្រើ​ប្រាស់​ទៅ​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុខា​ភិបាល។ ទន្ទឹម​នឹង​នោះ​ អាច​នឹង​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ទឹក​បបរ​អំ​បិល​-ទឹក​ស្ករ​ជំ​នួស​វិញ​ នៅ​ពេល​ដែល​គ្មាន​សារ​ធាតុ​ Oresol។ អ្នក​ពុល​ចំ​ណី​អា​ហារ​ភាគ​ច្រើន​មាន​ទម្លាប់​លេប​ថ្នាំ​បង្ការ​ចុះ​រាក​ក្នុង​ពេល​ពុល​ចំ​ណី អា​ហារ​គឺ​មិន​គួរ​នោះ​ទេ។ អ្នក​ពុល​អា​ហារ​គប្បី​បញ្ជូន​ទៅ​មូល​ដ្ឋាន​សុខា​ភិបាល​ជិត​បំ​ផុត​ ឱ្យ​បាន​ឆាប់​ៗដើម្បី​បាន​ព្យា​បាល​ដោយ​អង្គ​បដិបក្ខ​ប្រាណ បញ្ចូល​សេ​រ៉ូម និង​រោគ​សញ្ញា​ផ្សេង​ៗ ឱ្យ​បាន​ទាន់​ពេល​ប្រកប​ដោយ​សុវត្ថិ​ភាព​និង​ប្រ​សិទ្ធ​ភាព។

ដើម្បី​បង្ការ​ការ​ពុល​ចំ​ណីអា​ហារ​ គប្បី​ជ្រើស​រើស​ទិញ​អា​ហារ​ណា​ដែល​ស្រស់​ មាន​ប្រ​ភព​ច្បាស់​លាស់។ ជ្រើស​រើស​អា​ហារ​នៃ​មូល​ដ្ឋាន​ ផលិត​ដែល​មាន​ការ​បញ្ជាក់​ ធានា​សុវត្ថិ​ភាព​ អនា​ម័យ​ចំ​ណី​អា​ហារ។ ព្រម​ជា​មួយ​នោះ​ ពិនិត្យ​ពី​ស្ថាន​ភាព​ចំ​ណី​អា​ហារ​ រយៈ​ពេល​ប្រើ​ប្រាស់​ សំ​បក​វេច​ខ្ចប់​មិន​ត្រូវ​ដាច់​ចំ​ណី​អា​ហារ​ មិន​ឡើង​ពណ៌​ឬ​ធំ​ក្លិន​ខុស​ប្រ​ក្រតី៘ រក្សា​ទុក​ចំ​ណី​អា​ហារ​ស្រស់​ ហើយ​ចម្អិន​ឱ្យ​បាន​សម​ស្រប។ កំ​ណត់​សម្គាល់​ពី​របៀប​និង​រយៈ​ពេល​រក្សា​ទុក​ក្នុង​ទូទឹក​កក ឬត្រាំ​ទឹក​កក​ឱ្យ​បាន​ត្រឹម​ត្រូវ​ល្អ។ អនុវត្ត​ការ​ហូប​ឆ្អិន ផឹក​ទឹក​ដាំ​ពុះ​ទុក​ ឱ្យ​ត្រ​ជាក់​ ម្ហូប​អា​ហារ​គប្បី​ហូប​ភ្លាមៗ​ក្រោយ​ពី​ចម្អិន​រួច​ មិន​ត្រូវ​ចម្អិន​ច្រើន​ហួស​ប្រមាណ​ រួច​ហើយ​កម្តៅ​ច្រើន​សា។ ធានា​អនា​ម័យ​របស់​ប្រើ​ប្រាស់​និង​អនា​ម័យ​ដៃ​មុន​ ក្នុង​និង​ក្រោយ​ពី​ពេល​ចម្អិន​ម្ហូប​អា​ហារ។

មនុស្ស​ចាស់​និង​ក្មេង​តូច​ៗ មាន​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ។ ដើម្បី​បង្ការ​ហា​និភ័យ​នៃ​ការ​ពុល​ចំ​ណី​អា​ហារ​ គប្បី​អនុវត្ត​របប​អា​ហា​រូបត្ថម្ភ​ឱ្យ​បាន​សម​ស្រប​ និង​ធានា​អនា​ម័យ។ មនុស្ស​វ័យ​ចាស់​ គប្បី​ទទួល​ទាន​ប្រភេទ​ចំ​ណី​អា​ហារ​ណាដែល​ងាយ​នឹង​រំ​លាយ​ ជួយ​សម្រួល​បន្ទុក​ដល់​ពោះ​វៀន​និង​ក្រ​ពះ។ បំ​ប៉ន​ចំ​ណី​អា​ហារ​មាន​ផ្ទុក​ប៉ាក់​តេរី​មាន​ប្រ​យោជន៍​សម្រាប់​ប្រព័ន្ធ​រំ​លាយ​អា​ហារ​ ជួយ​សម្រួល​តុល្យ​ភាព​អតិសុខុម​ប្រាណ​ក្នុង​ពោះ​វៀន។ ចំ​ពោះ​ក្មេង​តូច​ៗ ការ​ដែល​តមអា​ហារ​ឬហាម​ផ្តាច់​ពេក​ ក៏​មិន​ល្អ​សម្រាប់​ការ​លូត​លាស់​ទាំង​ផ្នែក​កាយ​សម្បទា និង​ស្មារតី។ អា​ស្រ័យ​ហេតុ​នោះ​ ឪពុក​ ម្តាយ​គប្បី​មាន​ផែន​ការ​ឱ្យ​កូន​បាន​ញុាំ​តាម​ចំ​ណូល​ចិត្ត​ចុះ​ ប៉ុន្តែ​ត្រូវ​ធានា​សុវត្ថិ​ភាព។ គប្បី​ជ្រើស​រើស​កន្លែង​លក់​ដូរ ចម្អិន​សុវត្ថិ​ភាព​ដល់​កូន។ គប្បី​ត្រៀម​បម្រុង​អា​ហារ​ពេល​ព្រឹក​ឱ្យ​កូន​គ្រប់​គ្រាន់។ ពេល​ឱ្យ​កូន​ញុាំ​អា​ហារ​សម្រន់ គប្បី​កាត់​បន្ថយ​ប្រើ​គ្រឿង​ទេស​ និង​ទឹក​គ្រឿង៘ ក្នុង​ចំ​ណី​អា​ហារ​ដែល​ចម្អិន​ស្រាប់ ដើម្បី​កាត់​បន្ថយ​អំ​បិល​ឬ​ស្ករ​ពេល​កូន​ញុាំ។ គប្បីឱ្យ​កូន​ញុាំ​ផ្ទាប់​នឹង​បន្លែ​បៃ​តង ទឹក​គាប​ផ្លែ​ឈើ ដើម្បី​បំ​ប៉ន​បរិ​មាណ​វីតា​មីន សារ​ធាតុ​រ៉ែ​ចាំ​ចាច់​ ក្នុង​របប​អា​ហារ។ ឱ្យ​កូន​ញុាំ​សម្រន់​មុន​ពេល​ទៅ​ទិញ​អី​វ៉ាន់​ ឱ្យ​កូន​ញុាំ​អា​ហារ​បន្តិច​បន្តួច​ដែល​កូន​ចូល​ចិត្ត​ គួប​ផ្សំ​នឹង​សារ​ធាតុ​បំ​ប៉ន ដែល​មាន​គុណ​ប្រ​យោជន៍​ដល់​សុខ​ភាព​។ ផ្តើម​ពី​នោះ​ កូន​ៗ​នឹង​ញុាំ​ឆ្ងាញ់​មាត់​និង​សុវត្ថិ​ភាព​ផង​៕

                               ធូសឿង-លីសៀ

ចែករំលែកអត្ថបទ