សាខាបក្ស ៥ នៃកាសែតកឹងធើ ជូនប្រាក់ឧបត្ថម្ភដល់សិស្សមានស្ថានភាពលំបាក រៀនពូកែតំណាងឱ្យសាខាបក្ស ៥ នៃគណៈកម្មាធិការបក្ស កាសែតកឹងធើ ទើបជូនប្រាក់ឧបត្ថម្ភ ៦០០.០០០ ដុង ដល់ប្អូនថាច់តឹងផុង ជានិស្សិតឆ្នាំទី ២ មហាវិទ្យាល័យ គរុកោសល្យគណិតវិទ្យា ជំនាន់ទី ៤៧ នៃសាកលវិទ្យាល័យកឹងធើ អាស្រ័យបក្ខជនក្នុងសាខាបក្សរួមវិភាគទាន។ ស្របក្នុងឱកាសនេះ សាខាបក្សក៏បានជូនប្រាក់បន្ថែម ៥០០.០០០ ដុងដល់ប្អូនផងដែរ ជាអំណោយអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។
តំណាងសាខាបក្ស ៥ នៃកាសែតកឹងធើ ជូនប្រាក់ឧបត្ថម្ភដល់ប្អូនថាច់តឹងផុង។
ជាអតីតសិស្សសាលាជនជាតិអន្តេវាសិកក្រុងកឹងធើ ទោះបីមានស្ថានភាពលំបាកក៏ដោយ ប៉ុន្តែ ប្អូនថាច់តឹងផុង តែងសម្រេចបានលទ្ធផលខ្ពស់ក្នុងការសិក្សា។ ប្អូនថាច់តឹងផុង បានសាខាបក្ស ៥ ទទួលគាំពារ និងឧបត្ថម្ភថវិកាសិក្សាក្នុងមួយខែ ៦០០.០០០ ដុង ចាប់ពីខែកញ្ញា ឆ្នាំ ២០១៩ រហូតដល់សព្វថ្ងៃ។ ក្រៅពីនោះ ក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ សាខាបក្ស ៥ តែងឧបត្ថម្ភបន្ថែម ៥០០.០០០ ដុង ដើម្បីលើកទឹកចិត្តប្អូនបន្តការសិក្សាឱ្យកាន់តែល្អជាងទៀត៕
វិមាន