01/05/2023 - 06:32

តើ​ដី​លំ​នៅ​ឋាន​ប៉ុន្មាន​ម៉ែត្រ​ អាច​សង់​ផ្ទះ​បាន​?

ការ​សាង​សង់​សំ​ណង់​ លំ​នៅ​ឋាន​ ជា​សកម្ម​ភាព​ដែល​កើត​មាន​ជា​ទូទៅ​ ក៏​ប៉ុន្តែ​ពេល​សាង​សង់​ត្រូវ​ធា​នា​ស្រប​តាម​លក្ខ​ខ័ណ្ឌ​សេច​ក្តី​កំណត់​នៃ​ច្បាប់​ ក្នុង​នោះ​ មាន​លក្ខ​ខ័ណ្ឌ​អំ​ពី​ទំ​ហំ​អប្ប​បរមា​សម្រាប់​សង់​ផ្ទះ​។ ដូច្នេះ​ តើ​ដី​លំ​នៅ​ឋាន​ប៉ុន្មាន​ម៉ែត្រ​ អាច​សង់​ផ្ទះ​បាន​ ?

រូប​ថត​ជា​ឧទាហរណ៍។

តើដី​លំ​នៅ​ឋាន​ជាអ្វី ?

បច្ចេក​ស័ព្ទ​ “ដី​លំ​នៅ​ឋាន​” ឥត​មាន​កំ​ណត់​ក្នុង​ឯក​សារ​ច្បាប់​ទេ នេះ​គ្រាន់​តែ​ជា​ពាក្យ​ដែល​ប្រ​ជា​ជន​និយម​ហៅ​ចំ​ពោះ​ដី​លំ​នៅ​ឋាន​តែ​ប៉ុណ្ណោះ​ និង​ត្រូវ​បាន​បែង​ជា ២ ប្រ​ភេទ​៖ ដី​លំ​នៅ​ឋាន​នៅ​ជន​បទ​ និង​ដី​លំ​នៅ​ឋាន​នៅ​ទីក្រុង​។ ជាក់​ស្ដែង យោង​តាម​មាត្រា ១៤៣ និង​មាត្រា ១៤៤ នៃ​ច្បាប់​ដី​ធ្លីឆ្នាំ​ ២០១៣ ៖

-ដី​លំ​នៅ​ឋាន​នៅ​ទីក្រុង​៖ គឺ​ប្រ​ភេទ​ដី​សម្រាប់​សាង​សង់​លំ​នៅ​ឋាន​ សាង​សង់​សំ​ណង់​សម្រាប់​បម្រើ​ការ​រស់​នៅ​ចំ​ណុះ​មណ្ឌល​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​ទី​ក្រុង។

- ដី​លំ​នៅ​ឋាន​នៅ​ជន​បទ​៖ គឺ​ប្រ​ភេទ​ដី​អា​ស្រ័យ​ឃុំ​គ្រប់​គ្រង​នៅ​តំ​បន់​ជន​បទ។ ចំ​ពោះ​ដី​ឋិត​នៅ​មណ្ឌល​ក្រុង​ដែល​កំ​ពុង​រៀប​ចំ​គម្រោង​ ដើម្បី​ឡើង​ជា​ទីក្រុង​ គឺ​មិន​ហៅ​ថាដី​នៅ​ជន​បទ​ទៀត​ទេ។ ដី​នៅ​ជន​បទ​ ត្រូវ​បាន​អា​ទិភាព​ ផ្ដល់​អជ្ញា​បណ្ណ​លើក​ចម្ការ ជីក​ស្រះ។ អា​ស្រ័យ​ហេតុ​នោះ​ ដី​លំ​នៅ​ឋាន​នៅ​ជន​បទ​ត្រូវ​បាន​បែង​ជា​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម​៖

- ដី​សម្រាប់​សង់​ផ្ទះ​ ដី​សម្រាប់​តាំង​ទីលំ​នៅ​ គឺ​អា​ស្រ័យ​គ្រួ​សារ​ប្រើ​ប្រាស់​ សាង​សង់​សំ​ណង់​សម្រាប់​បម្រើ​ការ​រស់​នៅ;

- ចម្ការ ស្រះ​នៅ​រួម​ជា​មួយ​នឹង​ក្បាល​ដី​ ដែល​ចំ​ណុះ​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​ជន​បទ។

តើដី​លំ​នៅ​ឋាន​ប៉ុន្មាន​ម៉ែត្រ​ អាច​សង់​ផ្ទះ​បាន?

សព្វ​ថ្ងៃ​ច្បាប់​មិន​ទាន់​មាន​សេចក្ដី​កំ​ណត់​ជាក់​លាក់​ ស្ដី​ពី​ទំ​ហំ​អប្ប​បរមា​នៃ​ដី​លំ​នៅ​ឋាន​សម្រាប់​សង់​ផ្ទះ​នោះ​ទេ ទោះ​បីដូច្នោះក្ដី​ ពាក់​ព័ន្ធ​ជា​មួយ​បញ្ហា​នេះ​ ច្បាប់​ដី​ធ្លី​ក៏​កំ​ណត់​ស្ដីពី​ទំ​ហំ​អប្បបរមា​សម្រាប់​ការ​កាត់​ប្លង់ដី​សង់​ផ្ទះ​ ឬសំ​ណង់​ផ្សេងៗ។

យោង​តាម​នោះ​ ត្រង់​ប្រ​ការ ១ មាត្រា ១៨៨ នៃ​ច្បាប់​ដី​ធ្លីឆ្នាំ​ ២០១៣ មាត្រា ២៩ នៃ​អនុក្រឹត្យ​លេខ ​៤៣/២០១៤/NĐ-CP និង​ប្រ​ការ​ ១ មាត្រា ២ នៃ​សា​រាចរ​លេខ​ ០៩/២០២១/TT-BTNMT ដើម្បី​កាត់​ប្លង់​ត្រូវ​គ្រប់​លក្ខ​ខ័ណ្ឌ​ដូច​ខាង​ក្រោម​៖

- មាន​លិខិត​ទទួល​ស្គាល់។

- ដី​គ្មាន​ការ​វិវាទ។

- ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​មិន​រង​ការ​រឹប​អូស​ ដើម្បី​ធា​នា​អនុវត្ត​សាល​ក្រម។

- ដី​នៅ​មាន​សុពល​ភាព​ប្រើ​ប្រាស់។

- ក្បាល​ដី​គ្រប់​លក្ខ​ខ័ណ្ឌ​អំ​ពី​ផ្ទៃ​និង​ទំ​ហំ​ប្រវែង​អប្ប​បរ​មា តាម​ការ​កំ​ណត់​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង។

ជាក់​ស្ដែង​ទំ​ហំ​ផ្ទៃ​អប្បបរ​មា​សម្រាប់​កាត់​ប្លង់ ប្រការ​ ២ មាត្រា ១៤៣ នៃ​ច្បាប់​ដី​ធ្លី ២០១៣ បាន​កំ​ណត់​ដូច​ខាង​ក្រោម​៖

“យោង​តាម​មូល​និធិដី​ធ្លី​របស់​ភូមិ​ភាគ​និង​គម្រោង​ប្លង់អភិវឌ្ឍន៍​ជន​បទ​ ដែល​បាន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្ដល់​សច្ចាប័ន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ កំ​ណត់​កម្រិត​ដី​ប្រ​គល់​ឱ្យ​គ្រួសារ​ បុគ្គល ដើម្បី​សាង​សង់​លំ​នៅ​ឋាន​នៅ​ជន​បទ​; ទំ​ហំផ្ទៃ​អប្បបរ​មា ត្រូវ​បាន​កាត់​ប្លង់​ចំ​ពោះ​ដី​លំ​នៅ​ឋាន​ត្រូវ​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ខ័ណ្ឌ​និង​ច្បាប់​ទម្លាប់​នៅ​ភូមិ​ភាគ”។

ព្រម​ជា​មួយ​នោះ​ ប្រ ការ​ ៣១ មាត្រា ២ នៃ​អនុក្រឹត្យ​លេខ​ ០១/២០១៧/NĐ-CP បាន​កំ​ណត់​បន្ថែម​៖

“គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ កំ​ណត់​ទំ​ហំ​ផ្ទៃ​អប្ប​បរមា​បាន​អនុញ្ញាត​កាត់​ប្លង់​រាល់​ប្រ​ភេទ​ដី​ឱ្យ​សម​ស្រប​ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​ជាក់​ស្ដែង​របស់​ភូមិ​ភាគ”។

យោង​តាម​សេច​ក្ដី​កំ​ណត់​ខាង​លើ សឱ្យ​ឃើញ​ ដោយ​សារ​ទំ​ហំ​ផ្ទៃ​អប្បបរ​មា​កាត់​ប្លង់​នៅ​តាម​ភូមិ​ភាគ​នីមួយ​ៗគឺ​ខុស​គ្នា​ ព្រោះ​ហេតុ​នោះ​ ទំ​ហំ​ផ្ទៃ​អប្បបរមា​អនុញ្ញាត​ឱ្យ​សាង​សង់​ផ្ទះ​នៅ​តាម​ភូមិ​ភាគ​នីមួយ​ៗក៏​ខុស​គ្នា​ដែរ៕

                   ប្រភព៖ luatvietnam.vn - ប្រែសម្រួល​៖ ថាច់ធី

ចែករំលែកអត្ថបទ