16/01/2023 - 10:11

រវាស​រវៃ​ក្នុង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​

អនុ​មហា​វិទ្យា​ល័យ​វិជ្ជាជីវៈ​សុក​ត្រាំង បាន​បណ្តុះ​បណ្តាល​សិស្ស​ និស្សិត​រាប់​រយ​នាក់​នៅ​កម្រិត​បរិញ្ញា​បត្រ​រង​ និង​មធ្យម​សិក្សា​ ផ្សារ​ភ្ជាប់​នឹង​ការ​បង្រៀន​វប្ប​ធម៌​ចំ​ណេះ​ទូទៅ​។ ទន្ទឹម​នឹង​នោះ​ បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ដើម្បី​ប្រើ​ប្រាស់​ប្រភព​ធន​ធាន​មនុស្ស​ដែល​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​។

អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង។

ដំណាក់​កាល​២០១៦-២០២២ សាលា​បាន​ជម្រើស​សិស្ស​ និស្សិត​ ៥.៨០១ នាក់​ ក្នុង​នោះ​ មាន​សិស្ស​ ២.១៧៨ នាក់​ រៀន​វិជ្ជាជីវៈ​បណ្តើរ និង​រៀន​ចំ​ណេះ​ទូទៅ​តាម​កម្ម​វិធី​អប់រំ​ជា​ប្រ​ចាំ​បណ្តើរ។ សិស្ស​ និស្សិត​នឹង​រៀន​ចាប់​ពី​ថ្នាក់​ទី ១០ដល់​ថ្នាក់​ ១២ អា​ស្រ័យ​លោក​គ្រូ អ្នក​គ្រូ​នៅ​មជ្ឈ​មណ្ឌល​អប់រំ​ជា​ប្រ​ចាំ អប់រំ​វិជ្ជា​ជីវៈ​ខេត្ត​សុក​ត្រាំង​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​ កម្ម​វិធី​បណ្តុះ​បណ្តាល​មាន​រយៈ​ពេល​ ៣៥ ខែ​។ ក្រៅ​ពី​នោះ​ សាលា​នៅ​ទាំង​ចុះ​កិច្ច​សន្យា​លើ​កម្ម​វិធី​សហ​ការ​បណ្តុះ​បណ្តាល​និង​ផ្គត់​ផ្គង់​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​មួយ​ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ ដូច​ជា៖ សម្ព័ន្ធ​ក្រុម​ហ៊ុន​ Greenfeed វៀត​ណាម​; សម្ព័ន្ធ​ក្រុម​ហ៊ុន​ហ្វា​ផាក; សម្ព័ន្ធ​ក្រុម​ហ៊ុន​តិន​ក្វាង និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ស្ករ​អំ​ពៅ​ថាញ់​ថាញ់​កុង​។ល។ លោក​ត្រឹង​ខាញ់​ វិទ្យា​ធិការ​រង​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង ឱ្យ​ដឹង​៖ “ដំណើរ​ការ​បណ្តុះ​បណ្តាល​របស់​សាលា គឺ​តាម​សេចក្តី​ត្រូវ​ការ​របស់​អា​ជីវ​កម្ម​ ម្ល៉ោះ​ហើយ​សិស្ស​ និស្សិត​ភាគ​ច្រើន​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ពី​ ៤-៦ ខែ​ ក៏​រក​បាន​ការ​ងារ​ធ្វើ​ដោយ​ប្រាក់​ខែ​មធ្យម​ភាគ​នៅ​កម្រិត​មធ្យម​សិក្សា​ពី​ ៤,៥-៦​លាន​ដុង​/ខែ​; កម្រិត​បរិញ្ញា​បត្រ​រង​ពី​ ៥ -៨ លាន​ដុង​/ខែ​ អា​ស្រ័យ​ទៅ​តាម​ផ្នែក​វិជ្ជាជីវៈ​នីមួយ​ៗ។ បច្ចុប្បន្ន​ សា​លា​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ជីវៈ​ចំ​នួន​ ១៣ រួម​មាន​មុខ​វិជ្ជា​ជីវៈ​ស្ថិត​ក្នុង​វិស័យ​ដូច​ជា បច្ចេក​វិទ្យា​កុំ​ព្យូទ័រ អគ្គិសនី​- អេ​ឡិច​ត្រូនិក យន្ត​កម្ម​និង​កសិកម្ម​ ចំ​ណីអា​ហារ​-ជល​ផល​។  ក្រៅ​ពី​នោះ​ សា​លា​នៅ​ទាំង​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ជីវៈ​ដ៏​សំ​ខាន់​កម្រិត​ ASEN  ចំ​នួន​២ (អេឡិច​ត្រូ​និក​ឧស្សាហ​កម្ម​ និង​បច្ចេក​វិទ្យា​រថ​យន្ត​) និង​មុខ​វិជ្ជាជីវៈ​សំ​ខាន់​ ថ្នាក់​ជាតិ​ចំ​នួន​ ៣។ ទ្រង់​ទ្រាយ​ជម្រើស​សិស្ស​ និស្សិត​ចាប់​ពី​ ៨៧៥ នាក់​ដល់​ ៩៦២នាក់​ក្នុង​មួយ​ឆ្នាំ​។ សាលា​នៅ​ទាំង​មាន​គោល​នយោ​បាយ​ អា​ទិភាព​សម្រាប់​សិស្ស​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ ដូច​៖ កាត់​បន្ថយ​ថ្លៃ​សិក្សា​ ផ្ដល់​អា​ហា​រូប​ករណ៍​ និង​ការ​ស្នាក់​នៅ​អន្តេ​វាសិកដ្ឋាន​”។

អនុ​មហាវិទ្យា​ល័យ​វិជ្ជាជីវៈ​សុក​ត្រាំង ចុះ​ហត្ថ​លេខា​សហការ​បណ្តុះ​បណ្តាល​ប្រភព​ធន​ធាន​មនុស្ស​ជា​មួយ​នឹង​សម្ព័ន្ធក្រុម​ហ៊ុន​វៀត​អូស្រ្តា​លី។

ប្អូន​ថាច់​ហ្វាង​ដែប​ កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជលផល​ជ្រះ​មណ្ឌល​ឧស្សា​ហកម្ម​ អាង​ហ៊ីប ស្រុក​ចូវ​ថាញ់​ ឱ្យ​ដឹង​៖ “ដោយ​សារ​គ្រួសារ​ខ្វះ​ខាត់​ ហេតុ​នោះ​ខ្ញុំ​ចូល​រៀន​ផ្នែក​អេឡិច​ត្រូ​និក​ឧស្សា​ហកម្ម​នៅ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ខ្ញុំ​សុំ​ធ្វើ​នៅ​ក្រុម​ហ៊ុន​ បច្ចុ​ប្បន្ន​ ខ្ញុំ​ទទួល​ប្រាក់​ខែ​ជាង​ ៧ លាន​ដុង​ក្នុង​មួយ​ខែ​”។ ចំ​ណែក​ប្អូន​យ៉េប​ធីមី​យ័ញ​ និស្សិត​ឆ្នាំ​ចុង​ក្រោយ​ផ្នែក​ច្នៃ​ជល​ផល​ ឱ្យ​ដឹង​៖ “គ្រួសារ​ខ្ញុំ​ក្រ ម្ល៉ោះ​ហើយ​ពេល​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ ខ្ញុំ​ចូល​រៀន​វិជ្ជាជីវៈ​នៅ​សាលា​អនុ​មហាវិទ្យា​ល័យ​វិជ្ជាជីវៈ​សុក​ត្រាំង បាន​កាត់​បន្ថយ​ថ្លៃ​សិក្សា​ ៧០% និង​បាន​ស្នាក់​នៅ​អន្តេ​វាសិកដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ​។ បច្ចុប្បន្ន​ សាលា​បាន​ផ្ដល់​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ ដើម្បី​ឱ្យ​ខ្ញុំ​ជ្រើស​រើស​ចូល​ហ្វឹក​ហ្វឺន​និង​ធ្វើ​ការ​។ សាលា​មាន​គោល​នយោ​បាយ​ល្អ​ណាស់​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​តាម​តម្រូវ​ការ​ក្រុម​ហ៊ុន​ ម្ល៉ោះ​ហើយ​ចេញ​ពី​សាលា​មាន​ការ​ងារ​ធ្វើ​តែ​ម្តង;   សម​ស្រប​ជា​មួយ​នឹង​អ្នក​ដែល​គ្មាន​លក្ខណៈ​រៀន​មហា​វិទ្យា​ល័យ”។

លោក​ត្រឹងខាញ់​ ឱ្យ​ដឹង​បន្ថែម​៖ “បច្ចុប្បន្ន​ សាលា​ផ្តុំក​ម្លាំង​អនុវត្ត​គម្រោង​លេខ​ ០១/ĐA- UBND ចុះ​ថ្ងៃ​ទី ០៧ ខែ​មីនា ឆ្នាំ​២០២២ ស្តី​ពី​ការ​អភិវឌ្ឍ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​សុក​ត្រាំង គុណ​ភាព​ខ្ពស់​ដល់​ឆ្នាំ​ ២០២៥។ នៅ​ក្នុង​ភារ​កិច្ច​ទិស​ដៅ​ និង​វិធាន​ការ​អនុវត្ត​គម្រោង​ គឺ​អា​ទិភាព​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​មុខ​សញ្ញា​ដែល​បញ្ចប់​អនុវិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ តែ​គ្មាន​លក្ខ​ណៈ​រៀន​មហា​វិទ្យា​ល័យ​”៕   

                               យ្វីអា​ញ-វិមាន​

ចែករំលែកអត្ថបទ