មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/02/2023 - 14:55

នារីខ្មែរ​ អ្នក​បង្កើន​រស​ជាតិ​ទឹក​ផ្កា​ត្នោត

បង​ស្រី ចៅ​ង៉ុក​យ៉ីវ អ្នក​ប​ង្កើតពាណិជ្ជ​សញ្ញា​ទឹក​ដម​ផ្កា​ត្នោត Palmania ។

ដោយ​មាន​បំ​ណង​ចង់​អភិរក្ស​ និង​អភិវឌ្ឍន៍​របរ​ផលិត​ទឹក​ដម​ផ្កាត្នោត​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ឆ្នាំ​ ២០១៧ បង​ស្រី​ចៅ​ង៉ុក​យ៉ីវ នៅ​ស្រុក​ទ្រីតូង ខេត្ត​អាង​យ៉ាង​ រួម​ជា​មួយ​នឹង​មិត្ត​ភក្តិ​មួយ​ចំ​នួន​បាន​បង្កើត​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ Palmania សំ​ដៅ​នាំ​យក​នូវ​រស​ជាតិ​ផ្អែម​ត្រជាក់​នៃ​ទឹក​ត្នោត បង្កើត​ជា​ផលិត​ផល​ពិសេស​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

 

បង​ស្រី​យ៉ីវ ចែក​រំលែក៖ “យើង​ខ្ញុំ​មាន​បំ​ណង​ចង់​ផ្គត់​ផ្គង់​ និង​លើក​កម្ពស់​ផលិត​ផល​ទឹក​ដម​ផ្កា​ត្នោត​នៅ​ស្រុក​កំ​ណើត​អាង​យ៉ាង​ រួម​ចំ​ណែក​អនុវត្ត​ទំ​នួល​ខុស​ត្រូវ​សង្គម​ ជួយ​មាមីង​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​បន្ត​អភិរក្ស​ និង​ពង្រីក​ភូមិ​របរ​ប្រពៃ​ណី ព្រម​ទាំង​បង្កើន​ប្រាក់​ចំ​ណូល​កែ​លម្អ​ជីវ​ភាព​”។ ក្រោយ​ពី​មួយ​រយៈ​កាល​ខិត​ខំប្រឹង​ប្រែង​សិក្សា​ស្រាវ​ជ្រាវ​ ក្រុម​ហ៊ុន​ Palmania បង្កើត​បាន​ផលិត​ផល​ថ្មី​ដោយ​ជោគ​ជ័យ​ គឺ​សម្រាញ​ពី​ទឹក​ដម​ផ្កា​ត្នោត​សុទ្ធ​សាធ ប្រភេទ​ម្សៅ​ Palmania  រក្សា​ពេញ​លេញ​រស​ជាតិ​ ក្រ​អូប​ឈ្ងុយ​ឆ្ងាញ់​ និង​មាន​ផ្ទុក​សារ​ធាតុ​រ៉ែ និង​វីតា​មីន​ធម្ម​ជាតិ​ដែល​មាន​នៅ​ក្នុង​ទឹក​ដមផ្កា​ត្នោត ។

ទឹក​ដម​ផ្កា​ត្នោត Palmania ត្រូវ​បាន​ផលិត​ពី​ទឹក​ផ្កា​ត្នោត ១០០% ដែល​មាន​អា​យុ​កាល​ជាង​ ២៥ ឆ្នាំ​ ដុះ​ក្នុង​បរិស្ថាន​ធម្ម​ជាតិ​ ដំ​ណើរ​ការ​ផលិត​អនុវត្ត​តាម​វិធី​បុរាណ​ដោយ​មិន​ប្រើ​សារ​ធាតុ​បន្ថែម​ សារ​ធាតុ​គីមី​ មិន​ញែក​ទឹក​ដម​ផ្កា ឬលាយ​បន្ថែម​គ្រឿង​ផ្សំ​អ្វី​ផ្សេង​ឡើយ​ និង​អនុវត្ត​ប្រព័ន្ធ​បច្ចេក​វិជ្ជា​សម្ងួត​ទំ​នើប​ ម៉្លោះ​ហើយ​រស​ក្លិន​ក្រអូប ជាតិ​ផ្អែម​ត្រ​ជាក់​ពិសេស​ក្នុង​ទឹក​ដម​ផ្កា​ត្នោត នៅ​តែ​រក្សា​បាន​ពេញ​លេញ​នៅ​ក្នុង​ផលិត​ផល​។ ដើម្បី​បង្កើន​គុណ​ភាព​ស្ករ​ត្នោត បង​ស្រី យ៉ីវ បាន​វិនិ​យោគ​បន្ថែម​ម៉ាស៊ីន​និង​ឧប​ករណ៍​ផលិត​ ហើយ​ចូល​រួម​ជា​ច្រើន​កម្ម​វិធី​ ពិធី​ប្រឡង​ផ្តើម​អា​ជីព ផ្សារ​ណាត់​តាំង​ពិព័រណ៍​ ដើម្បី​ផ្សព្វ​ផ្សាយ​ ឧទ្ទេស​នាម​ផលិត​ផល​... ជា​ពិសេស​ក្នុង​ឆ្នាំ​ ២០២០ ផលិត​ផល​ពី​ទឹក​ដម​ផ្កា​ត្នោត ពាន​រង្វាន់​ផ្កាយ ២ នៅ​ក្នុង​ពិធី​ប្រ​ឡង​ពាន​រង្វាន់ Great Taste Awards ដែល​រៀប​ចំ​ឡើង​នៅ​ប្រ​ទេស​អង់​គ្លេស​។ ក្រៅ​ពី​នេះ​ Palmania ក៏​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​ចំ​នួន​ក្នុង​ប្រទេស​ផង​ដែរ​៖ ពាន​រង្វាន់ OCOP ផ្កាយ ៤; រង្វាន់​លេខ​ ៣ ក្នុង​កម្ម​វិធី​ Startup Wheel វៀត​ណាម​ឆ្នាំ​ ២០១៩…។

បច្ចុ​ប្បន្ន​ ក្រុម​ហ៊ុន​ Palmania មាន​ទំ​ហំធំ​ជាង​ ៤ ដង ផ្ទៃដី​រោង​វេច​ខ្ចប់​ និង​ផលិត​មាន​ទំ​ហំ ២០០m2 វិនិ​យោគ​បន្ថែម​ម៉ាស៊ីន​ទំ​នើប​ៗ ឆ្លើយ​តប​តម្រូវ​ការ​អតិថិ​ជន​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ ខែ​កក្កដា ឆ្នាំ​ ២០២១ ក្រុម​ហ៊ុន​បាន​នាំ​ចេញ​ដោយ​ជោគ​ជ័យ​ តាម​លិខិត​បញ្ជា​ទិញ​ដំបូង​ទៅ​កាន់​ប្រទេស​ហ្វាំង​ឡង់​ និង​ផ្គត់​ផ្គង់​ទំ​និញ​តាម​អន​ឡាញ​ជា​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​នានា​ក្នុង​សហ​ភាព​អឺរ៉ុប​។ នៅ​ចុង​ឆ្នាំ​ ២០២២ Palmania បាន​ទទួល​ស្គាល់​ HACCP ដើម្បី​ជួយ​ Palmania អាច​បង្កើន​តួលេខ​លក់​លើ​ទីផ្សារ​នាំ​ចេញ​។ នៅ​ពេល​អនា​គត Palmania នឹង​មាន​បន្ថែម​ស៊េរី​ផលិត​ផល​ពី​ទឹក​ដម​ផ្កា​ត្នោត​ថែម​ទៀត​ ដូច​ជា៖ ទឹក​ស៊ី​រ៉ូ ទឹក​កំ​ប៉ុង...។

អស់​រយៈ​ពេល​ជាង​ ៤ ឆ្នាំ​សកម្ម​ភាព​ផលិត​ផល​ចម្រាញ​ពី​ទឹក​ដមផ្កា​ត្នោត Palmania ត្រូវ​បាន​ចែក​ចាយ​ចំ​នួន​ ១៦ ខេត្ត​-ក្រុង​ ដោយ​មាន​ជាង​ ៥០ ទីតាំង​ដាក់​លក់​ក្នុង​ទូទាំង​ប្រទេស​។ នោះ​គឺ​ជា​ក្តី​រីក​រាយ​របស់​ ចៅ​ង៉ុក​យ៉ីវ ខណៈ​ពេល​ដែល​បាន​អភិរក្ស​ និង​ពង្រីក​របរ​ប្រពៃ​ណី​ចម្រាញ​ទឹក​ត្នោត​របស់​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​បៃ​ណូយ បង្កើត​បាន​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​មាមីង​៕

                    យោង​៖ កាសែត​ញ៉ឹន​ហ្សិន

ចែករំលែកអត្ថបទ