ឆ្នាំ ២០១៦ ក្រុងកឹងធើ មានឃុំ ១០០% សម្រេចក្រមលក្ខឋានជាតិអំពីសុខាភិបាលឃុំ។ រហូតមកដល់ពេលនេះ ដំណាក់សុខាភិបាលនៅលើភូមិសាស្ត្រសម្រេចបទដ្ឋានជាតិ១០០% និងមានវេជ្ជបណ្ឌិតទទួលបន្ទុកពិនិត្យនិងព្យាបាលជំងឺ។ ពិសេស ដំណាក់សុខាភិបាលនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ត្រូវបានវិនិយោគកសាងព្រមៗគ្នា ដូច្នេះការថែទាំសុខភាពប្រជាជនបានល្អប្រសើរ។
បន្ទប់ធ្វើការនៅដំណាក់សុខាភិបាលឃុំថើយស្វឹង តែងជ្រះស្អាតជានិច្ច។
ដំណាក់សុខាភិបាលឃុំថើយស្វឹង ស្រុកកើ-ដ គឺជាសំណង់មួយក្នុងចំណោមសំណង់ដំបូងបង្អស់បានកសាងពេលឃុំថើយស្វឹង ត្រូវបានបំបែកចេញពីឃុំថើយដុង។ ដំណាក់សុខាភិបាលកាន់តែមានភាពសមរម្យ ខណៈដែលកងជួរបុគ្គលិកសុខាភិបាល យកចិត្តទុកដាក់ថែទាំសួនឱសថបុរាណ និងបង្កើតឱ្យមានទេសភាពស្រស់ស្អាត។ បងទ្រឿងង៉ុកយុង កម្មាភិបាលដំណាក់សុខាភិបាលឃុំថើយស្វឹង ឱ្យដឹង៖ “ខ្ញុំធ្វើការនៅដំណាក់សុខាភិបាលនេះ តាំងពីមិនទាន់មានមូលដ្ឋានសម្ភារៈត្រឹមត្រូវ ដូច្នេះនៅពេលដែលដំណាក់សុខាភិបាលបានសាងសង់ថ្មី មានភាពសមរម្យនិងមានគ្រឿងសម្ភារៈគ្រប់គ្រាន់សម្រាប់ថែទាំអ្នកជំងឺ គឺខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំនិងមិត្តរួមអាជីព គិតថា យើងទៅឃោសនាឱ្យប្រជាជនអនាម័យផ្ទះសម្បែង បរិស្ថាន។ល។ ដើម្បីបង្ការជំងឺ ប៉ុន្តែដំណាក់សុខាភិបាលយើងគគ្រិច តើចលនាអ្នកណានឹងស្តាប់តាម។ ដូច្នេះនៅចុងសប្តាហ៍ បុគ្គលិកដំណាក់សុខាភិបាលតែងរួមគ្នាសម្អាតអនាម័យឱ្យបានស្អាតបាត”។
ដំណាក់សុខាភិបាលឃុំថើយស្វឹង។
ក្នុងដំណាក់កាលឃុំថើយដុង ស្រុកកើ-ដ កសាងជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់ ដំណាក់សុខាភិបាលឃុំថើយដុង ក៏បានវិនិយោគបង្កើនកម្រិតផងដែរ។ បងយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយដុង ឱ្យដឹង៖ “រយៈពេលកន្លង ដំណាក់សុខាភិបាលឃុំ អនុវត្តការងារថែទាំអ្នកជំងឺ និងសុខាភិបាលបម្រុងបានល្អ ដូច្នេះលើភូមិសាស្រ្តគ្មានកើតមានសម្បុករោគ។ ថើយដុងជាឃុំមួយមានប្រជាជនខ្មែររស់នៅកុះករ ម៉្លោះហើយដំណាក់សុខាភិបាលឃុំក៏បានចាត់កម្មាភិបាលជនជាតិខ្មែរ ដើម្បីធ្វើការឃោសនាឱ្យកាន់តែមានប្រសិទ្ធភាព”។
បរិវេណដំណាក់សុខាភិបាលឃុំឌិញម៉ូង ស្រុកថើយឡាយ ទោះបីមិនធំប៉ុន្មាន តែបានរៀបចំមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ។ តាមបរិង្វៀងធីយីមត្រាង ប្រធានដំណាក់សុខាភិបាលឃុំឌិញម៉ូង ដំណាក់សុខាភិបាលស្អាតបាត សមរម្យ ទើបអ្នកជំងឺស្ងប់អារម្មណ៍មកព្យាបាល។ ក្រៅពីមូលដ្ឋានសម្ភារៈមានភាពសមរម្យនិងមានឧបករណ៍គ្រប់សព្វសម្រាប់ធ្វើការពិនិត្យបឋម ដំណាក់សុខាភិបាលនៅទាំងបានចាត់កម្មាភិបាលពេទ្យមានមុខជំនាញ វិជ្ជាជីវៈល្អមកបម្រើការងារ។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំឌិញម៉ូង មានវេជ្ជបណ្ឌិត ២ នាក់ និងមានកម្មាភិបាលពេទ្យគ្រប់ផ្នែកការងាររបស់ដំណាក់សុខាភិបាល។ អ្នកមីងដាវធីសា នៅភូមិឌិញអៀង ឱ្យដឹង៖ “ខ្ញុំច្រើនមានអាការៈវិលមុខ ដូច្នេះតែងឱ្យកូនជូនមកដំណាក់សុខាភិបាលពិនិត្យជំងឺ។ ពិនិត្យរួច វេជ្ជបណ្ឌិត ឱ្យសម្រាកតាមដានរហូតដល់បាត់វិលមុខទើបឱ្យត្រឡប់ទៅផ្ទះ។ ការហ្មត់ចត់របស់វេជ្ជបណ្ឌិត ធ្វើឱ្យខ្ញុំស្ងប់អារម្មណ៍មែនទែន”៕
ហាថាញ-លេងមី