លោក ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបទទួលអភិបាលខេត្ត និងសមាជិកគណៈប្រតិភូនៃខេត្តកំពង់ឆ្នាំង អញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅក្រុងកឹងធើ។
លោក ត្រឹងវៀតទ្រឿង (ខាងស្តាំ) ជូន ៥.០០០ USD ដល់ខេត្តកំពង់ឆ្នាំងក្នុងឱកាសជំនួប។
បញ្ជាក់ពីទំនាក់ទំនងមិត្តភាពជាប្រវេណីដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា បានពូនជ្រំជាច្រើនជំនាន់ លោកត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុង ឱ្យដឹង៖ ក្រុងកឹងធើមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយនឹងអង្គភាពកងយោធពលខេមរភូមិន្ទ និងភូមិភាគនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានខេត្តកំពង់ឆ្នាំង។ រាល់សកម្មភាពផ្លាស់ប្ដូរ គណៈប្រតិភូជាប្រចាំ កាន់តែរឹតបន្តឹងចំណងសាមគ្គីភាព ទំនាក់ទំនងមិត្តភាពជាប្រវេណី និងបើកឱកាសសហប្រតិបត្តិការច្រើនថែមទៀត រវាងក្រុងកឹងធើ ជាមួយនឹងកម្ពុជា។
សម្តែងនូវសេចក្តីត្រេកអរ និងអរគុណចំពោះការបដិសណ្ឋារៈរបស់ថ្នាក់ដឹកនាំក្រុងកឹងធើ ដល់គណៈប្រតិភូ លោក ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ក្រុងកឹងធើ សំដៅបង្កើនទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ពិសេស គឺចំណងមិត្តភាព រវាងខេត្តកំពង់ឆ្នាំង និងក្រុងកឹងធើ ដើម្បីចំណងមិត្តភាពកាន់តែស្អិតល្មួត យូរអង្វែង ជាមួយនឹងគោលដៅ គឺរួមគ្នាផ្សព្វផ្សាយអនុវត្តនូវសកម្មភាពសហប្រតិបត្តិការអភិវឌ្ឍ វិនិយោគ ផ្អែកលើមូលដ្ឋានគោរពអធិបតេយ្យ ផលប្រយោជន៍របស់ភាគី សមស្របជាមួយនឹងច្បាប់ និងសេចក្តីកំណត់ជាធរមានរបស់ប្រទេសទាំងពីរ។ លោក ស៊ុនសុវណ្ណារិទ្ធ យល់ថា ផ្តើមពីព័ត៌មានអំពីសក្តានុពល ឱកាសនៃកិច្ចសហប្រតិបត្តិការវិនិយោគនៅក្រុងកឹងធើ នឹងស្វែងរកដៃគូសមស្រប ដើម្បីឧទ្ទេសនាមតភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូរបស់ក្រុងកឹងធើ៕
ដំណឹងនិងរូបភាព៖ ណាមហឿង-វិមាន