ឆ្នាំកន្លង គណៈកម្មាធិការជនជាតិបានរៀបចំរបាយការណ៍បូកសរុប ១០ ឆ្នាំ អនុវត្តអនុក្រឹត្យ ០៥/២០១១/NĐ-CP ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាល ស្ដីពីការងារជនជាតិ (ហៅកាត់ថា អនុក្រឹត្យ ០៥) ។ នេះគឺជាឯកសារគតិយុត្តិមានតម្លៃផ្លូវច្បាប់ខ្ពស់បំផុតអំពីការងារជនជាតិ។ ជាង ១០ឆ្នាំមកនេះ អនុក្រឹត្យបាននាំមកនូវសមិទ្ធផលសំខាន់ៗជាច្រើន ជាមួយនឹងការអភិវឌ្ឍរបស់តំបន់ជនជាតិភាគតិច។
លោកសើុងភឿកហ្វាង សមាជិកក្រុមប្រឹក្សាអំពីជនជាតិរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ចូលរួមក្នុងពិធីសម្ពោធនិងបញ្ចុះខណ្ឌសីមាព្រះវិហារវត្តសេរីតាម៉ឺន ឃុំវៀងអាង ស្រុកត្រឹងដេ
ខេត្តសុកត្រាំង។
អនុក្រឹត្យ ០៥ បានចែងលម្អិតនូវសកម្មភាព គោលនយោបាយ ប្រភពធនធាន យន្តការអនុវត្តខ្លឹមសារអភិបាលកិច្ច តួនាទីរបស់ក្រសួង ស្ថាប័នមជ្ឈិម និងភូមិភាគនានា ស្ដីពីការងារជនជាតិ។ អនុក្រឹត្យបានបង្កើតឡើង បង្កជាក្របខណ្ឌច្បាប់ ដើម្បីឯកភាពក្នុងការយល់ដឹងនិងដំណើរការសកម្មភាពអំពីការងារជនជាតិ។ តាមរយៈនោះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានផ្ដល់សច្ចាប័នយុទ្ធសាស្រ្ត ការងារជនជាតិឆ្នាំ ២០១១-២០២០ និងកំណត់ទិសដៅរហូតដល់ឆ្នាំ ២០៣០; ដាក់ចេញបទបញ្ជាលេខ ២៨ អំពីការលើកកម្ពស់សុពលភាព ប្រសិទ្ធភាពអភិបាលកិច្ចស្ដីពីការងារជនជាតិ និងផ្ដល់សច្ចាប័នលើគម្រោងកម្មវិធី គោលនយោបាយជាច្រើន។
ពិនិត្យមើលឡើងវិញដំណាក់កាលជាង ១០ ឆ្នាំ (២០១១-២០២៣) អនុវត្តអនុក្រឹត្យ ០៥ បានរួមចំណែកអនុវត្តជោគជ័យនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ អំពីការងារជនជាតិ។ បានបង្កលក្ខណៈងាយស្រួលដើម្បីពង្រីកកម្លាំងផ្ទៃក្នុងរបស់ជនជាតិទាំងឡាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស កងជួរកម្មាភិបាលជាជនជាតិភាគតិច; អភិរក្ស ពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិទាំងឡាយ; ធានាការពារប្រទេស រក្សាលំនឹងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ពង្រីកកម្លាំងផែនមហាសាមគ្គីជនជាតិ ធ្វើឱ្យប្ដូរផ្លាស់ជាសារវន្ត មុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនិងការងារជនជាតិ។ ទន្ទឹមនឹងនោះ ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិភាគតិចទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ ក្នុងបុព្វហេតុផ្លាស់ថ្មី។
លទ្ធផលនេះ មានអត្ថន័យដ៏សំខាន់សម្រាប់តំបន់ជនរួមជាតិភាគតិចនិយាយរួម ក្នុងនោះ មានជនរួមជាតិខ្មែរណាមបូ។ មិនត្រឹមតែធ្វើឱ្យមានការផ្លាស់ប្ដូរមុខមាត់ជនបទតំបន់ជនជាតិភាគតិច; បង្កើនរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើនគុណភាពប្រភពធនធានមនុស្ស បង្វែរកម្លាំងពលកម្មតាមនិន្នាការអភិវឌ្ឍន៍និងសមាហរណកម្ម; ថែមទាំងធ្វើឱ្យផ្លាស់ប្ដូរទស្សនៈនិងអាកប្បកិរិយាក្នុងការងារ និងការអនុវត្តគោលនយោបាយជនជាតិ។ រួមចំណែកយ៉ាងសកម្មក្នុងការកែលម្អគុណភាពជីវភាព កាត់បន្ថយគម្លាត កម្រិតជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ធានាសន្តិសុខសង្គម។ ទោះបីខ្លឹមសារនៅមានចំណុចខ្វះខាត មិនទាន់ឆ្លើយតបតម្រូវការនិន្នាការអភិវឌ្ឍន៍និងសមាហរណកម្ម ប៉ុន្តែអនុក្រឹត្យ ០៥ នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បង្កជំហានវិវឌ្ឍន៍ថ្មីអំពីគុណភាពក្នុងវិស័យការងារជនជាតិ។ បង្កើនមូលដ្ឋាន គតិយុត្តិអំពីនយោបាយសម្រាប់ការកសាង ផែនមហាសាមគ្គី ការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច-សង្គម លើកកម្ពស់គុណភាពពលកម្ម បំពេញបន្ថែមកងជួរកម្មាភិបាលជាជនជាតិភាគតិច ធានាការពារប្រទេស រក្សាខ្ជាប់សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ពង្រីកជំហរយុទ្ធសាស្ត្រ ទឹកចិត្តប្រជាជន សន្តិសុខប្រជាជន ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ អំពីវិស័យជនជាតិ។
សម្រេចបានសមិទ្ធផលខាងលើ គឺបញ្ជាក់ ពីភាពមិនងាករេនៃគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ។ បង្ហាញពីភាពត្រឹមត្រូវនៃអនុក្រឹត្យ ០៥ ក្នុងការធ្វើស្ថាប័នភាវូបនីយកម្មទស្សនៈរបស់បក្សនិងរដ្ឋ ការធ្វើអន្តរាគមន៍យ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពរបស់ប្រព័ន្ធនយោបាយទាំងមូល និងការខិតខំប្រឹងប្រែងឈានឡើងរបស់ជនរួមជាតិភាគតិច។ សមិទ្ធផលនោះ បញ្ជាក់ពីការឯកភាពគាំទ្ររបស់ប្រជាជនក្នុងទូទាំងប្រទេស និងការប្ដេជ្ញានយោបាយខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូល ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង ដំណើរការក្នុងមជ្ឈិម រដ្ឋាភិបាល និងភូមិភាគនានា។ ភាពជោគជ័យរបស់អនុក្រឹត្យ ០៥ កាន់តែបញ្ជាក់ច្បាស់អំពីការឯកភាព គាំទ្រក្នុងទូទាំងប្រទេស បណ្ដាអង្គការអន្តរជាតិនានាចំពោះជនរួមជាតិភាគតិច តំបន់ដែលជួបការលំបាក មុខសញ្ញាទន់ខ្សោយដែលងាយរងគ្រោះ។
យ៉ាងណាក៏ដោយ ការអនុវត្តអនុក្រឹត្យ ០៥ នៅជួបលំបាកនិងខ្វះចន្លោះច្រើន។ ខ្លឹមសារបានកំណត់ក្នុងមាត្រាមួយចំនួនមិនទាន់ធ្វើឱ្យជាក់ស្ដែង រាល់បទប្បញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យគឺជាការកំណត់រួមពាក់ព័ន្ធដល់វិស័យជាច្រើន មិនមានយន្តការធានាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងក្រុមគោលនយោបាយ។ វិធានការតឹងរ៉ឹងរបស់អនុក្រឹត្យ មិនទាន់ខ្លាំងដើម្បីធ្វើការព្រមាន កម្រិតនៃការជះឥទ្ធិពលរបស់អនុក្រឹត្យ ក៏មិនទាន់គ្រប់កម្លាំងដើម្បីជំរុញការអនុវត្តគោលនយោបាយ។ មានគោលនយោបាយដាក់ឱ្យប្រើប្រាស់ជាក់ស្ដែងនៅមានភាពប្រទាំងប្រទើសគ្នា ខ្វះលក្ខណៈឯកភាពមិនទាន់តភ្ជាប់ សុពលភាពខ្លីទៅតាមអាណត្តិការកែប្រែនៅមានភាពយឺតយ៉ាវ។ ប្រភពកម្លាំងអនុវត្តគោលនយោបាយមិនទាន់ធានា មានគោលនយោបាយខ្លះរហូតមកដល់ដំណាក់កាលបញ្ចប់ នៅតែមិនទាន់បែងចែកថវិកាគ្រប់គ្រាន់តាមទិសដៅផែនការ។ រាល់បទប្បញ្ញត្តិអភិបាលកិច្ចអំពីការងារជនជាតិ មិនទាន់ពង្រីកឱ្យបានត្រឹមត្រូវ; រៀបចំក្បាលម៉ាស៊ីនបម្រើការងារជនជាតិនៅមានកម្រិត កងជួរកម្មាភិបាលនៅខ្សោយ មិនទាន់លំនឹង ការពង្រឹងនៅមានភាពយឺតយ៉ាវ។ ការត្រួតពិនិត្យ អធិការកិច្ច បូកសរុបបណ្ដោះអាសន្ន វាយតម្លៃគោលនយោបាយ តួនាទី ពិនិត្យវាយតម្លៃកម្មវិធី គម្រោង គ្រោងការ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចរបស់ស្ថាប័នបម្រើការងារជនជាតិ សេចក្ដីកំណត់ដែលមានចែងក្នុងអនុក្រឹត្យមិនទាន់សម្រេចបានលទ្ធផល។ សង្កេតជារួម កម្រិតវិវឌ្ឍន៍រួមគ្រប់ផ្នែកនៅតំបន់ជនជាតិភាគតិចនៅមិនទាន់សក្ដិសមនៅឡើយ។
ខ្លឹមសារជាច្រើនខាងលើ ទោះបីមានចែងក្នុងអនុក្រឹត្យ ០៥ មែន ប៉ុន្តែនៅមិនទាន់គ្រប់លក្ខណៈដើម្បីធ្វើឱ្យតំបន់ជនជាតិភាគតិចនិងជនរួមជាតិភាគតិច មានលក្ខណសម្បត្តិ អភិវឌ្ឍន៍បានល្អប្រសើរ។ បន្ថែមលើនោះ ឆ្លងកាត់ពីរលើកមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XII, XIII បានបំពេញបន្ថែមនូវគោលការណ៍ជាច្រើន; ឆ្នាំ ២០១៣ រដ្ឋធម្មនុញ្ញ និងក្រមច្បាប់ថ្មីៗបានចែងជាធរមានតាមនោះ មានខ្លឹមសារច្បាប់ជាច្រើន ត្រូវបានធ្វើការកែតម្រូវ។ ភាពជាក់ស្ដែងនៃជីវភាពក៏មានការប្រែប្រួលច្រើនជំងឺ Covid- ១៩ គ្រោះធម្មជាតិកើតមានជាច្រើនកន្លែង អានុភាពអាក្រក់បន្តជះឥទ្ធិពលអវិជ្ជមាន ក៏ជាបញ្ហាដែលគប្បីយកចិត្តទុកដាក់។ អាស្រ័យហេតុនេះ ការងារជនជាតិទាមទារ ត្រូវធ្វើបច្ចុប្បន្នភាពគោលការណ៍ ទស្សនៈ គោលនយោបាយនិងលក្ខណៈជាក់ស្ដែងថ្មីនៃជីវភាព។ ម្ល៉ោះហើយ ត្រូវតែមានច្បាប់ ស្ដីពីការងារជនជាតិ ឬអនុក្រឹត្យថ្មីជំនួស ឬក៏កែតម្រូវអនុក្រឹត្យ ០៥ គឺជាការចាំបាច់ណាស់។ ក្នុងឱកាសដែលមិនទាន់ប្រកាសជាសាធារណៈច្បាប់ឬអនុក្រឹត្យថ្មីស្ដីពីការងារជនជាតិ គប្បីធ្វើវិសោធនកម្មអនុក្រឹត្យ ០៥ តាមទិសដៅស្ថាប័នភាវូបនីយកម្ម បំពេញបន្ថែម ធ្វើបច្ចុប្បន្នភាពទស្សនៈ គោលការណ៍ គោលមាគ៌ាថ្មីៗរបស់បក្ស និងភាពជាក់ស្ដែងពីស្ថានភាពតំបន់ជនជាតិ ដើម្បីធ្វើឱ្យសុក្រឹតខ្លឹមសារការងារនិងគោលនយោបាយជនជាតិ។ ហេតុនេះ ទើបទប់ស្កាត់បានភាពខ្លះចន្លោះ ធ្វើឱ្យសុក្រឹតជាបណ្ដើរៗ យន្តការគោលនយោបាយ អភិបាលកិច្ច ស្ដីពីការងារជនជាតិ ឆ្លើយតបលក្ខណៈជាក់ស្ដែងថ្មីនៃដំណាក់កាលអភិវឌ្ឍន៍ និងសមាហរណកម្ម៕
លោកសើុងភឿកហ្វាង សមាជិកក្រុមប្រឹក្សាអំពីជនជាតិរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អតីតអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ