10/04/2023 - 16:43

កម្មាភិ​បាល​ យុទ្ធ​ជន​ ២១៥ រូប​ ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២៣

ចាប់​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា មាន​កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ​ចំ​នួន​ ២១៥ រូប​ បាន​ចូល​រួម​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ (លើក​ទី១) នៅ​ឃុំ​ឌិញ​ម៉ូង ស្រុក​ថើយ​ឡាយ​។ នេះ​ជា​ឆ្នាំ​ទី ៣ ដែល​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​តាម​ខណ្ឌ​ ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។

កង​ប្រ​ជា​ស្វ័យ​ត្រាណ​ជួយ​ប្រ​ជា​ជន​អូស​ក្រួស​ខ្សាច់ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ (លើក​ទី ១)។

កម្មាភិ​បាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​ បាន​ចូល​រួម​ជួយ​ប្រ​ជា​ជន​ធ្វើ​ស្ពាន ផ្លូវ​ គមនា​គមន៍​ សាង​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ កាប់​ឆ្ការ​ព្រៃ​ស៊ុម​ទ្រុម អនា​ម័យ​បរិ​ស្ថាន​ និង​ដាំ​ដើម​ឈើ ដាំ​ផ្កា​តាម​សង​ខាង​ដង​ផ្លូវ​ជា​ដើម​។ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ យុទ្ធ​ជន​ក៏​បាន​ចូល​រួម​សកម្ម​ភាព​ដោះ​ដូរ​វប្ប​ធម៌​-សិល្បៈ​ កីឡា​អប់រំ​កាយ​ជា​មួយ​នឹង​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​ប្រជា​ជន​នៅ​ភូមិ​ភាគ​ផង​ដែរ។

ឆ្នាំ​នេះ​ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​ថើយ​ឡាយ​ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ លើក​ទី​២ ការ​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១០ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​មេ​សា ដោយ​មាន​សកម្ម​ភាព​សម្ពោធ​សំ​ណង់​ផ្លូវ​គមនា​គមន៍​ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​ ព្រម​ទាំង​ពិ​និត្យ​ជំងឺ​​ និង​ផ្តល់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ជន​ជា​ដើម។ នៅ​រាត្រី​ថ្ងៃ​ទី ១២ ខែ​មេសា គណៈ​ ចាត់​តាំង​បុណ្យចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ រៀប​ចំ​កម្ម​វិធី​សិល្បៈ​ និង​ធ្វើ​ការ​បូក​សរុប​សកម្ម​ភាព៕ 

 ជុង​កឿង​-វិមាន

ចែករំលែកអត្ថបទ