ប្រសិនបើអ្នកមានការណាត់ជួបចាក់វ៉ាក់សាំង ទោះបីជាវ៉ាក់សាំងបង្ការជំងឺផ្តាសាយ ឬក៏ជំងឺ COVID-១៩ អ្នកគប្បីដេកឱ្យបានស្កប់ស្កល់មុននឹងទៅជួបវេជ្ជបណ្ឌិត។ តាមការសិក្សាស្រាវជ្រាវមួយ ទើបចុះផ្សាយលើទស្សនាវដ្តី Current Biology ការគេងតិចជាង ៦ ម៉ោងក្នុងមួយយប់មុន នឹងទៅចាក់វ៉ាក់សាំង អាចធ្វើឱ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព ពិសេសគឺបុរសភេទ។
គេងមិនស្កប់ស្កល់អាចនឹងកាត់បន្ថយប្រសិទ្ធភាពបង្កើតនូវអង្គបដិបក្ខប្រាណ
បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺ។
ដើម្បីឈានដល់ការសន្និដ្ឋាននេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគជាទូទៅ ផ្អែកលើការសិក្សាស្រាវជ្រាវពីមុននោះ អំពីដំណេកនិងមុខងារភាពសុាំ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ A ជំងឺរលាកថ្លើម ប្រភេទ A និង B។ ពេលពិនិត្យពិច័យការសិក្សាស្រាវជ្រាវមានការពិនិត្យដល់រយៈពេលគេង ដែលអ្នកចូលរួមបានរាយការណ៍ជូនក្រុមអ្នកជំនាញបានសង្កេតឃើញថា ប្រតិកម្មបង្កើតនូវអង្គបដិបក្ខប្រាណចំពោះមនុស្សគេងតិចជាង ៦ ម៉ោង/យប់ តិចជាងភាពធម្មតា។ ប្រការកត់សម្គាល់ នៅពេលធ្វើការវិភាគលើការសិក្សាស្រាវជ្រាវប្រើប្រាស់វិធីសាស្ត្រវាយតម្លៃសត្យានុម័តិ-តួយ៉ាងដូចសំណូមពរមុខសញ្ញាស្រាវជ្រាវទៅបន្ទប់ពិសោធន៍ពីការគេង ដើម្បីធ្វើការតាមដាន ឬឱ្យពួកគាត់ពាក់ឧបករណ៍តាមដានការគេងឱ្យបានច្បាស់លាស់ ក្រុមអ្នកជំនាញបានរកឃើញថា មានការទាក់ទងរវាងរយៈពេលនៃការគេងតិចនិងប្រតិកម្មបង្កើតនូវអង្គបដិបក្ខប្រាណខ្សោយជាង ពិសេសគឺចំពោះបុរសភេទ។
ក្រៅពីនោះ ក្រុមអ្នកស្រាវជ្រាវនៅទាំងធ្វើការវិភាគមួយដាច់ដោយឡែក បានបង្ហាញឱ្យឃើញ ប្រសិនបើអ្នកដេកមិនស្កប់ស្កល់ហើយ ទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ប្រតិកម្មបង្កើតនូវអង្គបដិបក្ខប្រាណរបស់ពួកគាត់ បន្ទាប់ពីចាក់វ៉ាក់សាំង មានការចុះខ្សោយប្រហាក់ប្រហែលនឹងកម្រិតចុះខ្សោយអង្គបដិបក្ខប្រាណ បន្ទាប់ពីរយៈពេល ២ ខែ ចាក់វ៉ាក់សាំង Pfizer-BioNTech ឬ Moderna។
សង្កេតរួម លទ្ធផលនៃការវិភាគចុងក្រោយ បង្ហាញឱ្យឃើញថា អ្នកដែលគេងតិចជាង ៦ ម៉ោងក្នុងមួយយប់ បង្កើតអង្គបដិបក្ខប្រាណតិចជាងអ្នកគេងលើសពី ៧ ម៉ោង។ ការថយចុះប្រព័ន្ធភាពសុាំប៉ះពាល់ដល់មនុស្សមានអាយុពី ១៨-៦០ឆ្នាំ ច្រើនជាងមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ។ “គេងស្កប់ស្កល់មិនត្រឹមតែជួយពង្រឹងភាពសុាំប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាពអូសបន្លាយរយៈពេលការពារនៃវ៉ាក់សាំង”-អ្នកដឹកនាំការស្រាវជ្រាវ សាស្ត្រាចារ្យ Eve Van Cauter នៅសកលវិទ្យាល័យជីការូ (អាមេរិក) បានបញ្ជាក់ដូច្នេះ។
យោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវ គប្បីធ្វើការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីកំណត់ពេលមនុស្សគួរគេងរយៈពេលប៉ុន្មានឱ្យបានគ្រប់គ្រាន់ ដើម្បីជំរុញការប្រតិកម្មល្អបំផុតនៃវ៉ាក់សាំងក្នុងអំឡុងពេលបានចាក់រួច៕
កាសែតកឹងធើ (យោង៖ CNN, Neuroscien cenews.com)-មុនី