មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/02/2023 - 16:04

ឈាន​មុខ​អនុវត្ត​បច្ចេក​វិទ្យា​ថ្មី​

នៅ​ក្រុង​កឹង​ធើ បាន​លេច​ឡើង​អា​ជីវ​កម្ម​ជា​ច្រើន​ មិន​ញ​ញើត​ឈាន​មុខ​ក្នុង​ការ​ផ្ទេរ​និង​អនុវត្ត​បច្ចេក​វិទ្យា​ថ្មី​ ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ ផ្ដល់​ផល​ទ្វេ​ដង​ដល់​អា​ជីវ​កម្ម​និង​អ្នក​ប្រើ​ប្រាស់​។​

 

  ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ដាយថាញ់​សាខា​កឹង​ធើ បង្ហាញ​ពី​ការ​ព្រោះ​ស្រូវ​ដោយ​យន្ត​ហោះ​ដ្រូន។
 រូបថត៖ ក្រុមហ៊ុនផ្តល់

ថ្មីៗ​នេះ​ នៅ​តំ​បន់​ផលិត​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​លេច​ឡើង​នូវ​រូប​ភាព​មាមីង​កសិករ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃបញ្ជា​យន្ត​ហោះ​ដ្រូន ដើម្បី​សាប​ព្រោះ​ បាចជី និង​បាញ់​ថ្នាំ​ ការ​ពារ​រុក្ខ​ជាតិ​។ល។​ គ្រប់​ប៉ា​រ៉ាម៉ែត្រ​ទាំង​អស់​ ចាប់​ពី​ល្បឿន​ហោះ​ហើរ​ កម្ពស់​បរិមាណ​ ផ្លូវ​ហោះ​ហើរ​ និង​ពេល​វេលា​ហោះ​ហើរ​ ។ល។​ សុទ្ធ​សឹង​បាន​ដំ​ឡើង​កម្ម​វិធី​ស្វ័យ​ប្រ​វត្តិ​ អ្នក​ប្រើប្រាស់​គ្រាន់​តែណែ​នាំ​ក្នុង​រយៈ​ពេល​ខ្លី​។​ ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​និង​ទិន្ន​ផល​ដែល​បច្ចេក​វិទ្យា​នេះ​នាំ​មក​ ត្រូវ​បាន​លោក​ ឡេក្វាង​ហាញ់ នា​យក​សហ​ករណ៍ ឡុង​ប៊ិញ ទីរួម​ខេត្ត​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ ធ្វើ​ការ​បៀប​ធៀប​បញ្ជាក់​៖ “បើ​សិន​ជាបាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​បែប​ធម្ម​តា​ ចំ​ណាយ​ពេល​ពី​ ១ ទៅ​ ១,៥ ម៉ោង​ក្នុង​មួយ​ហិក​តា​ ថ្លៃ​ឈ្នួល​ពី​ ២៥០.០០០ -៣០០.០០០ ដុង​/ហិក​តា​ ខណៈ​ពេល​បាញ់​ថ្នាំ​ដោយ​យន្ត​ហោះ​ដ្រូនគឺមិន​ដល់​ ១០ នា​ទីផង​ ថ្លៃ​ឈ្នួល​ត្រឹម​តែ ១៨០.០០០ ដុង​/ហិក​តា​។​ ម៉ាស៊ីន​បាញ់​ចេញ​តំ​ណក់​ទឹក​ល្អិត​ៗ​ ដូច្នេះ​ ប្រិត​សំ​ចៃ​ថ្នាំ​និង​បរិមាណ​កំ​ណត់​ត្រឹម​ត្រូវ​”។​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ផល​ និង​ជួយ​ដល់​កសិករ​មាន​ឱកាស​បាន​បង្ខិត​ជិត​នឹង​បច្ចេក​វិទ្យា​ទំ​នើប​ នេះ​កាន់​តែ​ងាយ​ស្រួល​ ក្រុម​ហ៊ុន​ដាយ​ថាញ់ កំ​ពុង​មាន​គម្រោង​អភិវឌ្ឍ​យន្ត​ហោះ​ដ្រូន​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ផ្ទាល់​ និង​ផ្សព្វ​ផ្សាយ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​ ២០២៣ ។​ នេះ​មិន​ត្រឹម​តែជា​ជំ​ហាន​អភិវឌ្ឍ​របស់​អា​ជីវ​កម្ម​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណឹង​ល្អ​សម្រាប់​កសិករ​ដែល​មាន​ចំ​ណាប់​អា​រម្មណ៍​ដល់​យន្តូប​នីយ​កម្ម​ និង​បច្ចេក​វិទ្យា​ឌីជី​ថល។​

កម្ម​ករ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ស្ថាបត្យ​កម្ម​គ្រឿង​សង្ហា​រិម​តឹនម៉ោក​ កំ​ពុង​ដំ​ណើរ​ការ​ម៉ាស៊ីន​ខួង​ឈើ​ CNC ៥ អ័ក្ស​ ស្វ័យ​ប្រ​វត្តិ​។​ រូប​ថត​៖ ឡែធូ

គ្រោង​ការ​ “អនុវត្ត​ម៉ាស៊ី​ន​ខួង​ឈើ​ CNC ៥ អ័ក្ស​ ស្វ័យ​ប្រវត្តិ​” របស់​ក្រុម​​ហ៊ុន​ភាគ​ហ៊ុន​ស្ថា​បត្យ​កម្ម​ គ្រឿង​សង្ហា​រិម​តឹន​ម៉ោក​ ទើប​បាន​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ​ក្រុង​កឹង​ធើ​ពិនិត្យ​ទទួល​ស្គាល់​។​ លោក​ឡេជីទៀង​ នា​យក​ក្រុម​ហ៊ុន​តឹន​ម៉ោក​ ឧទ្ទេស​នាម៖ សម្រាប់​ផលិត​ផល​ឈើ​ ពិសេស​ គឺទ្វារ​ផ្ទះ​ដំ​ណាក់​ការ​ក្រឡឹង​ដុស​ខាត់​ ស្វាន​រន្ធ ដាប់​បញ្ចូល​ដំ​ណា​ប់ ត្រូវ​ការ​ខ្នាត​ត្រឹម​ត្រូវ​ ស្មើ​ ដូច្នេះ​ ម៉ាស៊ីន​ខួង​ឈើ​ CNC ៥ អ័ក្ស​គឺជា​បច្ចេក​វិទ្យា​ទំ​នើប​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នេះ​បាន​ល្អ​។​ ម៉ាស៊ីន​នេះ​មាន​ក្យាលរណា​រ ​១ ក្បាល​ ខួង​រន្ធ ១ ក្បាល ​ខួង​ជ្រុង​ ១ និង​ក្បាល​ក្រឡឹង​ ១ អាច​ដំ​ណើរ​ការ​បត់​បែន​តាម​ ៥អ័ក្ស​ X, Y, Z, A, C; ដូច្នេះ​ អាច​ដំ​ណើរ​ការ​ច្រើន​មុខ​ងារ​ក្នុង​ពេល​តែ​មួយ​ អា​ស្រ័យ​ហេតុ​នេះ​ ល្បឿន​ដំ​ណើរ​ការ​លេច​ធ្លោ​ ផលិត​ភាព​លើស ១០ ដង​ បើ​ប្រៀប​ធៀប​នឹង​ផលិត​ដោយ​ដៃ​ ឬ​ក៏​ចរន្ត​ម៉ាស៊ីន​ក្រឡឹង​។​ ពិសេស​ ម៉ាស៊ីន​ត្រូវ​បាន​បំ​ពាក់​ដោយ​ប្រ​ព័ន្ធ​ស្វ័យ​ប្រ​វត្តិ​ ធានា​ដំ​ណើរ​ការ​ជា​បន្ត​បន្ទាប់​ ដូច្នេះ​ កាត់​បន្ថយ​បាន​ពេល​វេលា​។​ ជំ​នួស​ឱ្យ​ការ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ ប្រើ​ម៉ាស៊ីន​ខួង​ឈើ​ CNC ៥ អ័ក្ស​ គឺជា​មធ្យោ​បាយ​ល្អ​ ធ្វើ​បាន​ច្រើន​មុខ​ងារ​ ដូច្នេះ​ អាច​ប្រិត​សំ​ចៃ​បាន​ទាំង​ពេល​វេលា ​និង​បង្កើន​ផលិត​ភាព​ ព្រម​ទាំង​កាត់​បន្ថយ​ថ្លៃ​ឈ្នួល​កម្ម​ករ​។​ ក្រុម​ហ៊ុន​តឹន​ម៉ោក​ អនុវត្ត​គម្រោង​នេះ​ ចាប់​ពី​ឆ្នាំ​ ២០១៩ សរុប​ថវិកា​វិនិយោគ​ជាង​ ១,៧ ពាន់​លាន​ដុង​ ក្នុង​នោះ​ ថវិកា​រដ្ឋ​ឧបត្ថម្ភ​ចំ​នួន​ ៥០០ លាន​ដុង​។​ ក្រោយ​ពី​រយៈ​ពេល​៣ឆ្នាំ​អនុវត្ត​បច្ចេក​វិទ្យា​ថ្មី​ គម្រោង​ត្រូវ​បាន​ពិនិត្យ​ទទួល​ស្គាល់​ និង​បាន​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ​ អា​ស្រ័យ​ដោយ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ ដឹក​នាំ វាយ​តម្លៃ​ខ្ពស់​៕​

                                      ឡែធូ-មុនី​

ចែករំលែកអត្ថបទ