20/04/2023 - 15:48

ប្តេជ្ញា​ចិត្ត​ ប្តូរ​ផ្តាច់​ និង​ព្រម​ៗ​គ្នា​

ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០២៥ បាន​និង​កំ​ពុង​បង្ហាញ​ឱ្យ​ឃើញ​ ប្រ​សិទ្ធ​ភាព​នៅ​ពេល​បាន​ដំ​ណើរ​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ល។​ ហេតុ​នេះ​ ភូមិ​ភាគ​នា​នា​ក្នុង​តំ​បន់​ បន្ត​បង្ហាញ​ច្បាស់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ប្តូរ​ផ្តាច់​ និង​ព្រម​ៗ​គ្នា​អនុវត្ត​កម្ម​វិធី​ ដើម្បី​ឆាប់​សម្រេច​តាម​ទិស​ដៅ​ នាំ​មក​ជីវ​ភាព​កាន់​តែ​សម្បូរ​សប្បាយ​ សុខ​ដុម​រមនា​សម្រាប់​ជន​រួម​ជាតិ។

* គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក ជំ​រុញ​ជីវ​ភាព​ផ្ដល់​"ផ្លែ​ផ្កា"
* ការ​វិវឌ្ឍន៍​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ
* …សង្ឃឹម​ថា​កម្ម​វិធី នាំ​មក​ជីវ​ភាព​ធូរធារ​សម្បូរ​សប្បាយដល់​ជន​រួម​ជាតិ
* ក្តីរីក​រាយ​ថ្មី!
* សញ្ញា​គួរ​ឱ្យរីក​រាយ​នៅ​គៀង​យ៉ាង

គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ ជំ​រុញ​ជីវ​ភាព​ផ្តល់​”ផ្លែ​ផ្កា”

រួម​នឹង​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ១ ចាប់​ពី​ឆ្នាំ​ ២០២១-២០២៥ នៅ​ក្រុង​កឹង​ធើ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជា​បណ្តើរ​ៗ​ នាំ​មក​ជីវ​ភាព​ធូរ​ធារ​ដល់​ជន​រួម​ជាតិ​ខ្មែរ។​

អ្នក​មីង​លីធី​យេវ​ នៅ​សង្កាត់​ភឿក​ថើយ​ ត្រេក​អរ​រីក​រាយ​ជា​មួយ​នឹង​ផ្ទះ​ថ្មី​ដែល​រដ្ឋ​ឧបត្ថម្ភ​សាង​សង់។

អ្នក​មីង​លីធី​យេវ នៅ​មណ្ឌល​ប៊ិញ​ខាញ់​ សង្កាត់​ភឿក​ថើយ​ ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ កំ​ពុង​ដេក​យោល​អង្រឹង​នៅ​មុខ​របៀង​ផ្ទះ​ដែល​ទើប​សង់​ថ្មី​យ៉ាង​សម​រម្យ​។​ ចំ​ហាយ​ពី​កម្រាល​ឥដ្ឋ​ជះ​ឡើង​ត្រ​ជាក់​ស្រិប។​ អ្នក​មីង​យេវ លើក​ដៃ​ចង្អុល​ទៅ​សំ​យាប​ខាង​មុខ​ផ្ទះ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ទទួល​បាន​ផ្ទះ​ថ្មី​នៅ​ខែ​ឆ្នូ ឆ្នាំ​ ២០២២ ។​ ចំ​ណែក​សំ​យាប​ខាង​មុខ​ទើប​ធ្វើ​ហើយ​ថ្មី​ៗ​ ដើម្បី​រៀប​ចំ​ត្រៀម​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។​ កូន​ៗ​និយាយ​ថា​ កន្លែង​នេះ​ទូលាយ​ ខ្យល់​បក់​មក​ត្រ​ជាក់​ស្រួល​ ពេល​មាន​បុណ្យ​ទាន​ម្តង​ៗ​កូន​ចៅ​មក​ជួប​ជុំ​គ្នា​ មាន​កន្លែង​អង្គុយ​លេង”។​

តាម​សម្តី​អ្នក​មីង​យេវ សំ​យាប​ខាង​មុខ​នេះ​ គឺប្រើ​ប្រាស់​សម្ភារៈ​សំ​ណង់​ចាស់​ៗ​ ដែល​កូន​ៗ​ធ្វើ​ជាង​ដែក​ ជាង​សំណង់​ ទិញ​គេ​ថោកៗ​ ឬ​បាន​ម្ចាស់​គេ​ឱ្យ​ ឆ្លៀត​ពេល​សម្រាក​កូន​ៗ​នាំ​គ្នា​ធ្វើ។​ អង្គុយ​ក្នុង​គេ​ហដ្ឋាន​ស្អាត​បាត​សម​រម្យ​ ដែល​សង់​លើ​ដី​ធារ​ផ្ទះ​ចាស់​ លិចទឹក​ សសរ​ខ្មូត​ស៊ី​ទ្រុឌ​ទ្រោម​អស់​ បន្ទាប់​ពី​ទទួល​បាន​ផ្ទះ​ថ្មី​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។​ អ្នក​មីង​យេវ ឱ្យ​ដឹង​៖ “បន្ទាប់​ពី​ឮ​ថា​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​សង់​ផ្ទះ​ កូន​ៗ​ខ្ញុំ​ខ្លះ​ជួយ​ទ្វារ​ដែក​ ខ្លះ​ជួយ​ថ្មបិទ​ជញ្ជាំង។ល។​ ដើម្បី​រួម​ចំ​ណែក​បន្ថែម​ក្នុង​ការ​សាង​សង់​ផ្ទះ​ឱ្យ​កាន់​តែ​មាន​ភាព​ស្អាត​បាត​សម​រម្យ”។​

ផ្លូវ​ដាន​ភូមិ​ឌិញ​ខាញ់​ B ទើប​កសាង​រួច​រាល់​។​

តាម​ប្រ​សាសន៍​បង​ត្រឿង​ថាញ​តាយ ប្រ​ធាន​មណ្ឌល​ប៊ិញ​ខាញ់​ អ្នក​មីង​យេវ រស់​នៅ​ជា​មួយ​កូន​ស្រី​ពៅ​។​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​ឈ្នួល​ ដូច្នេះ​ ពេល​បាន​ផ្ទះ​ថ្មី​ក៏​ស្ងប់​អា​រម្មណ៍​ខិត​ខំ​ប្រ​កប​ការ​រក​ស៊ី​និង​ចិញ្ចឹម​កូន​រៀន​សូត្រ។​ ចៅ​អ្នក​មីង​ម្នាក់​កំ​ពុង​សិក្សា​ថ្នាក់​ទី ៩នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ ម្នាក់​ទៀត​កំ​ពុង​សិក្សា​ថ្នាក់​ទី ៥ នៅ​សា​លា​បឋម​សិក្សាង្វៀង​ហ្វែ បម្រុង​ដាក់​ពាក្យ​ពិនិត្យ​ជម្រើស​ចូល​រៀន​ថ្នាក់​ទី ៦ នៃ​សាលា​អន្តេ​វា​សិក​ដូច​បង​ស្រី​ដែរ​ ដើម្បី​ឪ​ពុក​ម្តាយ​ពុំ​សូវបារម្ភ​គិត​គូរ។​ ក្រោយ​ពី​ទទួល​បាន​ផ្ទះ​នៅ​ចុង​ឆ្នាំ​ ២០២២ គ្រួ​សារ​អ្នក​មីង​យេវ ក៏​បាន​ឈាន​ឡើង​ជា​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ប្រ​សិន​បើ​កូន​ទាំង​ ២ របស់​គាត់​ ប្រ​កប​របរ​ស៊ី​ឈ្នួល​មាន​ភាព​ងាយ​ស្រួល​ដូច​ពេល​នេះ​ នៅ​ចុង​ឆ្នាំ​ ២០២៣ គ្រួ​សារ​អ្នក​មីង​នឹង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ បង​តាយ ឱ្យ​ដឹង​បន្ថែម​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​មណ្ឌល​ប៊ិញ​ខាញ់​ ភាគ​ច្រើន​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​គោល​នយោ​បាយ​អនុគ្រោះ​ ពិសេស​ដោយ​ឡែក​អំ​ពី​លំ​នៅ​ឋាន​របស់​រដ្ឋ​ ដូច្នេះ​ហើយ​ បច្ចុប្បន្ន​គ្មាន​នៅ​ផ្ទះ​ស្លឹក​ ផ្ទះ​បណ្តោះ​អា​សន្ន​ទេ។​ ដោយ​ឡែក​កម្ម​វិធី​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ គម្រោង​ប្រ​កប​មុខ​របរ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​មាន​ជីវ​ភាព​លំ​នឹង​។​ បច្ចុប្បន្ន​ ទូទាំង​មណ្ឌល​គ្មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ មាន​តែ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន​ ៣ គ្រួ​សារ​ប៉ុណ្ណោះ។​

យោង​តាម​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឆ្នាំ​ ២០២២ គណៈ​ជន​ជាតិ​បាន​សហការ​ជា​មួយ​ភូមិ​ភាគ​និង​អង្គ​ភាព​នា​នា​ប្រ​គល់​ជូន​ផ្ទះ​ ១០ ខ្នង​ ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ ចាប់​តាំង​ពី​គ្រួ​សារ​ទាំង​នេះ​មាន​ផ្ទះ​សម្បែង​ស្រួល​បួល មាមីង​ស្ងប់​ចិត្ត​ផ្តុំ​កម្លាំង​ខិត​ខំ​ប្រ​កប​ការ​ងារ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ លោក​ង្វៀង​ភឿក​ឌឹក ប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “កម្ម​វិធី​ គម្រោង​ឧបត្ថម្ភ​ពិសេស​ដោយ​ឡែក​របស់រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ជួយ​មាមីង​មាន​ជីវ​ភាព​លំ​នឹង​។​ ដោយ​ឡែក​នៅ​ឆ្នាំ​ ២០២២ មាន​គ្រួ​សារ​ចំ​នួន​ ៣ នោះ​គឺ គ្រួ​សារ​លោក​លីវ​ត្រឹង​ គ្រួ​សារ​យ័ញ​ធី​តៀង​ និង​គ្រួ​សារ​យ័ញ​រី នៅ​ទីប្រ​ជុំ​ជន​កើ-ដ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​។​ តាម​ការ​គ្រោង​ទុក​នៅ​ឆ្នាំ​ ២០២៣ នឹង​មាន​ ៣ គ្រួ​សារ​បន្ថែម​ទៀត​បាន​ឧបត្ថម្ភ​សង់​ផ្ទះ។​ ក្នុង​នោះ​ មាន​គ្រួ​សារ​ចំ​នួន​ ២ នៅ​ឃុំ​ថើយ​ដុង​គ្មាន​ដី​សង់​ផ្ទះ​ ដូច្នេះ​ ការិ​យា​ល័យ​ជន​ជាតិ​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ ពិនិត្យ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ​ជន​ជាតិ​ភាគ​តិច​ជូន​មាមីង”។​

មិន​ត្រឹម​តែ​គិត​គូរ​ឱ្យ​មាមីង​មាន​ផ្ទះ​ថ្មី​ប៉ុណ្ណោះ​ ភូមិ​ភាគ​នា​នា​នៅ​ទាំង​ផ្តោត​លើ​ការ​អភិវឌ្ឍ​ព្រម​ៗ​គ្នា​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​ជាតិ​ បង្ក​លក្ខណៈ​ដើម្បី​មាមីង​ពង្រីក​មុខ​របរ។​ បង​លីវ​ត្វឹង​ខឿង អនុប្រ​ធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “ស្រុក​ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ដាន​ នៅ​ភូមិ​ឌិញ​ខាញ់​B ឃុំ​ឌិញ​ម៉ូង។​ ទន្ទឹម​នឹង​ដំ​ណាក់​ការ​កសាង​ផ្លូវ​ដាន​ ស្រុក​ក៏​បាន​ជីក​ស្តារ​ប្រ​ឡាយ​តាម​បណ្តោយ​ភូមិ​ឌិញ​ខាញ់​ ឌិញ​ខាញ់​ B រហូត​ដល់​ទំ​នប់​ពាម​ញ៉ង ដើម្បី​ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​ចម្ការ​ទុរេន Ri6  មៀន​ Ido និង​ដំ​ណាំ​ស្រូវ​ជា​ដើម​របស់​មាមីង​នៅ​ឃុំ​ឌិញ​ម៉ូង​និង​ឃុំ​ទ្រឿង​ថាញ់”។​

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ទី ១ ចាប់​ពី​ឆ្នាំ​ ២០២១-២០២៥ លោក​ហូវ៉ាន់​ភឿង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ លើក​ឡើង​៖ ជំ​ហាន​ដំ​បូង​កម្ម​វិធី​បាន​នាំ​មក​នូវ​ភាព​ផ្លាស់​ថ្មី​នៃ​ជីវ​ភាព​សម្ភារ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​គិច តាម​ទិស​ដៅ​កាន់​តែ​រីក​ចម្រើន។                              

ការ​វិវឌ្ឍ​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ក្រោយ​ពី​រយៈ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១៧១៩/QĐ-TTg ចុះ​ថ្ងៃ​ទី ១៤ ខែ​តុលា​ ឆ្នាំ​ ២០២១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ផ្តល់​សច្ចា​ប័ន​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ ដំ​ណាក់​កាល​ I ចាប់​ពី​ឆ្នាំ​ ២០២១-២០២៥ ឃើញ​ថា​ ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ត្រូវ​បាន​លើក​ស្ទួយ។​

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ថ្កូវ​ និង​ថ្នាក់​ដឹក​នាំ​ស្រុក​ សង់​ផ្ទះ​ជូន​គ្រួ​សារ​អ្នក​មីង​គឹម​ធីសេ នៅ​ភូមិ​ថ្កូវ​ C ដើម្បី​គ្រួ​សារ​គាត់​មាន​ផ្ទះ​សម្បែង​សម​រម្យ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

លោក​គឹម​ង៉ុក​ថាយ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ មាន​ជាង​ ១ លាន​នាក់ រួម​មាន​ជន​ជាតិ​កិញ​ខ្មែរ​ ចិន​ និង​ចាម ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ ៣១៨.២៣១ នាក់ ស្រូប​អត្រា​ជាង​ ៣១,៥%។​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ ក្នុង​ដំ​ណាក់​កាល​ I ២០២១-២០២៥ ខេត្ត​ត្រា​វិញ​ មាន​ផែន​ការ​វិនិ​យោគ​គម្រោង​នា​នា​ សំ​ដៅ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ដី​សង់​ផ្ទះ​ លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​; រៀប​ចំ​ផែន​ការ​ដាក់​ពង្រាយ​លំ​នឹង​ប្រ​ជា​ជន​នៅ​កន្លែង​ចាំ​បាច់​; វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​បម្រើ​ការ​ផលិត​និង​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​; អភិរក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍។ល។​ សរុប​ថវិកា​វិនិយោគ​ជាង​ ២៧១ ពាន់​លាន​ដុង​។​ អា​ស្រ័យ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ គោល​នយោ​បាយ​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ មួយ​អន្លើ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ទើប​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​ សព្វ​ថ្ងៃ​នៅ​ត្រឹម​ ១,៨៨% ”។​

ដោយ​ប្រ​ភព​ទុន​កសាង​ជន​បទ​ថ្មី​ ឃុំ​លឿង​ហ្វា A វិនិ​យោគ​ពង្រីក​ដង​ផ្លូវ​ស្រុក​លេខ​ ១៣។​

លោកពូគឹមសើុង (ឈរខាងឆ្វេង) សប្បាយរីករាយពេលបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន ឃុំភឿកហឹង ឧបត្ថម្ភផ្ទះមួយខ្នង កំពុងសាងសង់ជិតនឹងសម្រេចរួចរាល់​ដើម្បីគ្រួសារគាត់មានផ្ទះសម្បែងសមរម្យទទួលអំណរបុណ្យចូលឆ្នាំថ្មី

ចូវ​ថាញ់ ជា​ស្រុក​មួយ​ចំ​ណោម​ស្រុក​ទាំង​ឡាយ​របស់​ខេត្ត​ត្រា​វិញ​ ដែល​អនុវត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០២៥។​ ក្រោយ​ពី​រយៈ​កាល​ ២ឆ្នាំ​ (២០២១-២០២២) ស្រុក​បាន​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​៣ សរុប​ប្រ​ភព​ទុន​វិនិ​យោគ​ជាង​ ៦,៤ ពាន់​លាន​ដុង​ ក្នុង​នោះ​ ទុន​វិនិ​យោគ​អភិវឌ្ឍ​ជាង​ ៣,២ ពាន់​លាន​ដុង​ ទុន​បុព្វ​ហេតុ​ជាង​ ៣,២ ពាន់​លាន​ដុង​។​ ផ្តើម​ពី​ប្រ​ភព​ទុន​ទាំង​នេះ​ ស្រុក​ក៏​បាន​វិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​ចុង​ទង់​ ភូមិ​អូរ​ក្តារ​ ឃុំ​ភឿក​ហាវ ភូមិ​ភូមី ឃុំ​មី​ចាញ; ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន​២គ្រួ​សារ​; ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ១៧ ខ្នង​; ឧបត្ថម្ភ​ប្រ​ជា​ជន​ ១៤៨ គ្រួ​សារ​ផ្លាស់​ប្តូរ​មុខ​របរ។ល។​ លោក​គឹម​យ៉ូយ នៅ​ភូមិ​ថាញ​ទ្រី A ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “ពី​មុន​ គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ខ្លាំង​ ដោយ​សារ​គ្មាន​ដី​ផលិត​កម្ម​ ម៉្លោះ​ហើយ​ ស្នាក់​នៅ​ពឹង​អា​ស្រ័យ​លើ​ដី​របស់​បង​ប្អូន​សាច់​ញាតិ។​ កន្លង​ហើយ​ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ទំ​ហំ​ ២៧៩ ម៉ែត្រ​កា​រ៉េ​ និង​សង់​ផ្ទះ​មហា​សាមគ្គី​ឱ្យ​ខ្ញុំ​ សប្បាយ​ចិត្ត​ណាស់។​ មាន​កន្លែង​នៅ​ស្រួល​បួល ផ្តល់​កម្លាំង​ចិត្ត​ដល់​គ្រួ​សារ​ខ្ញុំ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ ចាក​ផុត​ភាព​ក្រី​ក្រ”។​

ឃុំ​ឌិញ​អាង​ ស្រុក​ថ្កូវ​ មិន​បង្អង់​ក្នុង​ការ​ធ្វើ​ឱ្យ​សុក្រឹត​ផ្លូវ​ជន​បទ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម។​

លោក​ថាយ​កេន នៅ​ភូមិ​ចុង​ទង់​ ឃុំ​ដា​ឡុក​ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ប្រ​សិន​បើ​មិន​បាន​រដ្ឋ​ឧបត្ថម្ភ​ និង​ការ​ចូល​រួម​ដ៏​ខ្លាំង​ក្លា​ពី​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ ភូមិ​ភាគ​ទេ​នោះ​ យើង​ខ្ញុំ​មិន​ដឹង​ថា​ពេល​ណា​ ទើប​មាន​ផ្លូវ​បេ​តុង​ស្មើ​រលូន​ពី​ភូមិ​តភ្ជាប់​ឃុំ​ និង​ស្រុក​ ជ្រះ​ស្អាត​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។​ ឆ្នាំ​ ២០២២ អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​វិនិ​យោគ​បន្ថែម​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ក្នុង​ភូមិ​ កសិករ​នៅ​ទីនេះ​ លែង​ប្រ​ឈម​នឹង​លម្អង​ធូលី ភក់​ជ្រាំ​ដូច​ពី​មុន​ឡើយ។​ បន្ទាប់​ពី​ផ្លូវ​គមនា​គមន៍​ជន​បទ​កសាង​រួច​រាល់​ មាមីង​នៅ​ទីនេះ​មាន​ស្មារតី​ការ​ពារ​ផ្លូវ​ គមនា​គមន៍​ មាន​គ្រួ​សារ​ជា​ច្រើន​ក៏​បាន​ដាំ​ ផ្កា​លម្អ​ ដាំ​ដើម​ឈើ​ បង្កើត​ទេស​ភាព​បរិស្ថាន​ ដើម្បី​រួម​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី”។​

មិន​ត្រឹម​តែ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​អំ​ពី​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​របស់​មជ្ឈិម​ប៉ុណ្ណោះ​ទេ​ ខេត្ត​ត្រា​វិញ​នៅ​ទាំង​អនុវត្ត​ល្អ​នូវ​ការ​ងារ​កាត់​ បន្ថយ​ភាព​ក្រី​ក្រ ផ្តើម​ពី​នោះ​ ឃើញ​ថា​ជីវ​ភាព​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ​ខេត្ត​ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់។​ នៅ​ពេល​ខាង​មុខ​ ខេត្ត​ត្រា​វិញ​នឹង​បន្ត​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​លេខ​ ១៧១៩/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដើម្បី​ប្រ​ជា​ជន​មាន​ជីវ​ភាព​សម្បូរ​សប្បាយ​និង​សុភ​មង្គល។​                            

សង្ឃឹម​ថា​កម្ម​វិធី​នាំមក​ជីវ​ភាព​ធូរ​ធារ​ សម្បូរ​សប្បាយ​ដល់​ជន​រួម​ជាតិ

ខេត្ត​អាង​យ៉ាង​ បាន​និង​កំ​ពុង​ជំ​រុញ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ខេត្ត​អាង​យ៉ាង​ ដំ​ណាក់​កាល​ ២០២១-២០៣០ ដំ​ណាក់​កាល​ I ចាប់​ពី​ឆ្នាំ​ ២០២១-២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​) សង្ឃឹម​ថា​ នឹង​នាំ​មក​ជីវ​ភាព​កាន់​តែធូរ​ធារ​ សម្បូរ​សប្បាយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។​

លោក​ចៅ​សឹង​ នៅ​ភូមិ​តូធ្វឹង​ ឃុំ​ណុយ​តូ ស្រុក​ទ្រី​តូង​ (ឈរ​ខាង​ឆ្វេង​) កំ​ពុង​រៀប​រាប់​ពី​ភាព​ផ្លាស់​ថ្មី​របស់​ភូមិ​ស្រុក​។​

មក​កាន់​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ ប្រ​ការ​ដែល​គួរ​កត់​សម្គាល់​ គឺ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​មាន​ការ​អភិ​វឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ផ្លូវ​គមនា​គមន៍​តភ្ជាប់​ឃុំ​ ផ្លូវ​បេ​តុង​ទំ​ហំ​៣ម៉ែត្រម​តភ្ជាប់​ភូមិ​កាន់​តែ​សុក្រឹត។​ គ្រប់​យ៉ាង​ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​ដែល​ធ្លាប់​បាន​ចាត់​ទុក​ថា​លំ​បាក​ខ្លាំង​ មាន​ភាព​ផ្លាស់​ថ្មី​ទាំង​ស្រុង។​ កសិករ​វ័យ​ចំ​ណាស់​ ចៅ​សឹង​ នៅ​ភូមិ​តូធ្វឹង​ ឃុំ​ណុយ​តូ ចែក​រំលែក៖ “ឆ្នាំ​នេះ​ ខ្ញុំ​មាន​វ័យ​ ៨៦ ឆ្នាំ​ហើយ​ បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ភាព​ប្តូរ​ផ្លាស់​របស់​ស្រុក​ទ្រី​តូង។​ ពិសេស​ ផ្តើម​ពី​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ ផ្លូវ​គមនា​គមន៍​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល។ល។​ ត្រូវ​បាន​កសាង​កាន់​តែ​ស្អាត​បាត​សម​រម្យ។​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​”។​

លោក​ ចៅ​សឹង​ ពី​មុន​ជា​កសិករ​ម្នាក់ ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ។​ មុន​នឹង​ឈាន​ចូល​វ័យ​ ៧០ គាត់​បាន​មាមីង​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។​ ប៉ុន្មាន​ថ្ងៃ​ដំ​បូង​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​រួម​នឹង​កម្មា​ភិបាល​ភូមិ​ ឃុំ​ ផ្សព្វ​ផ្សាយ​ចលនា​មាមីង​ បរិច្ចាគ​ដី​ កម្លាំង​ពលកម្ម​ជា​ដើម​ដើម្បី​ធ្វើ​ផ្លូវ​។​ ឥឡូវ ភូមិ​ភាគ​បាន​អនុវត្ត​កម្ម​វិធី​ វិនិ​យោគយ៉ាង​ច្រើន​សម្រាប់​មាមី​ជន​រួម​ជាតិ​ខ្មែរ​។​ ខ្ញុំ​នឹង​នាំ​មុខ​នៅ​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង អា​ស្រ័យ​ភូមិ​ភាគ​បំ​ផុស​; ចលនា​ កូន​ចៅ​ មាមីង​ក្នុង​ភូមិ​ស្រុក​ខិត​ខំ​ធ្វើ​ការ​រក​​ស៊ី​ ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​ឱ្យ​បាន​ត្រឹម​ត្រូវ។ល។​ ខ្ញុំ​គិត​ថា​ រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ ដូច្នេះ​ មាមីង​ត្រូវ​តែ​តប​គុណ​ គឺលើក​ស្ទួយ​ជីវ​ភាព​ដោយ​ខ្លួន​ឯង​ ធ្វើ​មាន​ស្រប​ច្បាប់​នៅ​ភូមិ​កំ​ណើត​” លោក​ចៅ​សឹង​ បាន​ចែក​រំលែក​ដូច្នេះ។​

មាមីង​កសិករ​វ័យ​ចំ​ណាស់​ ឬ​ក៏​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង​ មាន​គំ​និត​ដូច​លោក​ចៅ​សឹង​ សព្វ​ថ្ងៃ​នេះ​គឺមិន​តិច​ឡើយ។​ តួយ៉ាង​ដូច​ លោក​ ចៅ​គឹម​សង​ អនុប្រ​ធាន​សមាគម​កសិករ​ស្រុក​ទ្រីតូង​ ចែក​រំលែក៖ “អា​ស្រ័យ​ បាន​ចលនា​ ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​រូប​ភាព​ផ្សេង​ៗ​ជា​ច្រើន​ ពិសេស​ “ត្រចៀក​ឮ​ភ្នែក​ឃើញ​” មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ វិនិ​យោគ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ម៉្លោះ​ហើយ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មាន​ការ​ជឿ​ជាក់។​ ដូច្នេះ​ហើយ​ មាន​កសិករ​ជាច្រើន​ ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ និង​មាន​ទម្រង់​ផលិត​កសិកម្ម​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ល។​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លេច​ឡើង​កាន់​តែ​ច្រើន។​ ជា​ពិសេស​ ជន​រួម​ជាតិ​ភាគ​តិច​ក៏​ “ចាំ​ដុះ​ពោះ​” ទិស​ស្លោក “ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ពិ​ភាក្សា ប្រ​ជា​ជន​ធ្វើ​ ប្រ​ជា​ជន​ត្រួត​ពិនិត្យ​ ប្រ​ជា​ជន​ទទួល​ផល​” ដូច្នេះ​ កាន់​តែ​មាន​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ”។​

 ជ្រុង​មួយ​នៃ​ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង​។​

រួម​នឹង​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ក្នុង​ទូទាំង​ប្រ​ទេស​ ខេត្ត​អា​ង​យ៉ាង​បាន​និង​កំ​ពុង​ជំ​រុញ​ការ​អនុវត្ត​កម្ម​វិធី​។​ កម្ម​វិធី​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ភាគ​កម្រិត​មួយ​ចំ​នួន​ មាន​ដូច​៖ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ ខេត្ត​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​ ៣១៧ គ្រួ​សារ​ លំ​នៅ​ឋាន​ជូន​ ១.០៩២ គ្រួ​សារ​; ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន​ ៣៥៨ គ្រួ​សារ​។​ ទន្ទឹម​នឹង​នោះ​ ខេត្ត​នឹង​វិនិ​យោគ​កសាង​សំ​ណង់​ ហេដ្ឋា​រច​នា​សម្ព័ន្ធ​សំ​ខាន់​ៗ​ចំ​នួន​ ៥៩ នៅ​ភូមិ​ ឃុំ​លំ​បាក​ខ្លាំង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; រៀង​រាល់​ឆ្នាំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ ដំ​ណាក់​កាល​ ២០២១-២០២៥ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ថយ​ចុះ​នៅ​ ៣,៥%/ឆ្នាំ​។ល។​ ដើម្បី​អនុវត្ត​បាន​ទិស​ដៅ​កម្ម​វិធី​ដាក់​ចេញ​ ខេត្ត​អាង​យ៉ាង​ ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ចំ​នួន​ ១០ សរុប​ទុន​វិនិ​យោគ​ជាង​ ៥៧៣,៥៦ ពាន់​លាន​ដុង។​ គម្រោង​ ជាក់​ស្តែង​មួយ​ចំ​នួន​ ដូច​ជា​៖ ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​លំ​នៅ​ឋាន​ លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ រៀប​ចំ​ផែន​ការ​លំ​នឹង​ ប្រ​ជា​ជន​នៅ​កន្លែង​ចាំ​បាច់; អភិវឌ្ឍ​ផលិត​កសិកម្ម​ រុក្ខ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ ពង្រីក​សក្តា​នុពល​ ឧត្តម​ភាព​របស់​តំ​បន់​នីមួយ​ៗ​ ដើម្បី​ផលិត​ទំ​និញ​តាម​ខ្សែ​សង្វាក់​តម្លៃ​; វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​ បម្រើ​ការ​ផលិត ជីវ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​គ្រប់​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ​បម្រើ​ការ​ងារ​វិស័យ​ជន​ជាតិ​; អភិវឌ្ឍ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស…។​

កម្ម​វិធី​គឺជា​គោល​ការណ៍​ត្រឹម​ត្រូវ​ សំ​ដៅ​ដោះ​ស្រាយ​ពី​បញ្ហា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​ភូមិ​ភាគ​; ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ ទប់​ស្កាត់​បាន​ភាព​រាយ​ប៉ាយ​និង​បង្ក​លក្ខណៈ​ដើម្បី​រៀប​ចំ​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជន​ជាតិ។​ ព្រោះ​ថា​ ដូច​ដែល​លោក​ ម៉ែន​ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ បាន​លើក​ឡើង​៖ “កម្ម​វិធី​គឺជា​ការ​បញ្ចូល​គ្នា​ហាក់​ដូច​ជា​ទាំង​ស្រុង​នូវ​គោល​នយោ​បាយ​ជន​ជាតិ។​ ហេតុ​ដូច្នោះ​ ការ​ងារ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ បំ​ផុត​គឺការ​ងារ​គ្រប់​គ្រង​ ចាត់​ចែង​កម្ម​វិធី​ ដំ​ណាក់​កាល​ ២០២១-២០២៥ ត្រូវ​បាន​ខេត្ត​អាង​យ៉ាង​អនុវត្ត​ឯក​ភាព​ព្រម​ៗ​គ្នា​ពី​ថ្នាក់​ខេត្ត​ដល់​ស្រុក​ ឃុំ។​ ក្បាល​ម៉ាស៊ីន​គ្រប់​គ្រង​ ដំ​ណើរ​ការ​មាន​របៀប​រៀប​រយ​ ដោយ​មាន​ការ​បែង​ចែក​ការ​ងារ​ច្បាស់​លាស់​ សហ​ការ​ស្អិត​ល្មួត​ក្នុង​កិច្ច​ចង្អុល​ការ​ ចំ​ណាត់​ការ​ និង​រៀប​ចំ​អនុវត្ត។​ “ប្រាកដ​ជា​ជួប​ការ​លំ​បាក​ច្រើន​ក្នុង​ដំ​ណាក់​ការ​អនុវត្ត។​ គ្រប់​គណៈ​ គ្រប់​ផ្នែក​ បន្ត​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ បញ្ជ្រាប​យ៉ាង​ជ្រាល​ជ្រៅ​ គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​ការ​ងារ​ជន​ជាតិ​។​ ម្ចាស់​ការ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ ស្រប​ច្បាប់​ អំ​ពាវ​នា​វការ​វិនិ​យោគ​ពី​អា​ជីវ​កម្ម​ រៀប​ចំ​ផ្គួប​ផ្សំ​រាល់​ប្រ​ភព​កម្លាំង​វិនិ​យោគ អភិវឌ្ឍ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ល។​ ជា​ពិសេស​ គឺជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ បង្ក​ទំ​នុក​ចិត្ត​និង​ព្រួត​ដៃ​អនុវត្ត​កម្ម​វិធី​របស់​ជន​រួម​ជាតិ។​ ពី​ព្រោះ​ការ​ស្រប​ចិត្ត​ប្រ​ជា​ជន​ គឺជា​កត្តា​មួយ​ក្នុង​ចំ​ណោម​កត្តា​កំ​ណត់​ សម្រេច​ជឿ​ជាក់​ក្នុង​ភាព​ជោគ​ជ័យ​នៃ​កម្ម​វិធី​ នាំ​មក​ជីវ​ភាព​កាន់​តែធូរ​ធារ​ សម្បូរ​សប្បាយ​ ដល់​ជន​រួម​ជាតិ​ខ្មែរ​” លោក​ម៉ែន​ផល្លី បាន​ចែក​រំលែក​ដូច្នេះ​។

ក្តីរីករាយថ្មី!

ឆ្នា​ំ​២០២២ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ -សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ I  ឆ្នា​ំ​២០២១ - ២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​) សម្រេច​បាន​លទ្ធ​ផល​វិជ្ជា​មាន​ជាច្រើន​ និង​ទទួល​បាន​ការ​គាំ​ទ្ររបស់​ជន​រួម​ជាតិ​ខ្មែរ​។​

សាលា​រៀន​ ត្រូវ​បាន​ខេត្ត​សុក​ត្រាំង​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។​

តាម​ប្រ​សាសន៍​លោក​ លី​រដ្ឋា​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ កម្ម​វិធី​មាន​គម្រោង​ធំ​ៗ​ចំ​នួន​ ១០ និង​អនុគម្រោង​ជា​ច្រើន​ទៀត​ ពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​នឹង​ធ្វើ​ឱ្យ​ផ្លាស់​ថ្មី​ទាំង​ស្រុង​មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ទាំង​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។​ ហេតុ​នោះ​ ពេល​មជ្ឈិម​បែង​ចែក​ប្រ​ភព​ទុន​ ខេត្ត​បាន​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ត្រូវ​តាម​ផែន​ការ​ ដើម្បី​ឆ្លើយ​តប​បាន​ទៅ​ក្តី​សង្ឃឹម​របស់​ប្រ​ជា​ជន។​ ឆ្នាំ​២០២២ ខេត្ត​រៀប​ចំ​ផ្សព្វ​ផ្សាយ​បាន​ ១១ លើក​ជូន​អ្នក​តំ​ណាង​ចំ​នួន​ ១.៨២០ នាក់ ដែល​ជា​កម្មា​ភិបាល​ អ្នក​រ​ដ្ឋការ​ បុគ្គ​លិក​រ​ដ្ឋ អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​ជន​រួម​ជាតិ​ភាគ​តិច​; ផ្តល់​ជូន​ឯក​សារ​ផ្សព្វ​ផ្សាយ​បាន​ចំ​នួន​ ១.៨២០ ច្បាប់​ និង​ខិត្ត​បណ្ណ​ច្បាប់​ពីរ​ភាសា​វៀត​-ខ្មែរ​ចំ​នួន​ ២១.០០០ ច្បាប់​ដល់​ប្រ​ជា​ជន​។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ជា​ជន​ចូល​រួម​គាំ​ទ្រ​យ៉ាង​ខ្លាំង​និង​ពង្រីក​នូវ​តួនា​ទី ភារ​កិច្ច​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អនុវត្ត​កម្ម​វិធី។​

សរុប​ប្រ​ភព​ទុន​អនុវត្ត​កម្ម​វិធី​ឆ្នាំ​ ២០២២-២០២៣ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ គឺ ៦៥៧ ពាន់​លាន​ដុង​។​ ឆ្លង​តាម​រយៈ​នោះ​ ឆ្នាំ​២០២២ ខេត្ត​ផ្តុំ​កម្លាំង​ប្តូរ​ផ្តាច់​អនុវត្ត​ព្រម​ៗ​ គ្នា​នូវ​គម្រោង​អនុ​គម្រោង​ចំ​ណុះ​កម្ម​វិធី​ ក្នុង​នោះ​កសាង​សំ​ណង់​បាន​ចំ​នួន​ ៦៣ (រួម​មាន៖ សំ​ណង់​ផ្លូវ​គមនា​គមន៍​ជន​បទ​ចំ​នួន​ ៤៨ សំ​ណង់​ស្ពាន​ជន​បទ​ចំ​នួន​ ១១ សំ​ណង់​អគារ​ប្រ​ជុំ​ជីវ​ភាព​សហគមន៍ ​១ ខ្នង​ និង​សំ​ណង់​ប្រ​ព័ន្ធ​ផ្សារ​ចំ​នួន​ ៣); សំ​ណង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​ចំ​នួន​ ៤; ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន​ ១៩៧ គ្រួ​សារ​ ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ប្រ​ជា​ជន​រស់​នៅ​រាយ​ប៉ាយ​ចំ​នួន​ ២៦៧ គ្រួ​សារ​ និង​កំ​ពុង​បន្ត​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដទៃ​ទៀត។​ ទន្ទឹម​នឹង​នោះ​ ពេល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ចេញ​សេច​ក្តី​កំ​ណត់​កម្រិត​ឧបត្ថម្ភ​ គឺភូមិ​ភាគ​នា​នា​នឹង​ដំ​ណើរ​ការ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​ ២១៣ គ្រួ​សារ​ ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​ ៦២៣ គ្រួ​សារ​ និង​ឧបត្ថម្ភ​ ដី​ផលិត​កម្ម​ជូន​ ២៣០ គ្រួ​សារ។​

គោល​នយោ​បាយ​អប់រំ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ កូន​ចៅ​ខ្មែរ​នៅ​សុក​ត្រាំង​
 អ្នកណាក៏បានទៅសាលារៀន។

ថាញ់ភូ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​មីស្វៀង​ ពេល​ទទួល​បាន​ទុន​ វិនិ​យោគ​របស់​កម្ម​វិធី​ ឃុំ​បាន​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ រោង​ផ្សារ​ញូយ៉ា ឧបត្ថម្ភ​ អភិវឌ្ឍ​ផលិត​កម្ម​ ដោះ​ស្រាយ​ស្ថាន​ភាព​ កង្វះ​ទឹក​ប្រើប្រាស់​ ឧបត្ថម្ភ​បង្រៀន​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន​។ល។​ លោក​ថាច់​ថាយ​ភា ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ឱ្យ​ដឹង​៖ “កម្ម​វិធី​បាន​នាំ​មក​នូវ​ក្ដី​រីក​រាយ​ជូន​មាមីង​ខ្មែរ​ បំ​ផុត​គឺគ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​លក្ខណៈ​កៀក​ជិត​ប្រ​ភព​ទុន​ បច្ចេក​ទេស ពូជ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ ពិសេស​ ប្រ​ភព​ទុន​ក៏​ជួយ​ភូមិ​ភាគ​បង្កើន​កម្រិត​ ជួស​ជុល​សំ​ណង់​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ធារា​សាស្រ្ត​ ទឹក​ស្អាត​ ដើម្បី​ឈាន​ដល់​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០២៤”។​ លោក​លី​ចៀង​ នៅ​ភូមិ​​ព្រែក​ឈ្វេង​ ឃុំ​ថាញ់​ភូ ឱ្យ​ដឹង​៖ “បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ ទាំង​ភូមិ​ខ្ញុំ​មាន​សេចក្តី​ត្រេក​អរ​ពន់​ពេក​ណាស់​ ពី​ព្រោះ​បាន​រដ្ឋ​តបំ​ពង់​ទឹក​ស្អាត​ចុះ​មក​ដល់​ផ្ទះ។​ ខ្ញុំ​និង​មាមីង​គ្មាន​នៅ​បារម្ភ​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ក្នុង​រដូវ​ក្តៅ​ទៀត​ហើយ​”។​

ផ្លូវជនបទតំបន់ជនរួមជាតិខ្មែរ កាន់តែសុក្រឹតពីមួយថ្ងៃទៅមួយថ្ងៃ។

ភូមីជា​ឃុំ​លំ​បាក​ខ្លាំង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​មីទូ ឆ្នាំ​ ២០២២-២០២៣ បាន​វិនិ​យោគ​ជាង​ ៣,៥ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​គម្រោង​ និង​អនុគម្រោង​របស់​កម្ម​វិធី​។​ ក្នុង​នោះ​ ឃុំ​អា​ទិភាព​វិនិ​យោគ កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ ឧបត្ថម្ភ​ទុន​ ផ្ទះ​ដី​សង់​ផ្ទះ​ ដី​ផលិត​កម្ម​ជូន​គ្រួ​សារ​ក្រី​ក្រ ។ល។​ លោក​ ថាច់​មិញ​ឡី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ឱ្យ​ដឹង​៖ “កម្ម​វិធី​គឺស្ដែង​បង្ហា​ញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​ពិត​ជា​ធ្វើ​ឱ្យ​ផ្លាស់​ថ្មី​ទាំង​ស្រុង​នៅ​តំ​បន់​ជន​បទ​និង​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ។​ គម្រោង​ អនុ​គម្រោង​តែង​ទទួល​បាន​ការ​សហការ ឃ្លាំ​មើល​យ៉ាង​ហ្មត់​ចត់​ពី​មាមីង​ខ្មែរ។​ អា​ស្រ័យ​មាន​កម្ម​វិធី​ ទើប​ឃុំ​កសាង​បាន​សំ​ណង់​ផ្លូវ​ជន​បទ​ សាលា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ ឧបត្ថម្ភ​ទុន​ ពូជ​ និង​បច្ចេក​ទេស។ល។​ រួម​ចំ​ណែ​ក​ជួយ​ឱ្យ​ឃុំ​អនុវត្ត​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០២៣”។​

លោក​ លីរដ្ឋា​ ឱ្យ​ដឹង​៖ “កម្ម​វិធី​បាន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ដាក់​បញ្ចូល​ក្នុង​សេចក្តី​សម្រេច​ចិត្ត​ ហេតុ​នោះ​ពេល​មាន​ប្រ​ភព​ទុន​ភ្លាម​ ភូមិ​ភាគ​នា​នា​ជំ​រុញ​ល្បឿន​ដំ​ណើរការ​ដើម្បី​សម្រេច​លទ្ធ​ផល​ត្រូវ​តាម​ផែន​ការ។​ ខេត្ត​បាន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ លើក​កម្ពស់​សមត្ថ​ភាព​ជូន​កម្មា​ភិបាល​នៅ​តំ​បន់​គម្រោង​ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​របស់​កម្ម​វិធី​ឱ្យ​បាន​ពេញ​លេញ។​ ជាពិ​សេស​ គឺពង្រីក​តួនា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ ក្នុង​ការ​ឃ្លាំ​មើល​ និង​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​អនុវត្ត​កម្ម​វិធី​ ដើម្បី​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ល្បឿន​ការ​ងារ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ការ​អនុវត្ត​កម្ម​វិធី​ ដើម្បី​ប្រ​ទះ​ឃើញ​និង​កែ​តម្រង់​បាន​ទាន់​ពេល​នូវ​ភាព​ខ្វះ​ចន្លោះ​ក្នុង​ដំ​ណើរ​ការ​អនុវត្ត”។                                   

សញ្ញា​គួរ​ឱ្យ​រីក​រាយ​នៅ​គៀង​យ៉ាង​

ការ​ផ្សព្វ​ផ្សយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ “កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០២៥” (ហៅ​ថា​ កម្ម​វិធី) នឹង​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ដល់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​គៀង​យ៉ាង។​

ផ្លូវ​ទៅ​កាន់​កំ​ពង់​ចម្លង​ធ្វីលីវ​ ស្រុក​ហ្គក្វាវ កំ​ពុង​ធ្វើ​ការ​ជួស​ជុល។​

គៀង​យ៉ាង​ ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ខេត្ត​ ១៤,៩៤% គឺមាន​ជន​ជាតិ​ខ្មែរ​ ១៣,១៩%។​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ រស់​នៅ​លាយ​ឡំ​ជា​មួយ​ជន​ជាតិ​នា​នា​៖ កិញ, ចិន​, ចាម ។ល។​ នៅ​គ្រប់​ភូមិ​ស្រុក​ក្នុង​ខេត្ត​ ក្នុង​នោះ​ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ស្រុក​ហ្គ​ក្វាវ ស្រុក​យ៉ុង​រៀង​ ស្រុក​ហង​ដឹក​ ក្រុង​ហា​តៀង​ ។ល។​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ មាន​ប្រ​សាសន៍៖ “ពេល​យើង​ខ្ញុំ​ឡើង​ផែន​ការ​អនុវត្ត​កម្ម​វិធី​ បាន​ជួប​ប្រ​ទះ​ការ​លំ​បាក​ជា​ច្រើន​ ដោយ​សារ​ខេត្ត​គៀង​យ៉ាង​មាន​ផ្ទៃ​ដី​ធំ​ មាន​ទាំង​សមុទ្រ​ និង​ភ្នំ​ផង​។​ ប៉ុន្តែ​ដោយ​កំ​ណត់​ច្បាស់​ថា​ បើ​អនុវត្ត​កម្ម​វិធី​បាន​រហ័ស​ និង​មាន​ប្រ​សិទ្ធ​ភាព​នោះ​ នឹង​ជួយ​ផ្លាស់​ប្តូរ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ តាម​ទិស​ដៅ​កែ​លម្អ​ទាំង​គុណ​ភាព​ សម្ភារៈនិង​ស្មារតី​ ដូច្នេះ​ក៏​ទទួល​បាន​ការ​ឯក​ភាព​ពី​អង្គ​ភាព​ពាក់​ព័ន្ធ​ ក្រោម​កិច្ច​ចង្អុល​ការ​ដោយ​ផ្ទាល់​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​លំ​បាក​ជំ​ហាន​ដំ​បូង​ ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​កម្ម​វិធី​ត្រូវ​បាន​អនុវត្ត​ទាន់​ពេល​វេលា​និង​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ។​

ពេល​ជីវ​ភាព​បាន​លើក​ស្ទួយ​ មានសិស្សជាច្រើនបានទៅ​រៀនដោយម៉ូតូ។

យោង​តាម​របាយ​ការណ៍​របស់​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ បាន​ឲ្យ​ដឹង​៖ ក្រោយ​រយៈ​ពេល​ពី​រឆ្នាំ​អនុវត្ត​កម្ម​វិធី​ ដោយ​ប្រ​ភព​ទុន​ជា​ច្រើន​របស់​មជ្ឈិម​ ទុន​ផ្គួប​ផ្សំ​ ទុន​ភូមិ​ភាគ​ បាន​ផ្តុំ​កម្លាំង​វិនិ​យោគ​អភិវឌ្ឍ​ដល់​ឃុំ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ឃុំ​ទាំង​នេះ​។​ កម្ម​វិធី​ ក៏​ជួយ​លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស​ តាម​រយៈ​កម្ម​វិធី​បណ្តុះ​បណ្តា​ល​ និង​បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​មូល​ដ្ឋាន​ ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​រួម។​ បង​យ័ញ​មី ជា​កម្មា​ភិបាល​ ទទួល​បន្ទុក​ផ្នែក​ចាក់​ថ្នាំ​បង្ការ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង​ ស្រុក​ហ្គ​ក្វាវ មាន​ប្រ​សាសន៍៖ “តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​របស់​ផ្នែក​សុខា​ភិបាល​ ខ្ញុំ​កាន់​តែមាន​ទំ​នុក​ចិត្ត​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ​ថ្នា​ក់​ជាតិ”។​

ជនរួមជាតិខ្មែរចូលរួមទីវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៌ខេត្តគៀងយ៉ាង
ឆ្នាំ ២០២៣​ នៅស្រុកហ្គក្វាង។

ព្រែកប្រឡាយនៅស្រុកហ្គក្វាង បានជីកស្តារជារឿយៗ ធានាប្រភពទឹកសម្រាប់
ប្រជាជនបង្កបង្កើនផល់

លោក​យ័ញ​ភុក ឱ្យ​ដឹង​បន្ថែម​ ដើម​ទុន​សរុប​សម្រាប់​អនុវត្ត​កម្ម​វិធី​នៅ​ខេត្ត​គៀង​យ៉ាង​ គឺជាង ៦៦០ ពាន់​លាន​ដុង​ ដើម្បី​ដោះ​ស្រាយ​ដី​សង់​លំ​នៅ​ឋាន​ សង់​លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​; អភិវឌ្ឍ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ធន​ធាន​មនុស្ស។​ អភិរក្ស​ និង​លើ​ក​កម្ពស់​តម្លៃ​ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ ភាគ​តិច​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍; ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ បង្កើន​កាយ​សម្បទា​ មាឌ កម្ពស់​ជន​ជាតិ​ភាគ​តិច​ បង្ការ​ ទប់​ស្កាត់​បញ្ហា​កង្វះ​អា​ហា​រូបត្ថម្ភ​ដល់​កុមារ។ល។​ ដើម្បី​អនុវត្ត​គម្រោង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ខេត្ត​គៀង​យ៉ាង​បាន​ចែក​គម្រោង​ធំ​ៗ​ទៅ​ជា​អនុគម្រោង។​ តួយ៉ាង​ដូច​គម្រោង​ អភិវឌ្ឍ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ លើក​កម្ពស់​ធន​ធាន​មនុស្ស​ គឺមាន​អនុគម្រោង​ អភិវឌ្ឍ​សា​លា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ និង​លើក​កម្ពស់​សមត្ថ​ភាព​ដល់​សហគមន៍ ​និង​កម្មា​ភិបាល។​

ហ្គក្វាវ គឺ​ជា​អង្គ​ភាព​ថ្នាក់​ស្រុក​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​ពីរ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ជាង​គេ​របស់​ខេត្ត​គៀង​យ៉ាង​ ដូច្នេះ​បាន​ទទួល​ផល​ពី​គម្រោង​​ជា​ច្រើន​នៃ​កម្ម​វិធី។​ ជា​ពិសេស​ គឺបាន​ជ្រើស​រើស​រៀប​ចំ​ទិវា​បុណ្យ​វប្បធម៌​ កីឡា​ និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ។​ ថ្វី​ដ្បិត​តែ​ជា​ពិធី​បុណ្យ​ថ្នាក់​ខេត្ត​ក៏​ដោយ​  ប៉ុន្តែ​ ទិវា​បុណ្យ​នៅ​ហ្គក្វាវ​តែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​រយ​ពាន់​នាក់​មក​ទស្សនា​ និង​អប​អរ​សាទរ។​ យោង​តាម​ប្រ​សាសន៍​លោក​ឡេ​មិញ​ខ្វា អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ស្រុក​ហ្គ​ក្វាវ បាន​ឱ្យ​ដឹង​ ទិវា​បុណ្យ​ និយាយ​ដោយ​ឡែក​ និង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​នីមួយ​ៗ​វិធី​បាន​រួម​ចំ​ណែក​ជួយ​ផ្លាស់​ប្តូរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​បណ្តា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​ជា​ ឌិញ​ហ្វា, ឌិញ​អាង​, វិញ​ភឿក B, ធ្វីលីវ​, ថើយ​ក្វាង។ល។​ លោក​ស្រី​ចុង​ថាញ​ទ្រុក អនុលេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថើយ​ក្វាង​ ស្រុក​ហ្គ​ក្វាវ បាន​ឱ្យ​ដឹង​៖ “នៅ​ពេល​អនុវត្ត​គម្រោង​ទាំង​ឡាយ​របស់​កម្ម​វិធី​ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទាំង​ស្រុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​រួម​របស់​ឃុំ។​ ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ ក៏​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​ផង​ដែរ”៕

ក្រុមអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ   

ចែករំលែកអត្ថបទ