សុកត្រាំង ជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយត្រូវបានមជ្ឈិមវិនិយោគនូវគោលនយោបាយអនុគ្រោះជាច្រើន ហើយត្រូវបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព។ ផ្ដើមពីនោះ មានរាប់រយគ្រួសារបានឈានឡើងចាកផុតពីភាពក្រីក្រ មានជីវភាពលំនឹង។
បណ្ដុះបណ្ដាលមុខរបរត្បាញបន្ទោះដល់នារីខ្មែរនៅឃុំថាមដូង ស្រុកមីស្វៀង។
ឆ្នាំ២០២២ សាខាធនាគារគោលនយោបាយសង្គមខេត្ត បានផ្ដល់កម្ចីឥណទានអនុគ្រោះដល់ ៣៥.០៧១ លើកគ្រួសារ ក្នុងនោះ មានជនជាតិភាគតិចក្រីក្រ ប្រកៀកបន្ទាត់ក្រចំនួន ៨.៧៣៥ គ្រួសារ ដើម្បីយកទៅវិនិយោគផលិតកម្ម ទិញកូនពូជ ឈើដំណាំ សត្វចិញ្ចឹម ចំណីសត្វ។ល។ គិតជាទឹកប្រាក់ ៥៦៨,៧ ពាន់លានដុង។ ផ្ដើមពីនោះ មានគ្រួសារជនរួមជាតិខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រជាច្រើនមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច មានជីវភាពលំនឹង។
លោកលីថាយវ៉ូវ នៅសង្កាត់ ៥ ក្រុងសុកត្រាំង ឱ្យដឹង៖ “ខ្ញុំទើបបុលទុន ៣០ លានដុងដោយអត្រាការប្រាក់ទាបពីធនាគារគោលនយោបាយសង្គមដើម្បីចិញ្ចឹមមាន់។ ជាច្រើនឆ្នាំមកនេះ អាស្រ័យរដ្ឋបានឱ្យគ្រួសារក្រីក្រ បុលទុនដោយអត្រាការប្រាក់ទាប ទើបខ្ញុំមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច ជីវភាពបានលំនឹងជាបណ្ដើរៗ”។ ចំណែកបងស្រីត្រឹងធីង៉ុកហឿង នៅឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “ខ្ញុំបុលទុនពីធនាគារ ៤ លើក សរុបជាង ២០០ លានដុង ដើម្បីដាំដំណាំរួមផ្សំ ចិញ្ចឹមគោនិងមាន់។ល។ អាស្រ័យទម្រង់រកស៊ីមានប្រសិទ្ធភាព ទើបខ្ញុំចាកផុតពីភាពក្រីក្រ មានជីវភាពលំនឹង។ អាស្រ័យរដ្ឋមានគោលនយោបាយ ផ្ដល់កម្ចីឥណទានដោយអត្រាការប្រាក់អនុគ្រោះ ប្ដីប្រពន្ធខ្ញុំមិនបាច់ទៅធ្វើការឈ្នួលនៅស្រុកឆ្ងាយដូចពីមុនទៀត ហើយគិតតែផ្ដុំកម្លាំងរកស៊ីធ្វើមានបានប៉ុណ្ណោះ”។
អាស្រ័យបានប្រាក់កម្ចីឥណទានអនុគ្រោះ ទើបមាមីងខ្មែរនៅឃុំថាញភូ ស្រុកមីស្វៀង មានលក្ខណសម្បត្តិដាំដំណាំរួមផ្សំ បង្កើនប្រាក់ចំណូលលំនឹងជីវភាព។
ក្រៅពីនោះ ខេត្តសុកត្រាំងនៅទាំងផ្សព្វផ្សាយកម្មវិធី គម្រោងចំនួន ៦ របស់អង្គការក្រៅរដ្ឋាភិបាលចំនួន ៥ សរុបទឹកប្រាក់ប្រមាណ ៦១៨.៥១២ ដុល្លារ។ នេះជាគម្រោង “បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច” រហូតដល់ឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ គម្រោងទាំងនេះត្រូវបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព មានដូច៖ គម្រោងជំនួយដំឡើងនាឡិកាទឹកនិងទឹកប្រើប្រាស់ជូនគ្រួសារក្រីក្រតំបន់ជនបទខេត្តសុកត្រាំងចំនួន ៣៥០; គម្រោងបណ្ដុះបណ្ដាលមុខរបរ ដោះស្រាយការងារធ្វើជូនប្រជាជន ១៦.៦៣៧ នាក់; គោលនយោបាយជំនួយអង្ករដល់សិស្សានុសិស្សតាមសាលានានា ចំណុះតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង គឺបានជំនួយអង្ករចំនួន ៣៨៩.៧៣០ គីឡូក្រាមដល់សិស្សជនជាតិខ្មែរ ៦.៤៤៤ នាក់។ល។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ហ្វិញធីយីមង៉ុក ឱ្យដឹង៖ “ឆ្នាំ ២០២២ ខេត្តបានមជ្ឈិមវិនិយោគរាប់រយពាន់លានដុង ដើម្បីអនុវត្តនូវគោលនយោបាយជនជាតិ។ ក្នុងនោះ អាទិភាពវិនិយោគដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រអភិវឌ្ឍសេដ្ឋកិច្ច។ ភាគច្រើនប្រភពទុនដែលវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចដល់គ្រួសារជនជាតិខ្មែរ សុទ្ធសឹងតែពង្រីកបានប្រសិទ្ធភាព ម្ល៉ោះហើយជីវភាពរបស់មាមីងកាន់តែលំនឹង និងលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងឆ្នាំ ២០២២ ទូទាំងខេត្តមាន ២.៤៨៣ គ្រួសារជនជាតិភាគតិចចាកផុតពីភាពក្រីក្រដោយចីរភាព”៕
យ្វីអាញ-ថាច់ធី