ប្រព័ន្ធសាលារៀនលើភូមិសាស្ត្រសង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ កំពុងមានភាពសុក្រឹតជាបណ្តើរៗ សមស្របជាមួយនឹងទិសដៅអភិវឌ្ឍរួមក្នុងទូទាំងសង្កាត់។
សាលាមត្តេយ្យទ្រឿងឡាក ទើបបានដាក់ឱ្យប្រើប្រាស់ដំណាក់កាល១។
តាមប្រសាសន៍បងហ្វិញវ៉ាន់ភូ ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទ្រឿងឡាក បច្ចុប្បន្ន សង្កាត់មានសាលា ៣/៤ សម្រេចបទដ្ឋានជាតិ។ សាលាដែលមិនទាន់សម្រេចបទដ្ឋាននោះគឺសាលាមតេ្តយ្យទ្រឿងឡាក ដែលទើបនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំសិក្សានេះ។ ម្យ៉ាងទៀត ភូមិភាគក៏កំពុងសហការជាមួយផ្នែកអប់រំ ជំរុញលឿនបែបបទ ដើម្បីបើកការដ្ឋានសាងសង់ដំណាក់កាលទី ២។ បន្ទាប់ពីកសាងសម្រេចជាស្ថាពរដំណាក់កាលទី ២ សាលានឹងសម្រេចបទដ្ឋានជាតិ”។
ទ្រឿងឡាកជាខណ្ឌជាយក្រុង ជាប់ព្រំប្រទល់នឹងស្រុកផុងដៀងនិងខណ្ឌអូរម៉ូង ឆ្ពោះទៅទល់នឹងខណ្ឌនៃមជ្ឈមណ្ឌលក្រុងគឺខណ្ឌនិញកេវ ម្ល៉ោះហើយដំណាក់កាលអភិវឌ្ឍទៅជាទីក្រុងមានភាពឆាប់រហ័ស ពិសេសគឺខណៈដែលដងផ្លូវ៩២២ កសាងសម្រេចជាស្ថាពរ បានផ្ដល់ឱកាសការងារធ្វើជាច្រើនសម្រាប់ពលករលើភូមិសាស្ត្រ។ អ្នកគ្រូលីធីប៊ិតយុង នាយិកាសាលាមតេ្ដយ្យទ្រឿងឡាក ឱ្យដឹង៖ “ដើម្បីធានាលក្ខណៈថែទាំកុមារបានល្អ ត្រូវតាមបទដ្ឋានជាតិ យើងខ្ញុំបានកំណត់ចំនួនកុមារដែលត្រូវទទួលចូលរៀនរាល់ឆ្នាំសិក្សា។ នេះជាការលំបាកសម្រាប់អាណាព្យាបាលឋិតក្នុងអាយុពលកម្ម ដែលមានបំណងចង់ឱ្យកូនចូលរៀនអឌ្ឍអន្តេវាសិកដ្ឋានដើម្បីទៅធ្វើការ”។
អនុវិទ្យាល័យង៉ោហ្វៀង ជាអនុវិទ្យាល័យទ្រឿងឡាកចាស់ - នេះជាអនុវិទ្យាល័យមួយក្នុងចំណោមអនុវិទ្យាល័យដំបូងបង្អស់នៅក្រុងកឹងធើដែលសម្រេចបទដ្ឋានជាតិ។
ដោយមិនអាចបើកបន្ថែមបន្ទប់រៀនរបស់សាលានាបច្ចុប្បន្ននេះ ហេតុនោះផ្នែកអប់រំ រួមជាមួយនឹងភូមិភាគ បានឡើងគម្រោងប្លង់ កសាងសាលាមត្តេយ្យបន្ថែម។ អ្នកគ្រូតូងតៀក ញ៉ុង កម្មាភិបាលទទួលបន្ទុកអប់រំមតេ្ដយ្យនៃការិយាល័យអប់រំនិងបណ្តុះបណ្តាលខណ្ឌអូរម៉ូង ឱ្យដឹង៖ “អាស្រ័យមានតម្រូវការច្រើន ម្ល៉ោះហើយនៅលើភូមិសាស្ត្រសង្កាត់ទ្រឿងឡាក ត្រូវមានសាលាមត្តេយ្យចំនួន ២ ទើបសមស្របជាមួយនឹងការអភិវឌ្ឍរួម”។ ទោះបីទើបតែដាក់ឱ្យប្រើប្រាស់ក៏ពិតមែន ប៉ុន្តែកុមារចូលរៀន អឌ្ឍអន្តេវាសិកដ្ឋាននៅសាលាមតេ្ដយ្យទ្រឿងឡាកមានចំនួនច្រើនបង្គួរ។ អ្នកគ្រូយឿងធីញឿង នាយិកាសាលាមត្តេយ្យទ្រឿងឡាក ឱ្យដឹង៖ “បច្ចុប្បន្នសាលាមានបន្ទប់រៀនចំនួន ៤ និងអាហារដ្ឋាន ១ កន្លែង ដើម្បីធានាថែទាំល្អដល់កុមារលើភូមិសាស្ត្រនៃតំបន់ទ្រឿងហ៊ឹងប៊ិញអៀងនិងប៊ិញឡើយជាដើម។ ម្យ៉ាងទៀត ទីតាំងរបស់សាលាក៏ងាយស្រួល ដើម្បីកុមារជនជាតិខ្មែរនៅតំបន់ទាំងពីរគឺ ប៊ិញអៀងនិងប៊ិញឡើយមករៀន ពីព្រោះស្ថិតនៅក្បែរដងផ្លូវទំនប់នៃប្រឡាយ KH៨”។
មិនត្រឹមតែកម្រិតមត្តេយ្យប៉ុណ្ណោះទេ សូម្បីសាលាបឋមសិក្សាទាំងពីរនិងអនុវិទ្យាល័យលើភូមិសាស្ត្រសង្កាត់ទ្រឿងឡាក ក៏សម្រេចបទដ្ឋានជាតិផងដែរ។ អ្នកគ្រូង្វៀនធីថី នាយិកាសាលាបឋមសិក្សាង្វៀងទ្រីភឿង ឱ្យដឹង៖ “សាលាត្រូវបានសាងសង់សម្រេចរួចរាល់ ទំនើប ឆ្លើយតបទៅនឹងតម្រូវការរៀន ២ ពេល/ថ្ងៃរបស់សិស្សានុសិស្ស”៕
ហាថាញ-លីសៀ