ក្រសួងហិរញ្ញវត្ថុ ទើបរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីស្រង់មតិអំពីសេចក្តីកំណត់ជាប់ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុក្នុងសេចក្តីព្រាងច្បាប់ដីធ្លី (វិសោធនកម្ម) និងបញ្ហាដែលជាប់ពាក់ព័ន្ធនឹងវិសាលភាពអភិបាលកិច្ចរបស់ក្រសួងហិរញ្ញវត្ថុ។
សមមិត្ត យឿងតឹងហៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្ដាញក្រុងកឹងធើ។
តាមក្រសួងហិរញ្ញវត្ថុ ក្រោយរយៈពេល ១០ ឆ្នាំអនុវត្តច្បាប់ដីធ្លី ការគ្រប់គ្រងដីធ្លីនិយាយរួម និងហិរញ្ញវត្ថុដីធ្លីនិយាយដោយឡែក ក៏សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន បង្កើតក្របខ័ណ្ឌគតិយុត្តព្រមៗគ្នាក្នុងការកៀរគរ ទាញយកផលប្រើប្រាស់ធនធានដីធ្លីសមស្រប ប្រិតសំចៃនិងមានប្រសិទ្ធភាព។ ក្នុងនោះ គោលនយោបាយហិរញ្ញវត្ថុលើវិស័យដីធ្លីត្រូវបានសុក្រឹតជាបណ្តើរៗ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញប្រភពចំណូលជូនថវិការដ្ឋ...។ គោលនយោបាយអនុគ្រោះអំពីពន្ធដារ កាត់បន្ថយប្រាក់ប្រើប្រាស់ដីធ្លី ប្រាក់ជួលដី រួមចំណែកដ៏សំខាន់ដើម្បីទាក់ទាញការវិនិយោគ ពិសេសគឺនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង; ក្របខណ្ឌតម្លៃដីនិងតារាងតម្លៃដីត្រូវបានធ្វើឡើងតាមសេចក្តីកំណត់ ដោយគិតដល់តម្លៃដីនៅថេរលើទីផ្សារ។
នៅក្នុងកិច្ចប្រជុំ មានមតិយោបល់ជាច្រើន ផ្តោតសំខាន់លើបញ្ហាហិរញ្ញវត្ថុដីធ្លី ប្រាក់ចំណូលពីដីធ្លី ការដាក់ដេញថ្លៃសិទ្ធិប្រើប្រាស់ដី បែងចែកប្រភពចំណូលពីដីធ្លីផ្ញើឡើងមជ្ឈិមនិងទុកនៅភូមិភាគ វិធានការកំណត់តម្លៃដី ការទំនាក់ទំនងរវាងច្បាប់ដីធ្លីនិងច្បាប់ផ្សេងៗ ដូចជាច្បាប់គ្រប់គ្រង ប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ ច្បាប់ថវិការដ្ឋ ច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋាន។ អ្នកតំណាងទាំងឡាយ ក៏បានលើកសំណើលើខ្លឹមសារទាក់ទងនឹងការធ្វើវិមជ្ឈការថ្នាក់មជ្ឈិមនិងភូមិភាគ ក្នុងការគ្រប់គ្រងដីធ្លី ការទំនាក់ទំនងរវាងដំណាក់កាលសម្រេចប្រគល់ដី កំណត់តម្លៃ កំណត់កម្រិតពន្ធដារដើម្បីធានាផលប្រយោជន៍ កាតព្វកិច្ចរបស់វិនិយោគិនរដ្ឋ និងអង្គការផ្សេងៗ។
មានប្រសាសន៍ក្នុងអង្គប្រជុំ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ង្វៀងឌឹកជី គូសបញ្ជាក់៖ រាល់មតិយោបល់ក្នុងអង្គប្រជុំ គឺជាព័ត៌មានដ៏សំខាន់សម្រាប់ក្រសួងហិរញ្ញវត្ថុ ធ្វើការបូកសរុប សិក្សាស្រាវជ្រាវនិងទទួលយក ដើម្បីសហការជាមួយក្រសួងធនធានធម្មជាតិនិងបរិស្ថាន ព្រមទាំងស្ថាប័ននានារបស់រដ្ឋាភិបាល ដែលបានប្រគល់ឱ្យដឹកនាំស្រាវជ្រាវ រៀបរៀងសេចក្ដីព្រាងច្បាប់ដីធ្លី (វិសោធនកម្ម) ដើម្បីបន្តធ្វើឱ្យសុក្រឹតសេចក្តីព្រាងច្បាប់ ជាពិសេសគឺខ្លឹមសារដែលពាក់ព័ន្ធដល់ហិរញ្ញវត្ថុដីធ្លី ទ្រព្យសម្បត្តិសាធារណៈ កំណត់ពីមុខងារ ភារកិច្ច របស់ស្ថាប័នហិរញ្ញវត្ថុ ចាប់តាំងពីថ្នាក់មជ្ឈិមដល់មូលដ្ឋានទៅក្នុងច្បាប់ គ្រប់គ្រងប្រភពធនធានដីធ្លីសំខាន់ៗរបស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍ ទស្សនៈដឹកនាំរបស់បក្សនិងរដ្ឋ ការទន្ទឹងរង់ចាំរបស់ប្រជាជនគ្រប់ជាន់ស្រទាប់ ជម្នះនូវភាពខ្វះខាត ភាពខ្វះចន្លោះក្នុងការគ្រប់គ្រង ប្រើប្រាស់ដីធ្លីជាក់ស្តែងនាពេលបច្ចុប្បន្ន៕
មិញហ្វៀង-ត្រឹងរ៉ូន