16/01/2023 - 10:11

“និទាឃ​រដូវ​ព្រំដែន​ ផ្ដល់​ភាព​កក់​ក្ដៅដល់​ប្រ​ជា​ជន​តំ​បន់​សមុទ្រ”

ប៉ុស្ដិ៍​ការ​ពារ​ព្រំដែន​នានា​ មាន​ដូច​៖ សុង​ដុក​ តឹង​តៀង​ កាយ​ដូយ​វ៉ាម និង​ខាញ​តៀង​ ខេត្ត​កា​ម៉ាវ​ ទើប​សហ​ការ​ជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​ស្រុក​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ នៅ​ទី​តាំង​ឈរ​ជើង រៀប​ចំ​កម្ម​វិធី​ “និទាឃ​រដូវ​ព្រំដែន​ ផ្ដល់​ភាព​កក់​ក្ដៅដល់​ប្រជា​ជន​តំ​បន់​សមុទ្រ” និង​កម្ម​វិធី​ “និទាឃ​រដូវ​ព្រំដែន​ - បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​កោះ​សមុទ្រ” ឆ្នាំ​ ២០២៣ ដោយ​មាន​សកម្ម​ភាព​ជាក់​ស្ដែង​ជា​ច្រើន​ ដូច​៖ ពិនិត្យ​ជំងឺ​ ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​គ្រួសារ​គោល​នយោ​បាយ​ និង​វេច​នំអន្សម​ជ្រូក​ជូន​ដល់​គ្រួសារ​ក្រលំ​បាក​លើ​ភូមិ​សាស្រ្ត​។

ប៉ុស្ដិ៍​ការ​ពារ​ព្រំដែន​សុង​ដុក​ ជូន​អំ​ណោយ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​មាមីង​។

កម្ម​វិធី​ “និទាឃ​រដូវ​ព្រំដែន​ ផ្ដល់​ភាព​ក​ក់​ក្ដៅ​ដល់​ប្រជា​ជន​តំ​បន់​សមុទ្រ” ឆ្នាំ​២០២៣ កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​ បាន​សហ​ការ​រៀប​ចំ​វេច​នំជឹង នំអន្សម​ជ្រូក​ចំ​នួន​ ១.៣០០សម្រាប់​ធ្វើ​ជា​អំ​ណោយ; ជូន​អំ​ណោយ ៥១០ ចំ​ណែក​ អង្ករជិត​ ២ តោន​; អា​ហា​រូប​ករណ៍​ ៥០ ចំ​ណែក​និង​អំ​ណោយ ៣៧ ចំ​ណែក​ទៀត​ជូន​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រលំ​បាក​ និង​ក្នុង​កម្ម​វិធី​ “ជំរុញ​ដំណើរ​ប្អូន​ទៅ​សា​លា​- កូន​ធម៌​ប៉ុស្ដិ៍​ការ​ពារ​ព្រំដែន​”; ជូន​ផ្ទះ​ ១ ខ្នង​ដល់​គ្រួសារ​ក្រ ព្រម​ទាំង​ពិនិត្យ​ជំងឺ​ ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ជន​៩៥០នាក់​។ សរុប​ទឹក​ប្រាក់​ជូន​អំ​ណោយ​និង​អនុវត្ត​កម្ម​វិធី​ជិត​ ៥០០ លាន​ដុង​។ នេះ​ក៏​ជា​សកម្ម​ភាព​ចំ​ណុច​ខ្ពស់​អំ​ណរ​បក្ស​ អំ​ណរ​ឆ្នាំ​ថ្មី​គ្វីម៉ាវ​ ឆ្នាំ​ ២០២៣៕

                        ប្រភព៖ កាសែត​កាម៉ាវ​ - ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ