17/04/2023 - 16:20

ស្រុក​ថើយ​ឡាយ បង្ហាញ​មុខ​ក្រុម​ចង​សម្ព័ន្ធ "នារី​ខ្មែរ​ដាំ​ឈើ​ហូប​ផ្លែ"

សមា​គម​សហព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ ទើប​បង្ហាញ​មុខ​ក្រុម​ចង​សម្ព័ន្ធ “នារី​ខ្មែរ​ដាំ​ឈើ​ហូប​ផ្លែ” នៅ​ភូមិ​ឌិញ​ខាញ​ B ឃុំ​ឌិញ​ម៉ូង​ ដោយ​មាន​សមា​ជិក​ជា​នារី​ខ្មែរ​១៥​នាក់ ចូល​រួម​ដាំ​ឈើ​ហូប​ផ្លែ​ លើ​ផ្ទៃ​ដី​ជិត​៧០​ហិក​តា។

ថ្នាក់​ដឹក​នាំ​សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ ជូន​សេច​ក្ដីសម្រេច​បង្កើត​គណៈ​គ្រប់​គ្រង​ក្រុម​ចង​សម្ព័ន្ធ ”នារី​ខ្មែរ​ដាំ​ឈើ​ហូប​ផ្លែ” នៅ​ភូមិ​ឌិញ​ខាញ B។ រូបថត៖ ហ៊ុង​វ៉ឹង

ក្រុម​ចង​សម្ព័ន្ធ​ដំ​ណើរ​ការ​ផ្អែក​លើ​មូល​ដ្ឋាន​ស្ម័គ្រ​ចិត្ត​ សំ​ដៅ​អនុ​វត្ត​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​ជឿន​លឿន ឆ្លើយ​តប​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ទី​ផ្សារ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ដល់​សមា​ជិក​ជា​នារី​ខ្មែរ។ ក្រៅ​ពី​នោះ សមា​ជិក​ក្រុម​ចង​សម្ព័ន្ធ​នៅ​ទាំង​ចូល​រួម​ក្រុម​ប្រិត​សំ​ចៃ​ហ៊ុន​ទុន​បង្វិល​ជុំ​ក្នុង​កម្រិត​ប្រិត​សំ​ចៃ​២០០.០០០​ដុង/នាក់/ខែ ដើម្បី​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច។

ក្នុង​ពិធី​បង្ហាញ​មុខ សមា​គម​សហ​ព័ន្ធ​នារី​ស្រុក​ថើយ​ឡាយ​ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​ឌិញ​ម៉ូង បាន​ជូន​អំ​ណោយ​ចំ​នួន​១៥​ចំ​ណែក​ និង​អាវ​ផាយ​ចំ​នួន​១២០​ដល់​នារី​ខ្មែរ​៕

                                                                                            ហ៊ុង​វ៉ឹង - ថាច់​ធី

ចែករំលែកអត្ថបទ