កងកម្លាំងការពារខ្សែបន្ទាត់ព្រំដែនហាតៀង ខេត្តគៀងយ៉ាង បានកៀរគរចាស់ព្រឹទ្ធាចារ្យ អ្នកមានប្រជាប្រិយ គ្រួសារប្រជាជននៅជិតព្រំដែនចូលរួមនឹងកងទ័ពការពារព្រំដែន យាមល្បាត ការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន រក្សាខ្ជាប់អធិបតេយ្យ សន្ដិសុខព្រំដែនជាតិ។
អនុសេនីយ៍ទោ លឺវ៉ាន់តៀង កម្មាភិបាលប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិហាតៀង
បានផ្សព្វផ្សាយ ដើម្បីប្រជាជនយល់និងចូលរួមរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ភូមិសាស្រ្ត
បង្ការបង្រ្កាប បរិហារឧក្រិដ្ឋកម្ម។
កម្មាភិបាល យុទ្ធជនការពារព្រំដែននិងចាស់ព្រឹទ្ធាចារ្យ តែងមានមុខនៅតាមផ្លូវលំ ច្រកទ្វារ បង្គោលព្រំដែន ដើម្បីក្ដាប់ស្ថានភាពតំបន់ព្រំដែន។ សកម្មភាពទាំងនេះសំដៅប្រទះឃើញសញ្ញាខុសប្រក្រតីណាមួយបានទាន់ពេល ត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៃខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនជាតិ; បំផុសចលនាទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យ សន្ដិសុខព្រំដែន។ល។ លោកហ៊ុងក្វាងទ្រុង នៅសង្កាត់មីឌឹក ក្រុងហាតៀង គាត់ជាកសិករ ជាអ្នកមានប្រជាប្រិយ បានរួមជាមួយនឹងកងទ័ពការពារព្រំដែនថែរក្សាខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនជាច្រើនឆ្នាំ។ លោកទ្រុង ចែករំលែក៖ “ជាច្រើនឆ្នាំកន្លង ប្រជាជននៅទីនេះតែងគាំទ្រកងកម្លាំងការពារព្រំដែនបំពេញភារកិច្ច។ ក្នុងឱកាសថ្ងៃបុណ្យទាន ចាស់ព្រឹទ្ធាចារ្យចូលរួមជាមួយនឹងក្រុមការងារ យាមល្បាតព្រំដែន; ចុះតាមគ្រួសារកៀរគរមាមីងធ្វើជាស្ពានតភ្ជាប់ដើម្បីកម្មាភិបាលការពារ ព្រំដែនអនុវត្តសម្រេចនូវភារកិច្ច បង្រ្កាបការរត់ពន្ធ ឆ្លងដែនខុសច្បាប់និងបង្ការប្រឆាំងជំងឺ ឆ្លងរាលដាល...”។
កម្មាភិបាលប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិហាតៀង ផ្សព្វផ្សាយអំពីអត្ថន័យការពារបូរណភាពទឹកដី សន្ដិសុខព្រំដែនជាតិ ជូនប្រជាជនតំបន់ព្រំដែនក្រុងហាតៀង។
ប៉ុន្មានឆ្នាំកន្លង កងកម្លាំងការពារព្រំដែនខេត្តគៀងយ៉ាងនិងរដ្ឋអំណាចភូមិភាគ បានផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងសន្ដិសុខព្រំដែន អធិបតេយ្យជាតិ។ យកចិត្តទុកដាក់កសាងនិងពង្រីកចលនាទូទាំងប្រជាជនចូលរួមការពារបូរណភាពទឹកដី សន្ដិសុខព្រំដែន; ផ្សព្វផ្សាយ អប់រំច្បាប់ រួមចំណែកលើកកម្ពស់ស្មារតីជូនប្រជាជន។
វរសេនីយ៍ត្រី ហាហ្វីម៉ុង ប្រធានប៉ុស្ដិ៍ការពារព្រំដែនលេខ ៣១៤ ប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិហាតៀង ចែករំលែក៖ “ពាក្យអំពាវនាវ “ប៉ុស្ដិ៍ជាផ្ទះ ព្រំដែនជាមាតុភូមិ ជនរួមជាតិជាបងប្អូនសាច់ញាតិ” បានស៊ីជម្រៅក្នុងសតិអារម្មណ៍របស់កម្មាភិបាល យុទ្ធជនការពារព្រំដែនគៀងយ៉ាងតាំងពីយូរមកហើយ។ ពាក្យអំពាវនាវនេះ ត្រូវបានជនរួមជាតិបណ្តាជនជាតិនៅតំបន់ព្រំដែនគាំទ្រ ប្រជាជនតែងជឿជាក់យ៉ាងមុតមាំទៅលើរដ្ឋអំណាចភូមិភាគ និងកងកម្លាំងការពារព្រំដែន; គ្រប់យ៉ាងដើម្បីទិសដៅរួម គឺត្រៀមការពារសន្ដិសុខតំបន់ព្រំដែន អធិបតេយ្យព្រំដែនជាតិ”៕
ប្រភព៖ កាសែតគៀងយ៉ាង - ថាច់ធី