ក្រុងកឹងធើ បាននិងកំពុងសកម្មឧបត្ថម្ភកសិករជំរុញការផលិតស្រូវតាមទិសដៅគុណភាពខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតង។ ជំរុញការចងសម្ព័ន្ធ សហប្រតិបត្តិការរវាងភាគីទាំងឡាយក្នុងសង្វាក់ផ្នែកទំនិញស្រូវអង្ករ អនុវត្តបច្ចេកទេសជឿនលឿននិងទាញយកប្រភពអនុផលបានល្អ ជួយកាត់បន្ថយការប៉ះពាល់មិនល្អដល់បរិស្ថាន និងបង្កើតបានតម្លៃបន្ថែមខ្ពស់។
ប្រមូលផលស្រូវនៅស្រុកថើយឡាយ។
ផ្នែកកសិកម្មក្រុងបានសកម្មផ្តល់អនុសាសន៍ ណែនាំកសិករព្រោះពូជស្រូវ សម្រេចបទដ្ឋាននិងពង្រោះរង្វើលដោយកម្រិតសមស្រប។ ផ្តោតទៅលើការជ្រើសរើសប្រភេទពូជស្រូវដែលមានគុណភាពខ្ពស់ ពូជស្រូវក្រអូប ពូជស្រូវប្រណីត និងកាត់បន្ថយការព្រោះពូជស្រូវផ្តល់គុណភាពអង្ករទាប និងមធ្យម។ អាស្រ័យហេតុនោះ ថ្មីៗនេះបរិមាណស្រូវអង្ករភាគច្រើនដែលបានផលិតនៅក្រុងកឹងធើ គឺជាប្រភេទស្រូវក្រអូប ស្រូវប្រណីតនិងស្រូវមានគុណភាពខ្ពស់។ យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ ក្នុងឆ្នាំ ២០២២ សរុបផ្ទៃដីផលិតស្រូវ ៣ រដូវរបស់ក្រុងសម្រេចបាន ២១៦.៣៨៥ ហិកតា ដោយបរិមាណផលសម្រេចបានជាង ១,៣៦ លានតោន។ អត្រាពង្រោះពូជស្រូវគុណភាពខ្ពស់ និងពូជស្រូវក្រអូប ពូជស្រូវប្រណីត ស្រូបអត្រាជាង ៩៥% ជាមួយនឹងអត្រាពង្រោះពូជសម្រេចបទដ្ឋានពីកម្រិតបន្សុទ្ធឡើងទៅស្រូបអត្រាជាង ៨០%។ ចំណែករដូវប្រាំងឆ្នាំ២០២២-២០២៣នេះ កឹងធើពង្រោះស្រូវបាន ៧៥.០២៨ ហិកតា ក្នុងនោះ ផ្ទៃដីភាគច្រើនក៏បានពង្រោះពូជស្រូវក្រអូប ពូជស្រូវប្រណីត និងពូជស្រូវគុណភាពខ្ពស់។ ក្នុងនោះ ពូជស្រូវដាយថើម ៨ ស្រូបអត្រាប្រមាណ ៤៨% ពូជស្រូវក្រអូប RVT ស្រូបអត្រា ១៣% ពូជស្រូវក្រអូប Jasmine ៨៥ ស្រូបអត្រា ៩% ពូជស្រូវ OM (ដូច OM ៥៤៥១, OM ១៨, OM ៣៨០) ស្រូបអត្រា ១៧% និងពូជស្រូវ ST ស្រូបអត្រា ៦%នៅលើផ្ទៃដីសរុប។
តាមប្រសាសន៍លោក ត្រឹងថាយង៉ីម នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ ផ្នែកសិកម្មក្រុងបានឧបត្ថម្ភកសិករក្នុងការវិនិយោគទិញម៉ាស៊ីនមូរចំបើង និងជំរុញយន្តូបនីយកម្មផ្នែកប្រមូលចំបើង ដើម្បីប្រើប្រាស់អស់ពីលទ្ធភាពនូវប្រភពអនុផលបម្រើការចិញ្ចឹមសត្វ បណ្តុះផ្សិតចំបើង ធ្វើជីសរីរាង្គ និងអភិវឌ្ឍនូវសកម្មភាពផលិតកម្មផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ ឆ្លងតាមរយៈនោះ សំដៅដោះស្រាយនូវស្ថានភាពកសិករដុតឬចោលចំបើងនៅលើវាលស្រែ នាំឱ្យខ្ជះខ្ជាយផង មានចំហាយឧស្ម័ន និងកាកសំណល់បណ្តាលឱ្យប៉ះពាល់ដល់បរិស្ថានផង។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយនូវវិធានការបច្ចេកទេសជឿនលឿនក្នុងការផលិតស្រូវ ដូចកញ្ចប់បច្ចេកទេស “៣បន្ថយ ៣បង្កើន” “១ចាំបាច់ ៥បន្ថយ” បូមទឹកឱ្យលិច និងបង្ហូតឱ្យគោក ឆ្លាស់គ្នា ដើម្បីកាត់បន្ថយចំណាយឧស្ម័នផ្ទះកញ្ចក់។ល។ ទន្ទឹមនឹងនោះ វិធីសាស្រ្តផលិតតាមបទដ្ឋានអនុវត្តកសិកម្មល្អ ក៏បានកសិករអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន ហើយបច្ចុប្បន្ន ក្រុងមានផ្ទៃដីផលិតស្រូវតាមបែប VietGAP និង Global GAP ជាង ៥៦០ ហិកតា។ កសិករក៏យកចិត្តទុកដាក់ផលិតស្រូវតាមទិសដៅសរីរាង្គនិងផលិតស្រូវអង្ករប្រកបដោយចីរភាពតាមបទដ្ឋានអន្តរជាតិ (SRP) បង្កបង្កើនផលស្រូវឈ្លាសវៃបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ៕
វ៉ាន់កុង-វិមាន