ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/01/2023 - 08:46

បាក​លីវ៖

ទឹក​ប្រាក់​ជាង​ ៦២ ពាន់​លាន​ដុង​ រួម​វិភាគ​ទាន​សម្រាប់​មូល​និធិសុខុ​មាល​ភាព​សង្គម​

យោង​តាម​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ ឆ្នាំ​ ២០២២ គណៈ​កម្មាធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​មហា​ជន​នានា​ក្នុង​ខេត្ត​ បាន​ចលនា​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​និង​សម្ភារៈ​ជាង​ ៦២ ពាន់​លាន​ដុង​ សម្រាប់​មូល​និធិសុខុ​មាល​ភាព​សង្គម​ និង​មូល​និធិ​ដើម្បី​អ្នក​ក្រក្នុង​ខេត្ត​។ ជាក់​ស្តែង​ ប្រ​ជា​ជន​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ជាង​ ២៣ ពាន់​លាន​ដុង​ បរិ​ច្ចាគដី​ ៦៣.០០០ ម៉ែត្រ​ការ៉េ និង​ចំ​ណាយ​កម្លាំង​ពល​កម្ម​ជាង​ ៣៥ ពាន់​ថ្ងៃ​។

ប្រធាន​គណៈ​ឃោស​នា​អប់រំ​នៃ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​បាក​លីវ តា​ទ្រុង​យុង អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​វត្ត​ខ្មែរ​មួយ​ចំ​នួន​នៅ​តំ​បន់​ដាច់​ស្រយាល​នៃ​ស្រុក​ហុង​យ៉ឹង ខេត្ត​បាក​លីវ។

ក្រៅ​ពី​នេះ​ គណៈ​កម្មាធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​មហា​ជន​នានា​ ថែម​ទាំង​ជំនួយ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​បាន​ចំ​នួន​ ៧៦ ខ្នង; ជូន​អំ​ណោយ​ជាង​ ៥.០០០ ចំ​ណែក​ និង​អង្ករ​ជាង​ ២ តោន​ដល់​គ្រួសារ​ក្រីក្រ​ គ្រួសារ​មាន​ជីវ​ភាព​ក្រលំ​បាក​ គិត​ជា​ទឹក​ប្រាក់​ជាង​ ៤ ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ ខេត្ត​ថែម​ទាំង​ឧបត្ថម្ភ​កសាង​ ជួស​ជុល​ផ្ទះ​ ជូន​អំ​ណោយ​ផ្តល់​ជូន​មធ្យោ​បាយ​បង្ក​បង្កើន​ផល​ដល់​គ្រួសារ​គោល​នយោ​បាយ​ គ្រួសារ​ក្រីក្រ​ មនុស្ស​ចាស់​គ្មាន​ទី​ពឹង ក្មេង​កំ​ព្រា និង​ជន​ពិការ​ ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​ ៘ គិត​ជា​ទឹក​ប្រាក់​ជាង​ ១៧ ពាន់​លាន​ដុង​៕

       យោង​៖ កាសែត​ប្រជាជន​ -ប្រែ​សម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ