20/03/2023 - 17:00

សកម្ម​ភាព​ជាក់​ស្តែង​នៃ​ទិវា​ជួប​ជុំ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​

រៀង​រាល់​ឆ្នាំ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ តែង​រៀប​ចំ​ទិវា​ជួប​ជុំ​ការ​ពារ​ព្រំ​ដែន​ទូទាំង​ប្រ​ជា​ជន​ (ហៅ​កាត់​ថា​ ទិវា​ជួប​ជុំ​) នៅ​តាម​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​នា​នា​នៃ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ពិធីនេះ​បង្ក​ជា​បរិយា​កាស​សប្បាយ​រីក​រាយ​ពុះ​ពោរ​ ស្ងើច​សរ​សើរ​ គាំ​ទ្រ ដើម្បី​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​ប្រ​ជា​ជន​និង​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត។​

 ​ នៅ​ទិវា​ជួប​ជុំ​ អង្គ​ភាព​បាន​ជូន​ផ្លាក​និមិត្ត​រូប​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ​អាង​ថាញ់ ៣។​

តាម​ប្រ​សាសន៍​លោក​វរសនីយ៍​ឯក​ ឡេត្វឹង​អាញ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទិវា​ជួប​ជុំ​សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​របស់​ប្រ​ជា​ជន​; តួនា​ទី ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ក្នុង​ការ​កសាង​ គ្រប់​គ្រង​និង​ការ​ពារ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​; បង្ក​ចំ​ណុច​សំ​ខាន់​ជាវិជ្ជ​មាន​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ​និង​ទូទាំង​ប្រ​ជា​ជន​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​បូរណ​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ ជាតិ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ពង្រឹង​ពង្រីក​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ សាមគ្គី​ រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ កសាង​គោល​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ គោល​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​ ផ្សារ​ភ្ជាប់​នឹង​កសាង​គោល​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

សកម្ម​ភាព​នៃ​ទិវា​ជួប​ជុំ​ គឺសំ​ដៅ​គិត​គូរ​ដល់​អ្នក​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​  ឆ្នាំ​ ២០២២ ក្នុង​ទិវា​ជួប​ជុំ​ អង្គ​ភាព​បាន​ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​ ២២ ខ្នង​ (មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់ ៥០ លាន​ដុង​);  ជូន​អំ​ណោយ​ ៥៥ ចំ​ណែក​ ក្នុង​មួយ​ចំ​ណែក​ៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់ ១លាន​ដុង​ដល់​សិស្ស​ក្រី​ក្រ​ជម្នះ​លំ​បាក​រៀន​ពូកែ​; ជូន​អំ​ណោយ​ជាង​ ២០០ ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រនៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ឆ្នាំ​ ២០២៣ ទិវា​ជួប​ជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ចំ​នួន​ ១១ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ តាម​រយៈ​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ចលនា​ដល់​អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ សង់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​ ១៩ ខ្នង​ គិត​ជា​ទឹក​តម្លៃ​ទឹក​ប្រាក់​ចំ​នួន​ ៩៥០ លាន​ដុង​; ជូន​អា​ហា​រូប​ករណ៍ ៤០ ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រសង្វាត​រៀន​សូត្រ​ (ក្នុង​មួយ​ចំ​ណែក​ៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់ ១លាន​ដុង​) ជូន​អំ​ណោយ​ ៥០ ចំ​ណែក​ដល់​អ្នក​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ដើម្បី​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព។​ បង​ស្រី​ថាច់​ធីពឿង នៅ​ឃុំ​អាង​ថាញ់ ៣ ស្រុក​កូវ​ឡៅ​យុង ឱ្យ​ដឹង​៖ “គ្រួ​សារ​ក្រ ប្តី​ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​ឈ្នួល​បាន​ត្រឹម​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ គ្មាន​សេស​សល់​ ផ្ទះ​ទ្រុឌ​ទ្រោម​ គ្មាន​ប្រាក់​ជួស​ជុល​។​ ឆ្នាំ​នេះ​ ដោយ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ ពិនិត្យ​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។​ ឥឡូ​វនេះ​ មាន​ផ្ទះ​សម្បែង​សម​រម្យ ដូច្នេះ​ នឹង​នរចិត្ត​ប្រ​កប​ការ​ងារ​រក​ស៊ី​ គិត​គូរ​ជីវ​ភាព​ឱ្យ​បាន​ល្អ​ប្រ​សើរ”។​

លោក​វរសេនីយ៍​ឯក​ ឡេវ៉ាន់​អាញ ឱ្យ​ដឹង​ បន្ថែម​៖ “ចង្កោម​សកម្ម​ភាព​នៃ​ទិវា​ជួប​ជុំ​គឺមាន​អត្ថ​ន័យ​ជាក់​ស្តែង​ ឆ្ពោះ​ទៅ​រក​អ្នក​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​រឹត​បន្តឹង​នូវ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​។​ ពិសេស​ ទិវា​ជួប​ជុំ​នៅ​ទាំង​ពង្រីក​តួនា​ទីទទួល​ខុស​ត្រូវ​ កម្លាំង​ស្នូល​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្នុង​ការ​គ្រប់​គ្រង​ ការ​ពារ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត”៕​      

                       លីធាន​-មុនី​

ចែករំលែកអត្ថបទ