បច្ចុប្បន្ន នៅតាមមណ្ឌលពិនិត្យជំងឺផ្លូវដង្ហើមនៃមន្ទីរពេទ្យនានា តែងមានវេជ្ជបណ្ឌិតផ្ដល់ពិគ្រោះដោយឥតគិតថ្លៃដល់អ្នកមានបំណងផ្តាច់ជក់បារី។ល។
បដាផ្សព្វផ្សាយពីសេវាជួយផ្តាច់ជក់បារីនៃមន្ទីរពេទ្យបាច់ម៉ាយ។
អ្នកមីងង្វៀងឡាមកេវ ស្នាក់នៅសង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរម៉ូង ក្រុងកឹងធើ បាននាំប្តីគាត់ទៅពិនិត្យជំងឺ និងសង្គ្រោះបន្ទាន់ ព្រោះកើតជំងឺស្ទះផ្លូវដង្ហើមរុាំរ៉ៃ (COPD) និងរបេង។ អ្នកមីងកេវ ត្អូញត្អែរ៖ “ប្តីខ្ញុំគាត់ជក់បារីជិត ៤០ ឆ្នាំមកហើយ។ កើតជំងឺសួត និងរបេងប៉ុន្មានឆ្នាំមកហើយ ពេលចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ម្តងៗ គ្រូពេទ្យតែងផ្តាំឱ្យឈប់ជក់បារី”។ បងស្រី T.L.T នៅផ្លូវត្រឹងវ៉ាន់អើុង ខណ្ឌនិញកេវ ក៏បាននាំឪពុកគាត់ទៅសង្គ្រោះបន្ទាន់ច្រើនលើកច្រើនសា ដោយសារគាត់មានជំងឺស្ទះផ្លូវដង្ហើមរុាំរ៉ៃ តែគាត់មិនព្រមឈប់ជក់បារីសោះឡើយ។ មានម្តងនោះ គាត់ឈឺធ្ងន់ ត្រូវព្យាបាលដោយប្រពោធកម្មយ៉ាងសកម្ម ប៊ិះនឹងបាត់បង់ជីវិត។ បងស្រី T.L.T រៀបរាប់៖ “ការជក់បារីធ្វើបាបខ្លួនឯងផង អំពល់ដល់ប្រពន្ធកូនផង ព្រោះអីត្រូវចិញ្ចឹមអ្នកជំងឺរហូត។ ពេលខ្ញុំអង្វរឱ្យគាត់ឈប់ជក់បារី គាត់បែរជាក្រោធខឹងទៅវិញ”។
បារី គឺជាមូលហេតុបណ្តាលឱ្យកើតជំងឺ ២៥ ប្រភេទផ្សេងៗគ្នាសម្រាប់អ្នកជក់។ ក្នុងនោះ មានជំងឺគ្រោះថ្នាក់ជាច្រើនដូច៖ ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺផ្លូវដង្ហើមជា ដើម។ល។ មិនតែប៉ុណ្ណោះ ការជក់បារីអកម្មក៏បណ្តាលឱ្យកើតជំងឺមហារីកសួត ជំងឺផ្សេងៗ ពីសរសៃឈាមបេះដូង មហារីកសុដន ជំងឺសរសៃឈាមបេះដូង ឬជំងឺស្ទះសរសៃឈាមបេះដូង។ល។ ក្រៅពីនេះ អ្នកជក់បារីថែមទាំងខាតលុយចំណាយទិញបារី នោះមិនទាន់និយាយដល់ទំនាក់ទំនងគ្រួសារដែលមិនចុះសម្រុងដោយសារផ្សែងបារីទៀតផង។ អ្នកជក់បារីច្រើនតែយកលេសផ្សេងៗ ដើម្បីមិនព្រមផ្តាច់ញៀន ដូច៖ ឡើងទម្ងន់ សម្ពាធឈាមខ្ពស់ ហេវហត់ វិលមុខ ឈឺក្បាលឬតប់ប្រមល់។ល។ ជាក់ស្តែង បច្ចុប្បន្នមានច្រើនប្រភេទកៅអៀក ថ្នាំទំពា ថ្នាំលេបសម្រាប់ជួយដល់អ្នកផ្តាច់ជក់បារី ដើម្បីកាត់បន្ថយអាការៈពិបាកទ្រាំ។ ក្រៅពីនេះ នៅតាមមណ្ឌលពិនិត្យជំងឺផ្លូវដង្ហើមនៃមន្ទីរពេទ្យ មានវេជ្ជបណ្ឌិតផ្ដល់ពិគ្រោះដោយឥតគិតថ្លៃដល់អ្នកដែលមានបំណងផ្តាច់ជក់បារីផងដែរ។ វេជ្ជបណ្ឌិតឯកទេសII ឡេធីគីមដាយ ប្រធានផ្នែកពិនិត្យព្យាជំងឺនៃមន្ទីរពហុព្យាបាលមជ្ឈិមកឹងធើ ឱ្យដឹង៖ មន្ទីរពេទ្យមានបន្ទប់ពិនិត្យជំងឺផ្តល់ពិគ្រោះផ្តាច់ជក់បារីដោយឥតគិតថ្លៃ។ ថ្វីត្បិតដូច្នោះក្តី ភាគច្រើនអ្នកដែលមកពិគ្រោះ គឺសុទ្ធតែអ្នកដែលកើតជំងឺផ្លូវដង្ហើម ជំងឺសរសៃឈាមបេះដូង ។ល។ ចូលមន្ទីរពេទ្យពិនិត្យជំងឺ បានវេជ្ជបណ្ឌិតផ្តល់ពិគ្រោះ ម្ល៉ោះហើយក៏ផ្តាច់ជក់បារីទៅ។ ក្នុងមួយថ្ងៃមានមនុស្ស ២-៣ នាក់មានតម្រូវការពិគ្រោះផ្តាច់ជក់បារី។
ក្រៅពីនេះ អ្នកដែលមានបំណងផ្តាច់ជក់បារី អាចនឹងទំនាក់ទំនងទៅស្ថានីយកណ្តាល ផ្តាច់ជក់បារីនៃមន្ទីរពេទ្យបាច់ម៉ាយ លេខ៖ ១៨០០.៦៦០៦។ ក្រៅពីផ្ដល់ពិគ្រោះសម្រាប់លេខទូរស័ព្ទហៅចូល ចាប់ពីឆ្នាំ ២០១៧ ស្ថានីយកណ្តាលបានផ្សព្វផ្សាយកម្មវិធី ម្ចាស់ការដោយទូរស័ព្ទហៅត្រឡប់មកវិញដល់អ្នកដែលជក់បារីមានបំណងផ្តាច់ ដើម្បីជាការរួមដំណើរឧបត្ថម្ភក្នុងរយៈពេលដែលផ្តាច់ជក់បារី ជួយបង្កើនប្រសិទ្ធភាពផ្តាច់ជក់បារីនិងការពារមិនឱ្យញៀនឡើងវិញ។
បងដងវ៉ាន់យុង នៅផ្លូវវ៉ទ្រឿងត្វង ខណ្ឌនិញកេវ ក្រុងកឹងធើ អ្នកជក់បារីជិត ៤០ ឆ្នាំ ហើយផ្តាច់ជក់បាន ៨ ឆ្នាំចែករំលែក៖ “ការផ្តាច់ជក់បារី សំខាន់បំផុតគឺប្តេជ្ញាចិត្តខ្លួនឯង គឺដើម្បីសុខភាពខ្លួនយើងនិងសាច់ញាតិ។ បើចង់ផ្តាច់ ត្រូវរិះរកមធ្យោបាយ រៀនបទពិសោធន៍ពីមនុស្សទាំងឡាយដែលផ្តាច់បារីជោគជ័យ ការពិគ្រោះពីគ្រូពេទ្យ។ល។ ខ្ញុំប្រើកៅអៀកដើរហាត់ប្រាណ ធ្វើការងារមិនឱ្យទំនេរដៃ ដើម្បីបំភ្លេចការជក់បារី”៕
ហ្វិញហ្វា-លីសៀ