17/04/2023 - 16:20

កសាង​រឹង​មាំ​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​បាន​កំ​ណត់​ ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​មាន​តួនាទី​ដ៏​សំ​ខាន់​ក្នុង​ការ​រៀប​ចំ​និង​ចលនា​ប្រ​ជា​ជន​អនុវត្ត​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ។ ឆ្លង​តាម​រយៈ​នោះ​ បង្កើន​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន​ កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ សកម្ម​ផ្សព្វ​ផ្សាយ​ដល់​នេ​សាទ​ករ។

នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ការ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ក្នុង​ស្ថាន​ភាព​ថ្មី”, “ទូ​ទាំង​ប្រ​ជា​ជន​ ចូល​រួម​បង្ការ ប្រ​ឆាំង​ជំងឺ​ Covid-១៩ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​”, “គ្រួ​សារ​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ បង្គោល​ព្រំ​ដែន​ជាតិ​”, “ក្រុម​នារី​រក្សា​ខ្សែ​បន្ទាត់​ព្រំ​ដែន​ បង្គោល​ព្រំ​ដែន​ជាតិ​”។ល។ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។ បង​ស្រី ង្វៀង​ធី​កេវ​ហាញ់ អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង​មណ្ឌល​ក្រុង​សា​សៀ សង្កាត់​មី​ឌឹក ក្រុង​ហា​តៀង​ ឱ្យ​ដឹង​៖ តំ​បន់​ជិត​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​គ្រួ​សា​រជន​រួម​ជាតិ​ភាគ​តិច អា​ស្រ័យ​ហេតុ​នោះ​ ការ​ឃោស​នា ផ្សព្វ​ផ្សាយ​រយៈ​ពេល​កន្លង​នៅ​មាន​ចន្លោះ​ខ្វះ​ខាត។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ អា​ស្រ័យ​មាន​វិធាន​ការ​ “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​គ្រួ​សារ​” មួយ​ផ្នែក​ណា​ក៏​ជម្នះ​បាន​នូវ​ភាព​ខ្វះ​ចន្លោះ​នេះ។

តាម​ប្រសាសន៍​ វរសេនីយ៍​ឯក​ ហ្វិញ​វ៉ាន់​ដុង​ ស្នង​ការ​នយោ​បាយ​ក​ង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ មហា​ជន​បាន​ផ្តល់​ដំ​ណឹង​ដ៏​មាន​តម្លៃ​ជា​ច្រើន​បម្រើ​ដល់​ការ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ និង​ការ​តស៊ូ​បង្រ្កប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ បំ​ផុត​គឺ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ ជួញ​ដូរ​មនុស្ស​ រត់​គយ​ឆ្លង​ដែន​ខុស​ច្បាប់។ល។ បាន​វិនិច្ឆ័យ​ទាន់​ពេល។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​ពង្រឹង​ “ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន” កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន។

វរសេនីយ៍​ឯក​ ហ្វិញ​វ៉ាន់​ដុង​ គូស​បញ្ជាក់​ ដើម្បី​ពង្រីក​កម្លាំង​ចម្រុះ​នៃ​ខឿន​ការ​ពារ​ប្រ​ទេស​ ទូទាំង​ប្រ​ជា​ជន​ការ​ពារ​រឹង​មាំ​នូវ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំដែន​ជាតិ​ នៅ​ពេល​ខាង​មុខ​ កម្លាំង​ការ​ពារ​ព្រំ​ដែន​ភូមិ​ភាគ​ នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ព្រម​ៗគ្នា​ជាង​ទៀត​នូវ​វិធាន​ការ​ការ​ពារ​ព្រំ​ដែន។ ពិ​សេស​ បង្កើន​តួនាទី​ដឹក​នាំ​ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ មេ​បញ្ជា​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ សំ​ខាន់​គឺ​ ផ្លាស់​ថ្មី​ខ្លឹម​សារ​ រូប​ភាព​ផ្សព្វ​ផ្សាយ​ ចលនា​មហា​ជន​ចូល​រួម​ក​សាង​ព្រំ​ដែន​សន្តិ​ភាព​ ស្ថិរ​ភាព​ មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍ៕

                             យោង​៖ TTXVN - វិមាន​

ចែករំលែកអត្ថបទ