អ្នកតំណាងចូលរួមគឺជាអ្នករដ្ឋការ បុគ្គលិក ក្នុងប្រព័ន្ធស្ថាប័នការងារជនជាតិថ្នាក់ខេត្ត ថ្នាក់ស្រុកជាង ២៥០ នាក់; អ្នកមានប្រជាប្រិយ អ្នកមុខ អ្នកការសាសនា; ឃោសនិកច្បាប់; អ្នកសម្រុះសម្រួលនៅមូលដ្ឋាន។ល។ របស់ខេត្តចំនួន ៤ គឺកាម៉ាវ បាកលីវ គៀងយ៉ាង និងហូវយ៉ាង បានចូលរួមវគ្គហ្វឹកហ្វឺន ស្ដីពីបំណិនផ្សព្វផ្សាយអប់រំច្បាប់ដល់ជនរួមជាតិភាគតិច តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ ២០២៣។
ព្រះសង្ឃកំពុងផ្ចិតផ្ចង់ស្រាវជ្រាវឯកសារក្នុងវគ្គហ្វឹកហ្វឺន។
វគ្គហ្វឹកហ្វឺនអាស្រ័យដោយនាយកដ្ឋាននីតិកម្ម (គណៈកម្មាធិការជនជាតិ) សហការជាមួយនឹងគណៈជនជាតិខេត្តកាម៉ាវ រៀបចំឡើងសំដៅ ពង្រឹង លើកកម្ពស់ការយល់ដឹងផ្នែកខាងច្បាប់ជូនអ្នករដ្ឋការ បុគ្គលិកក្នុងប្រព័ន្ធស្ថាប័នការងារជនជាតិ ចាប់ពីមជ្ឈិមរហូតដល់មូលដ្ឋាន; ថ្នាក់ដឹកនាំនៃអង្គការបក្ស រដ្ឋអំណាច អង្គការមហាជនថ្នាក់ឃុំ; ថ្នាក់ដឹកនាំ អនុប្រធានថ្នាក់ដឹកនាំអង្គការបក្ស អង្គការមហាជន ប្រធានភូមិ អនុប្រធានភូមិ; អ្នកមានប្រជាប្រិយ អ្នកមុខអ្នកការសាសនា; ឃោសនិកច្បាប់; អ្នកសម្រុះសម្រួលនៅមូលដ្ឋាន; អ្នកយកព័ត៌មាន; អ្នកត្រូវបានប្រគល់ភារកិច្ចផ្សព្វផ្សាយ អប់រំច្បាប់និងប្រជាជន។ល។ ឆ្លងតាមរយៈនោះ ជួយលើកកម្ពស់បំណិនផ្សព្វផ្សាយគោលនយោបាយច្បាប់ សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារផ្សព្វផ្សាយ អប់រំច្បាប់ដល់ប្រជាជនតំបន់ជនជាតិភាគតិចអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយជនជាតិរបស់រដ្ឋ។ ជាពិសេស រួមចំណែកលំនឹងសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅភូមិភាគ៕
យោង៖ baophapluat.vn - ថាច់ធី