21/02/2023 - 09:18

សុខា​ភិបាល​មូល​ដ្ឋាន​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​

ខេត្ត​សុក​ត្រាំង​ តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ដំ​ណាក់​សុខា​ភិបាល​ និង​រៀប​ចំ​បុគ្គ​លិក​មាន​សមត្ថ​ភាព​នៅ​តាម​ឃុំ​ សង្កាត់​និង​ទីប្រ​ជុំ​ជន​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដើម្បី​បម្រើ​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

បុគ្គ​លិក​សុខា​ភិបាល​ឃុំ​វ៉ៀង​ប៊ិញ  ស្រុក​ត្រឹង​ដេ  បញ្ចូល​សេរ៉ូម​ឱ្យ​អ្នក​ជំ​ងឺ​។​

ទូទាំង​ខេត្ត​សុក​ត្រាំង​ បច្ចុប្បន្ន​មាន​ ១០៩ /១០៩ ឃុំ​ សង្កាត់​ និង​ទីប្រ​ជុំ​ជន​ មាន​ដំ​ណា​ក់​សុខា​ភិបាល​សម្រេច​ក្រម​លក្ខឋាន​ជាតិ​ អំ​ពី​សុខា​ភិបាល​; ដំ​ណាក់​សុខា​ភិបាល​ ៩៧ /១០៩ មាន​វេជ្ជ​បណ្ឌិត​ អនុសង្កាត់​ ភូមិ​ចំ​នួន​ ៧៧៥ មាន​កម្មា​ភិបាល​ពេទ្យ។​ ពិសេស​ ខេត្ត​បាន​ផ្ដល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន​ ២៦៧.៧៣០ គិត​ជាទឹក​ប្រាក់​សរុប​ជាង​ ១៧៨,៥ ពាន់​លាន​ដុង​។​ អា​ស្រ័យ​ហេតុ​នេះ​ ជន​រួម​ជាតិ​ខ្មែរ​ចំ​ណុះ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​ប​ន្ទាត់​ក្រ ត្រូវ​បាន​គិត​គូរ​យ៉ាង​ល្អ​ពី​ការ​ងារ​ថែ​ទាំ​សុខ​ភាព។​ គ្រូ​ពេទ្យ​ត្រេវ​រ៉េត ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ឱ្យ​ដឹង​៖ “ជា​ឃុំ​លំ​បាក​ខ្លាំង​ ម៉្លោះ​ហើយ​ មាមីង​ខ្មែរ​នៅ​ទីនេះ​ បាន​ផ្តល់​និង​ពិនិត្យ​ជំ​ងឺ​ ដោយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ១០០%។​ ដំ​ណាក់​សុខា​ភិបាល​មាន​វេជ្ជ​បណ្ឌិត​ មាន​ការ​បំ​ពាក់​ឧបករណ៍​ពេទ្យ​ទំ​នើប​ៗ​ និង​កង​ជួរ​គ្រូ​ពេទ្យ​តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ម៉្លោះ​ហើយ​បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​។​ ដូច្នេះ​ ពេល​ឈឺ​ថ្កាត់​គឺមាមីង​តែង​មក​ពិនិត្យ​ជំ​ងឺ​ បើ​ឈឺ​ធ្ងន់​គឺវេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិបាល​ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល​”។​

វេជ្ជ​បណ្ឌិត​ឡេ​ថាញ​តង ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ឱ្យ​ដឹង​៖ “ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ជាង​ ៧៣% ដូច្នេះ​ ដំ​ណាក់​សុខា​ភិបាល​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ។​ នេះ​ជា​ដំ​ណាក់​សុខា​ភិបាល​តែ​មួយ​គត់​របស់​ស្រុក​ ដែល​មាន​វេជ្ជ​បណ្ឌិត​ពីរ​នា​ក់ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស I ម្នាក់ ហើយ​មាន​បុគ្គ​លិក​ពេទ្យ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​តាម​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ និង​អនុវត្ត​ល្អ​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​នៅ​មូល​ដ្ឋាន​។​ អា​ស្រ័យ​ហេតុ​នេះ​ ប្រ​ជា​ជន​មាន​ទំ​នុក​ចិត្ត​មក​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ កាត់​បន្ថយ​បាន​ការ​ហួស​ចំ​ណុះ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​”។​ និយាយ​ពី​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ លោក​ថាច់​មល នៅ​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ឱ្យ​ដឹង​៖ “ដំ​ណាក់​សុខា​ភិបាល​មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស II ដូច្នេះ​ពេល​ឈឺ​ម្ដង​ៗ​ ខ្ញុំ​តែង​មក​ពិនិត្យ​ជំ​ងឺ​នៅ​ទីនេះ​។​ ខ្ញុំ​មាន​អា​ការៈ​ឈឺ​ពោះ​ វេជ្ជ​បណ្ឌិត​ពិនិត្យ​ ឆ្លុះ​អេកូ ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​រលាក​ក្រពះ​ ហើយ​បាន​ឱ្យ​ថ្នាំ​មក​ផ្ទះ​ផឹក។​ មក​ដំ​ណាក់​សុខា​ភិបាល​ចំ​ណាយ​ពេល​មិន​ដល់​មួយ​ម៉ោង​ តែបើ​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ត្រូវ​ប្រើ​ពេល​កន្លះ​ថ្ងៃ​ ហើយ​ផ្ដល់​ថ្នាំ​ធានា​រ៉ាប់​រង​ដូច​តែគ្នា​”។​

អ្នក​ស្រី​ហ្វិញ​ធីយ៉ីម​ង៉ុក​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បញ្ជាក់​៖ “បច្ចុប្បន្ន​ ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ ត្រូវ​បាន​វិនិ​យោគ​កសាង​សុក្រឹត​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​ ដោយ​ឡែក​ចំ​ពោះ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ក្រៅ​ពី​បាន​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ ដំ​ណា​ក់​សុខា​ភិបាល ​ក៏​បាន​ខេត្ត​វិនិ​យោគ​កសាង​សម្រេច​ក្រម​លក្ខឋាន​ជាតិ​អំ​ពី​សុខា​ភិបាល​ ហើយ​មាន​កង​ជួរ​គ្រូ​ពេទ្យ​ខ្មែរ​ បម្រើ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ។​ តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​ល្អ​នូវ​ការ​ងារ​ថែទាំ​សុខ​ភាព​បឋម​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត៕​

                                    យ៉ីអាញ-ទីទុយ​

ចែករំលែកអត្ថបទ