28/03/2023 - 08:52

លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច

 

សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​អាង​យ៉ាង​ បាន​បង្កើត​នៅ​ឆ្នាំ​ ២០០៩ យោង​លើ​មូល​ដ្ឋាន​បង្កើន​កម្រិត​ពី​មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជាជីវៈ​ស្រុក​ទ្រី​តូង មាន​ទីតាំង​នៅ​ឃុំ​ណុយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​។ ឆ្នាំ​២០១៨ គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​អាង​យ៉ាង​ ចេញ​សេចក្តី​សម្រេច​រួម​បញ្ចូល​មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ​ទ្រីតូង-អប់រំ​ ជា​ប្រចាំ​ទ្រី​តូង បង្កើន​ជា​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត​អាង​យ៉ាង​។

 

ដោះ​ដូរ​ព័ត៌​មាន​ជា​មួយ​នឹង​កាសែត​កឹង​ធើ-ភាសា​ខ្មែរ​ លោក​កៅ​វ៉ាន់​ធិច នាយក​សាលា​ ឱ្យ​ដឹង​៖

- ក្នុង​នាម​ជា​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វាសិក​ដំ​បូង​គេ នៅ​តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ ភារ​កិច្ច​របស់​សាលា​ គឺ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​អាង​យ៉ាង​ ជា​ពិសេស​នៅ​ស្រុក​តំ​បន់​ភ្នំ គឺ​ទ្រីតូង​និង​ទិញ​បៀង​។ សាលា​បាន​កសាង​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​ចំ​នួន​ ១៦ ក្នុង​នោះ​ មាន​មុខ​របរ​មួយ​ចំ​នួន​មាន​និន្នា​ការ​កើន​ខ្ពស់​ខាង​តម្រូវ​ការ​ពល​កម្ម​ ដូច​ជា៖ បច្ចេក​វិទ្យា​រថ​យន្ត​ បច្ចេក​ទេស​ម៉ាស៊ីន​ត្រជាក់​ និង​ម៉ាស៊ីន​សម្រួល​ខ្យល់​អា​កាស​ចុម្ពិត​អគ្គិសនី​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក មគ្គុទ្ទេសក៍​ទេស​ចរណ៍។ល។ សាលា​មាន​បំ​ពាក់​មូល​ដ្ឋាន​សម្ភារៈ​គ្រប់​សព្វ​តាំង​ពី​បន្ទប់​រៀន​កម្មន្ត​សាល​ អន្តេ​វាសិកដ្ឋាន​ និង​ទីធ្លាស​ម្រាប់​សកម្ម​ភាព​ខាង​ក្រៅ​ដល់​សិស្ស​ក្រោយ​ពី​ម៉ោង​រៀន​។

ម៉ោង​អនុវត្ត​ផ្ទាល់​របស់​សិស្ស។

* តាម​បាន​ដឹង​ រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ អត្រា​ជម្រើស​សិស្ស​ចូល​រៀន​តែង​សម្រេច​លើស​ភាគ​កម្រិត​។ តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ដែល​សម្រេច​បាន​លទ្ធ​ផល​ជា​ទី​គាប់​ចិត្ត​នេះ​ ជម្រាប​ប្រ​សាសន៍​លោក?

-អត្រា​ជម្រើស​សិស្ស​ចូល​រៀន​ដែល​ប្រៀប​ធៀប​នឹង​ផែន​ការ​ដាក់​ចេញ​រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ ២០២០-២០២២ សម្រេច​អត្រា​គឺ​ ១៥៧,៥%; ១០២% និង​ ២០៦,២៥%។ សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​នេះ​ គឺ​ដោយ​សារ​សា​លា​អនុវត្ត​បាន​ល្អ​នូវ​ការ​ផ្ដល់​ពិគ្រោះ​តម្រង់ទិស​រៀន​វិជ្ជា​ជីវៈ​ ដោយ​ចាត់​ទុក​ថា​នេះ​ជា​ភារ​កិច្ច​យ៉ាង​សំ​ខាន់។ ជារៀង​រាល់​ឆ្នាំ​ សា​លា​តែង​រៀប​ចំ​ទិវា​ផ្ដល់​ពិគ្រោះ​តម្រង់​ទិស​រៀន​វិជ្ជាជីវៈ​ដល់​សិស្ស​រៀន​ឆ្នាំ​ចុង​ក្រោយ​កម្រិត​អនុ​វិទ្យា​ល័យ​ ដោយ​មាន​ការ​ចូល​រួម​ពី​អា​ជីវ​កម្ម​ និង​សិស្ស​នៅ​ស្រុក​ទ្រីតូង ថ្វយ​សើុង​ទិញ​បៀង​ជា​ដើម​។ សាលា​ក៏​រៀប​ចំ​កម្ម​វិធី​ផ្តល់​ពិគ្រោះ​ផ្ទាល់​នៅ​តាម​សាលា​អនុ​វិទ្យា​ល័យ​និង​តាម​រយៈ​មធ្យោ​បាយ​ផ្សាយ​ដំណឹង​ផ្សេង​ៗ។

* តើ​បញ្ហា “ច្រក​ចេញ​” របស់​សិក្ខា​កាម​ត្រូវ​បាន​សាលា​ចាប់​អា​រម្មណ៍​យ៉ាង​ដូច​ម្ដេច ជម្រាប​ប្រ​សាសន៍​លោក​ ?

-សា​លា​រៀន​អនុវត្ត​គោល​ការណ៍​ចង​សម្ព័ន្ធ​រវាង​សា​លា​រៀន ​និង​អា​ជីវ​កម្ម​ក្នុង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ រួម​ទាំង​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​។ សា​លា​រៀន​បាន​ជួប​ពិភាក្សា​យោ​បល់​និង​ចុះ​ហត្ថ​លេខា​លើអនុ​ស្សរណៈ​សហ​ការ​ជា​មួយ​អា​ជីវ​កម្ម​ជា​ច្រើន​ ដើម្បី​ពិភាក្សា​អំ​ពី​ខ្លឹម​សារ​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​ ជំនួយ​សិស្ស​ហាត់​ការ​និង​ធ្វើ​ការ​ក្នុង​អា​ជីវ​កម្ម​។ ដោយ​សារ​ការ​ចង​សម្ព័ន្ធ​នេះ​បាន​ជួយ​ដល់​សិស្ស​ងាយ​កៀក​ការ​ងារ​ធ្វើ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ អា​ជីវ​កម្ម​មិន​ចាំ​បាច់​រៀប​ចំ​ការ​បណ្តុះ​បណ្តាល​ឡើង​វិញ​ ហើយ​អត្រា​សិស្ស​បញ្ចប់​ការ​សិក្សា​ស្វែង​រក​បាន​ការ​ងារ​ធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ គិត​ជាមធ្យម​ភាគ​សម្រេច​ ៨០%។ បច្ចុប្បន្ន​ មាន​សិស្ស​សា​លា​ចំ​នួន​ ៥ នាក់​ ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ប្រ​ទេស​ជប៉ុន​ និង​សិស្ស​ ៦ នាក់​ទៀត​ទើប​តែ​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ​ កំ​ពុង​រៀន​ភាសា​ជប៉ុន​ ត្រៀម​ទៅ​ធ្វើ​ការ​នៅ​បរ​ទេស​។

* នៅ​ពេល​ខាង​មុខ​ តើ​សាលា​នឹង​ផ្តោត​ទៅ​លើ​ភារ​កិច្ច​សំ​ខាន់​ៗអ្វីខ្លះ​ជម្រាប​ប្រសាសន៍​លោក​ ?

-សា​លា​រៀន​នឹង​បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង​បង្រៀន​ និង​រៀន​។ សកម្ម​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​បង្រៀន​ និង​វាយ​តម្លៃ​សិស្ស​តាម​ទិស​លើក​កម្ពស់​គំ​និត​ម្ចាស់​ការ​ ច្នៃ​ប្រតិ​ដ្ឋ និង​អភិវឌ្ឍ​សមត្ថ​ភាព​របស់​សិស្ស​ម្នាក់ៗ។ល។ សាលា​បន្ត​បង្កើន​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​ការ​រៀប​ចំ​ឱ្យ​សិស្ស​ហាត់​ការ​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​បណ្ដុះ​បណ្ដាល​តាម​តម្រូវ​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដល់​សិស្ស​ ក្រោយ​ពី​រៀន​ចប់៕

*អរ​គុណ​លោក​ !                                    

                                     ថាញ​ឡុង​ - ថាច់ធី

ចែករំលែកអត្ថបទ